ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ថ្លែងថា ប្រទេសកម្ពុជាបានទទួលស្វាគមន៍លោកស្រីយ៉ាងកក់ក្តៅ ពេលលោកស្រីមកកម្ពុជាក្នុងឋានៈជានាយករដ្ឋមន្ត្រី និងផ្តល់កិត្តិយសដល់ប្រទេសថៃយ៉ាងខ្លាំង ។ ពេលនាយករដ្ឋមន្ត្រីថៃមកដល់កម្ពុជា គឺមានរថយន្តមករង់ចាំទទួលរួចជាស្រេច ព្រមទាំងមានសន្តិសុខការពារសុវត្ថិភាព និងមានក្រុមអ្នកជិះម៉ូតូស្លៀកពាក់ឯកសណ្ឋានពណ៌ស នៅខាងមុខ ខាងក្រោយ និងចំហៀង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL-7GDP_qVpoTU1ib8mBlKeLXnafTreqxKmvULppjVFKXFQTC0qKOOmbe5N13eD0SBQX04Ed2pt-7EQYQzr7Smwwik8jgUQWzP9S2LypNZSNye3dhvYZ4nH7J7YpbH5UZxgbK10EqIm9l48xz7CtDtHXoEkdOlD8kUU1hADkMJyoGOOyMkp4efd64oI92n/s1280/photo_2025-04-28_16-56-11.jpg
កម្ពុជាបានទទួលស្វាគមន៍នាយករដ្ឋមន្ត្រីថៃ ដូចគ្នានឹងការទទួលស្វាគមន៍ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដែលទើបមកបំពេញទស្សនកិច្ចនៅកម្ពុជាមុននេះ ។ លោកស្រី ផេថងថាន មានអារម្មណ៍ថា លោកស្រីបានទទួលកិត្តិយសយ៉ាងខ្លាំងដែលបានមកកម្ពុជា ខណៈឆ្នាំ២០២៥ គឺជាឆ្នាំគម្រប់៧៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ ។ ក្រៅពីកម្ពុជាផ្តល់កិត្តិយសខ្លាំងដល់ថៃហើយ លោកស្រីសូមបញ្ជាក់ថា ប្រទេសទាំងពីរមានទំនាក់ទំនងជាមួយគ្នាអស់រយៈពេលយូរអង្វែង ហើយថៃនឹងបង្កើនទំនាក់ទំនងជាមួយកម្ពុជាឱ្យកាន់តែយូរអង្វែងថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh_pnGhvGgMLQbOlU80CRpBFs5lj8RA1cXnUvbBZBmNBAzaKqFCjuRI-94PNaLWmOZ5CDUSk2GgKCZMpjYsxmxklPLz1Ztowm0FEgR8-yFOfnFzrcCMBLakW99dtn4OFIFo2rcmKHLr84pB5V9qKiJLkRbBv-h8R5kM1qDCeil6Eh6bpLtBupuxmU7Qg5c/s1280/492244606_679978964834608_1658972611509493969_n.jpg

នាយករដ្ឋមន្ត្រីថៃបន្តថា នៅតាមផ្លូវដែលលោកស្រីធ្វើដំណើរ ក៏មានប្អូនៗសិស្សានុសិស្សឈរលើកដៃ និងកាន់ផ្កានៅសងខាងផ្លូវ ប្អូនៗគួរឱ្យស្រឡាញ់ខ្លាំងណាស់ ។ ការស្លៀកពាក់ឯកសណ្ឋានសិស្សរបស់ប្អូនៗពិតជាធ្វើឱ្យលោកស្រីប្លែកភ្នែក និងមានអារម្មណ៍ពេញចិត្តយ៉ាងខ្លាំង ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានរង់ចាំទទួលស្វាគមន៍លោកស្រី ផេថងថាន ខណៈលោកស្រីបានធ្វើដំណើរមកដល់កម្ពុជា ជាមួយស្វាមី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMe48rBIW-YYpWAWwxBcSyNSN7KDIXx6mTWu5xkNR3a9p5dyBEARe_Pp2Vr6mi47I0j_wV3AmdC5gA6-WzYu3oA0XqCqqVo6pMZcKmKdD2QDn9MGE3rQ7_HEROa2aDBes3SALM8QBUklLicel5eUCRoll8aUUyy3t7mFrkj3Ksfr5Oe4OlvIvZn0JVeC3p/s1280/493190318_679898941509277_4028813163910323625_n.jpg

នេះជាការទទួលស្វាគមន៍ជាផ្លូវការចំពោះដំណើរទស្សនកិច្ចមកប្រទេសកម្ពុជា របស់នាយករដ្ឋមន្ត្រីថៃ និងស្វាមី ខណៈកម្ពុជាធ្លាប់ទទួលស្វាគមន៍ជាផ្លូវការបែបនេះទៅកាន់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដែលបានបំពេញទស្សនកិច្ចមកកម្ពុជា នាពេលកន្លងមក ។ នេះបើតាមការលើកឡើងរបស់លោកស្រី ផេថងថាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdPwdqyj85EbmCmQ6HLzCLbhpKtulDC3uAA50XAoZ5e8m6yFMCW7lJWvw3msmnYvrpJnn2ilCZ_HpCLV2wO0mZAC03ws1-1d9Q7Voj0nLwMajux9rr9vh_OOl8aw0SS8QAJ2cgtRVcOvIR4u83g5wGCi-WdCr9Fc6eHHDpxlI9jvLxWFy0bxiEeqPLxnqu/s1280/photo_2025-04-28_16-56-10.jpg

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃ និងស្វាមី បានបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ តាមការអញ្ជើញជាផ្លូវការរបស់រដ្ឋាភិបាលកម្ពុជា ក្នុងឱកាសអបអរសាទរខួបលើកទី៧៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ថៃ ព្រមទាំងពង្រឹងទំនាក់ទំនង និងកិច្ចសហការរវាងប្រទេសទាំង២ ឱ្យកាន់តែជិតស្និទ្ធ ជាពិសេស កិច្ចសហការសន្តិសុខ, ដោះស្រាយបញ្ហាឆ្លងព្រំដែន សេដ្ឋកិច្ច, កិច្ចសហការដើម្បីអភិវឌ្ឍន៍, ទំនាក់ទំនងរវាងពលរដ្ឋខ្មែរ-ថៃ ក៏ដូចជាលើកកម្ពស់កិច្ចសហការក្នុងតំបន់ ៕