De PAGE studio បញ្ចេញវីដេអូ trailer អំពីសិល្បៈ «បាខែង» ឆ្លុះបញ្ចាំងពីរចនាប័ទ្មសម័យអង្គរ កំពុងផ្ទុះការចាប់អារម្មណ៍មិនធម្មតា ខណៈសំលៀកបំពាក់ក្នុងការសម្តែងនេះគឺបានរៀបចំដំឡើងដោយចំណាយពេលសិក្សារស្រាវជ្រាវ ធ្វើតេសជាច្រើនដង។ វីដេអូខ្លីនេះមិនត្រឹមតែទស្សនិកជនប៉ុណ្ណោះទេចាប់អារម្មណ៍ខណៈអ្នកនិពន្ធល្បីឈ្មោះលោក សុខ ជំនោរ ផលិតករល្បីៗឈ្មោះលោក ខាំ ភូរិ ក៏បានពោលកោតសរសើរស្នាដៃនេះផងដែរ។

នៅថ្ងៃទី២៥ មេសា ផេក De PAGE studio បានបង្ហោះវីដេអូខ្លីជាមួយនឹងខ្លឹមសារថា «នេះជា trailerខ្លះៗ នៃការដំឡើងស្នាដៃរបស់ខ្ញុំ ដែលខ្ញុំជ្រើសយកសិល្បៈ « ប្រាសាទ បាខែង/ប្រាសាទលលៃ ប្រាសាទភ្នំបូក និងភ្នំក្រោម » ក្នុងអំឡុងសតវត្សរ៍ទី ១០ របស់អង្គព្រះមហាក្សត្រខ្មែរ ព្រះបាទយសោវរ្ម័នទីមួយ ទ្រង់បានឡើងសោយរាជ នៅ ហរិហរាល័យ ដែលសព្វថ្ងៃហៅថា រលួស ក្នុងឆ្នាំ៨៨៩ និង បញ្ចប់នៅឆ្នាំ ៩១០ នៃភ្នំកណ្តាល រាជធានីអង្គរ ! ដែលយើងហៅថា «បាខែង» ។ សូមរង់ចាំទស្សនានៅពេលឆាប់ៗខាងមុខនេះក្រោយពេល ផលិត ចប់សព្វគ្រប់»។ 
នៅក្នុងរូបភាពផូស្ទ័រគឺមានតួអង្គសំខាន់ៗគឺតារាសម្តែង ព្រះកាយច័ន្ទ លោក ស៊ឹម សុភ័ណ្ឌ និងអ្នកស្រី ឌី សាវ៉េត ព្រមទាំងអ្នកសិល្បៈផ្សេងទៀត។ ស្នាដៃមួយនេះបានជំរុញឱ្យលោក ខាំ ភូរិ បានពោលថា «ស្នាដៃល្អណាស់»។ ងាកទៅកាន់អ្នកនិពន្ធដ៏មានឈ្មោះបោះសំឡេង លោក សុខ ជំនោរ ក៏បានសរសើរស្នាដៃមួយនេះដូចគ្នា។
នៅលើទំព័រផេកដដែល ក៏បានបញ្ជាក់ពីសំលៀកបំពាក់ក្នុងការសម្តែងសិល្បៈនេះគឺមានការសិក្សាស្រាវជ្រាវរួមទាំងធ្វើតេសជាច្រើនដងផងដែរហើយឈុតទាំងនោះមានទាំងឈុតសម្រាប់ មហាក្សត្រិយានី ម្ចាស់ស្ត្រី អង្គម្ចាស់ និងខ្ញុំបម្រើ នឹង មានឈុតជាច្រើនទៀត។
សិល្បៈដែលបង្ហាញពីរចនាប័ទ្មសម័យអង្គរលោក Sool Cool ដែលរៀបចំការផលិតនេះបានបញ្ជាក់ថាបានចំណាយពេលជាច្រើនសម្រាប់ការរៀបចំ និងស្រាវជ្រាវ រួមទាំងប្រមូលយកធនធានមនុស្សក្នុងប្រទេសគ្រប់ផ្នែក មកចាប់ច្របាច់បញ្ចូលគ្នា ដើម្បីរកចំណុចដែលខ្លួនចង់បាន។ លោកក៏បញ្ជាក់បន្ថែមដែរថា បើទោះជាមានការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា AI បញ្ចូល ក៏លោកបានចំណាយពេលបញ្ចូលទិន្នន័យ ហើយបានរៀបចំឯកសារបញ្ចូលប្រវត្តិសាស្ត្រ និងការស្លៀកពាក់ ដើម្បីបញ្ចូលជាទិន្នន័យសម្លៀកបំពាក់ ដែលអាចងាយស្រួលថ្ងៃក្រោយប្រើប្រាស់ AI ដែលសិក្សាពីសិល្បៈខ្មែរ គឺមានរូបភាព និងសិល្បៈមិនដូចប្រទេសជិតខាងទេ៕










