ប្រទេសកូរ៉េខាងត្បូង ៖ គណៈកម្មការគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួនកូរ៉េខាងត្បូង (PIPC) បានឱ្យដឹងកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ថា ក្រុមហ៊ុនបច្ចេកវិទ្យាចិន DeepSeek បានបញ្ជូនទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់នៅកូរ៉េខាងត្បូង ទៅឱ្យក្រុមហ៊ុនចិនជាច្រើនដោយគ្មានការអនុញ្ញាត ខណៈកម្មវិធី DeepSeek ត្រូវបានអនុញ្ញាតឱ្យដោនឡូតនៅកូរ៉េខាងត្បូង ។ គណៈកម្មការនេះបានស្នើឱ្យក្រុមហ៊ុនចិនគោរពតាមច្បាប់កូរ៉េខាងត្បូង និងឈប់បញ្ជូនទិន្នន័យអ្នកប្រើប្រាស់ជាបន្ទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWrBp89f4JZ7PKXH7HU3xc3NM2yYj7ZX2fg6PPDHC1jskirr_joOaS7fn5lWP_TUnXnhWIghNWKaVDiRG8LzepJmRDDcqEx5WxcLtezjryMmdBgM3syvDxlyw27LBNOFDYumtTcfQpqYeP4kM29Ks7hUJEKRDqe2sHNZM5G7SkBsJEpdz71r0YkWMu8R8h/s3000/image_2025-04-26_09-07-51.png

ក្រុមហ៊ុន Hangzhou DeepSeek Artificial Intelligence Co. Ltd ពុំបានសុំអនុញ្ញាតពីអ្នកប្រើប្រាស់នៅកូរ៉េខាងត្បូងទេ មុនពេលបញ្ជូនទិន្នន័យផ្ទាល់ខ្លួនទៅឱ្យក្រុមហ៊ុនជាច្រើននៅប្រទេសចិន និងអាមេរិក ក្រោយពីក្រុមហ៊ុនដំណើរការកម្មវិធី DeepSeek នៅកូរ៉េខាងត្បូង កាលពីខែមករា ឆ្នាំ២០២៥ ។ នេះបើតាមការអះអាងរបស់គណៈកម្មការគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួនកូរ៉េខាងត្បូង (PIPC) ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ4JCNzEk06A0XeqE-sw5JWv3I0XkDHuqp94PfpdoRtySEsa9Owbg_xu5eN50Mt_5_bdJBzOMGw5Yc-RaNaHZvWMlHr6Q0-wR2z9oipEVPN_sh1tSjYIpwxJeVSK23Twaue0eIile1Iudp9O7XnxK8T2-4lhfhdjYqwAPuqOzi2Kix-zoSs85TkugO1rW4/s2000/image_2025-04-26_09-07-53.png
កាលពីខែកុម្ភៈ ឆ្នាំ២០២៥ គណៈកម្មការ PIPC បានប្រកាសឱ្យផ្អាកដោនឡូតកម្មវិធីចិន DeepSeek នៅប្រទេសកូរ៉េខាងត្បូង ក្រោយពីក្រុមហ៊ុនចិនទទួលស្គាល់ថា ពុំបានអនុវត្តតាមបទប្បញ្ញត្តិមួយចំនួនពាក់ព័ន្ធនឹងការការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់នៅកូរ៉េខាងត្បូង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2z8zexXaU52pA5zHtBoXgmSx4bs6Ne1k2misp71L1lp-X8jUzTu0h7oHps8sMnFixLyK__xX2bApLZb1cvJ78L0nW5WFLYCvEqDrY6JmnmMHdSKH-Rzc6S5MupINxexENcYfJffC6kDTvPi_HxiRt1YpMGR8ZbMNfv_bgQA0ILlMDJC_KDPjmbwAnZtdz/s800/image_2025-04-26_09-07-54%20(2).png
គណៈកម្មការ PIPC បញ្ជាក់ទៀតថា កម្មវិធីចិន DeepSeek បានបញ្ជូនសំណួររបស់អ្នកប្រើប្រាស់ទៅកាន់ក្រុមហ៊ុន Beijing Volcano Engine Technology Co. Ltd រួមទាំងបញ្ជូនទិន្នន័យពាក់ព័ន្ធនឹងឧបករណ៍ បណ្តាញ និងកម្មវិធីផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4lu8aUnqD5hkUcN1AN5phXD1OvMJ_iQLA1_m5kY6kES3NtgCg5uppJOEvN55NRfqLB1CDQxBsybfniV-L-MuceJEJtXoQYJyvo2QEVi0voVp9IW46Qob5S_2CpR5ZP58StvWZ1eHcKFQqgGg-DPy8ugTsl0GrYD8-nLhn6gaD3ViWN1YDZ30PKHbjklwz/s1200/image_2025-04-26_09-07-54.png

ប៉ុន្តែក្រុមហ៊ុនចិនដែលគ្រប់គ្រងកម្មវិធី DeepSeek បានបកស្រាយទៅកាន់គណៈកម្មការ PIPC នាពេលបន្ទាប់ថា មូលហេតុដែលក្រុមហ៊ុនបញ្ជូនទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ទៅឱ្យក្រុមហ៊ុនចិនជាច្រើន គឺដើម្បីកែលម្អបទពិសោធន៍ការប្រើប្រាស់តែប៉ុណ្ណោះ ។ ក្រុមហ៊ុនបានប្លុកមិនឱ្យមានការបញ្ជូនសំណួរអ្នកប្រើប្រាស់ តាំងពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ មកម៉្លេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhy1gPhFbU-nMM50gVEmFrxcGYBVbvQzKZasUizGa74SB_g_TgO_o6JRwSWFifIIcwU_C54xzlj0rNIcMPFebbr2Kdum_tcB0RmuTYBMvdG2EGfllMCIkpey2NL2ZEy6XGO50UgNmsS1nUQIG7X1DnI43YL5_DfRuRL4B3pItHoQQXzA2dtE_3M3u0ZdiCN/s1440/image_2025-04-26_09-07-55.png

គណៈកម្មការ PIPC បានណែនាំឱ្យក្រុមហ៊ុនចិនដោះស្រាយបញ្ហា ដោយកំណត់ឱ្យកម្មវិធី DeepSeek បញ្ឈប់ការបញ្ជូនទិន្នន័យអ្នកប្រើប្រាស់ទៅក្រុមហ៊ុននានានៅចិនជាបន្ទាន់ ។ ក្រៅពីនេះ ក្រុមហ៊ុនចិនត្រូវតែអនុវត្តតាមច្បាប់របស់កូរ៉េខាងត្បូង ស្តីពីការបញ្ជូនទិន្នន័យផ្ទាល់ខ្លួនអ្នកប្រើប្រាស់ទៅក្រៅប្រទេស ៕