រដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបិទមិនឱ្យមានការផ្តល់រង្វាន់ តាមរយៈក្រវិលកំប៉ុងស្រាបៀរ និងគម្របភេសជ្ជៈ។
បេីយោងតាមលិខិតរបស់ទីស្តីការគណ:រដ្ឋមន្ត្រី ចុះថ្ងៃទី២៤ ខែមេសា សម្តេចនាយករដ្ឋមន្ត្រី បានឯកភាពថា ក្នុងករណីមានការហាមឃាត់ចំពោះការផ្តល់រង្វាន់ តាមរយៈក្រវិលកំប៉ុង ឬគម្របនៃផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈនោះ ត្រូវទុកពេលសមរម្ប ដូចជា៦ខែឬ១ឆ្នាំ ដើម្បីឱ្យក្រុមហ៊ុនទាំងនោះអាចត្រៀមខ្លួន។
បន្ថែមពីនេះ សម្តេច ហ៊ុន ម៉ាណែត ក៏នឹងធ្វេីជាអធិបតីភាពនៃកិច្ចប្រជុំរវាងម្ចាស់ក្រុមហ៊ុនផលិតស្រាបៀរនិងភេសជ្ជៈ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីបញ្ចប់ការផ្តល់រង្វាន់លេីផលិតគ្រឿងស្រវឹងនិងភេសជ្ជៈ ក្នុងពេលវេលាសមស្រប។
គួរបញ្ជាក់ថា នៅឆ្នាំ២០២៤ កម្ពុជាឈរនៅលេខរៀងទី៣ ដែលមានប្រជាជនផឹកស្រាច្រើនជាងគេនៅក្នុងតំបន់អាស៊ាន ខណៈឡាវឈរនៅលេខរៀងទី១ និងវៀតណាមឈរនៅលេខទី២៕










