សហរដ្ឋអាមេរិក ៖ តើជ្រាបទេថា យន្តហោះសម្រាប់ឱ្យប្រធានាធិបតីអាមេរិកជិះទំនើបខ្លាំងប៉ុនណា? Air Force One គឺជាយន្តហោះសម្រាប់ប្រធានាធិបតីអាមេរិក ដែលមានទំហំធំបំផុត មានសុវត្ថិភាពបំផុត និងផ្តល់ភាពងាយស្រួលបំផុតលើពិភពលោក ។ វាមានកម្ពស់ស្មើអគារ៦ជាន់ ហោះក្នុងល្បឿន១ពាន់គីឡូម៉ែត្រក្នុង១ម៉ោង ហើយអាចចាក់ប្រេងឥន្ធនៈរហូត២សែនលីត្រ សម្រាប់ហោះហើរទៅប្រទេសនានាជុំវិញពិភពលោក និងពុំចាំបាច់ចុះចាក់ប្រេងឥន្ធនៈទៀតឡើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgah_wCNnuO2GnVhQoLzJR3Zux1p34czrCoX25UVMKOXhyphenhyphenrHAgOcYb4sFj5NHIzQ1wTyFgYRWMELwAaKANNTkGcEm1YcICkED9VkZiV_rPANWYRtqCCf46GVZPk2TvTZj5YIK_kdjf1b3FHXliGwvoiGqSwanSAP60aN4GgWeepXN9Es9gqaLRaVkNQOVjp/s5000/image_2025-04-29_08-53-46.png
ប្រធានាធិបតីអាមេរិកនឹងមានបន្ទប់ពិសេសផ្ទាល់ខ្លួន ព្រមទាំងបន្ទប់សម្រាក បន្ទប់ទឹក បន្ទប់ហាត់ប្រាណ បន្ទប់ប្រជុំ បន្ទប់ទទួលទានអាហារ និងតុធ្វើការរបស់ប្រធានាធិបតី ។ រីឯបន្ទប់ចម្អិនអាហារនៅលើយន្តហោះ គឺមានចុងភៅធ្វើការចំនួន៣នាក់ ហើយពួកគេមានស្បៀងអាហារគ្រប់គ្រាន់អាចចម្អិនអាហារឱ្យមនុស្សប្រមាណ ១០០នាក់បរិភោគ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBnjCJEvjCqMUuv_GXiWoenbCs2BHlly6Wwj6VNji2s1LGeHcooU5eo65qhFm7Wub1pSdDkbaF6dJvUSp37jY500IEjNpuWYlwD0WCf4I0hCBF1v3KcwgtTuwNGxz0UyNpVpmgFTBs9Widv2sFusytp2Ke3b5Aau2KnM631CUhs_Bs4ZdYymoOKSLRG1VD/s1200/image_2025-04-29_08-53-42.png
នៅផ្នែកខាងក្រោយនៃបន្ទប់ការិយាល័យរបស់ប្រធានាធិបតីអាមេរិក គឺមានបន្ទប់ពេទ្យជាច្រើនដែលមានឧបករណ៍សម្រាប់ព្យាបាលបេះដូង, មានឈាមបម្រុងទុក ហើយគ្រូពេទ្យអាចធ្វើការវះកាត់ក្នុងបន្ទប់ទាំងនេះបានក្នុងករណីបន្ទាន់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguFI76LEUZXM2NCTBXCtvrHciFaZsngJyPkhQDRPJZ8sNQ0okobLLVgnPQUm9YaNrfLXg42KaPA2Ti-XaD4b8eBz0sqD5Y0rtaC3e0kB_dFOUQWLHUn6Uk38KE_1VPRin4NXK5Pcti0znk7l_8mZf69kCw41nzrmWT-mxvjUY9dIaxNAfINU_WkGcukc_m/s2000/image_2025-04-29_08-53-42%20(2).png

គុណសម្បត្តិមួយរបស់យន្តហោះរបស់ប្រធានាធិបតីអាមេរិក គឺវាមានប្រព័ន្ធទំនាក់ទំនងដ៏ទំនើប ដោយសារបានបំពាក់បណ្តាញទំនាក់ទំនងជាច្រើន, មានទូរស័ព្ទ៨៥គ្រឿង និងទូរទស្សន៍២០គ្រឿង ។ បណ្តាញទំនាក់ទំនងនេះបានភ្ជាប់ប្រព័ន្ធរ៉េដា និងប្រព័ន្ធការពារសុវត្ថិភាព ដែលធ្វើឱ្យប្រធានាធិបតីអាមេរិក និងមន្ត្រីរដ្ឋាភិបាលអាចទាក់ទងជាមួយគ្រប់ប្រទេសទាំងអស់លើពិភពលោក ទោះជាយន្តហោះកំពុងហោះហើរខ្ពស់ជាច្រើនម៉ឺនគីឡូម៉ែត្រពីផែនដីក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6xyZWJIALabzYmiEohCjSMe6yisijk9-unQ-uOMcNXXAVBy2qY7Ria6wGUUhi1_a4_dz0gZwF0Ib2xorM73R3lvYxBxOa95z9MJk0S0GcAck1zB0AIHIo92Uc3CB4lVryrNmuWqg3g9CzcO444cigrf9FtG0_c5V3ttPN93EJvg1hHqXq-dXOMtAnOSPu/s1600/image_2025-04-29_08-53-43.png

លើសពីនេះ យន្តហោះទាំងមូលបំពាក់ដោយប្រព័ន្ធការពារនៅផ្នែកខាងក្រៅ ដើម្បីទប់ទល់ជាមួយការផ្ទុះរបស់អាវុធនុយក្លេអ៊ែរដែលបាញ់ពីផែនដី ព្រមទាំងបំពាក់កញ្ចក់អាចការពារគ្រាប់បែកផ្ទុះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBLlK5AN5dhRi0PoM0S253vFm82qYLPfx35TXXgHyyyzKdRrqEHdqNNtY2i-fVRyEiOPBP_GMhVD_hhm6q3OQ8NJYpCiQwIGRt42GaRf5RQPc46f7SmrdWuW2DD3wd_w-QNg7JQZ4aeEMGrDgm3gbj33XdBidc6cEu2WlH8U1SVwi9x2SCyzgFa57bb-Cj/s1260/image_2025-04-29_08-53-44%20(2).png
សរុបមក យន្តហោះសម្រាប់ប្រធានាធិបតីអាមេរិក គឺត្រូវបានផលិតឡើងមានលក្ខណៈទំនើបបំផុត សុវត្ថិភាពបំផុត និងឧបករណ៍ជំនួយគ្រប់បែបយ៉ាង ។ វាថែមទាំងមានបណ្តាញសេវាដ៏ទំនើបសម្រាប់ឱ្យប្រធានាធិបតីអាមេរិកទំនាក់ទំនងទៅកាន់ប្រទេសណាក៏បាន ពេលយន្តហោះកំពុងហោះខ្ពស់ពីផែនដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKNEX2jnfqP4MYsMUrGi4M6ITsfPpl1IlrjKScPJ5sKj6At32rZuqfG46Gjr0z_KiaZSy1mhiVgZp0q9dkY9XaK6_4cEMFTqk3bC88kZL4PLe6Qfy61qfknLTojJwG8S0r6UT4HYEcVLzAhBs1a6UaS9O6xsVa6l3WAYmQ3ntYtn5JR8l2TupwNSOAl9ZR/s1280/image_2025-04-29_08-53-44.png

សេតវិមាន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ធ្លាប់មានគម្រោងផលិតយន្តហោះ Air Force One ថ្មីមួយទៀត ដោយចំណាយទឹកប្រាក់៤ពាន់លានដុល្លារ ប៉ុន្តែក៏បានផ្អាកវិញ ហើយមន្ត្រីសេតវិមាននឹងពិចារណាពីការផលិតយន្តហោះជាថ្មី ។ យើងឃើញថា យន្តហោះរបស់ប្រធានាធិបតីអាមេរិកប្រើប្រាស់បច្ចុប្បន្នមានលក្ខណៈទំនើបបំផុត ចុះទម្រាំយន្តហោះថ្មី តើទំនើបខ្លាំងប៉ុនណា? នេះអាចនិយាយបានវា វាស័ក្តិសមជាយន្តហោះរបស់មេដឹកនាំប្រទេសអំណាចមែន ៕