អាចនិយាយបានថាតាំងពីកើតមក Qiao Xin បានរស់នៅយ៉ាងប្រណីតក្នុងគ្រួសារដ៏មានទ្រព្យធន។ ពេលនាងនៅរៀននៅឡើយ Qiao Xin ត្រូវរថយន្តទំនើបដឹកទៅសាលាហើយរស់នៅក្នុងវីឡាក្នុងតំបន់ទីក្រុង Shanghai ។ គ្រួសាររបស់នាងថែមទាំងមានអចលនទ្រព្យនៅបរទេសដូចជាប្រទេសកាណាដាជាដើម។ ដូច្នេះហើយ Qiao Xin ត្រូវបានសារព័ត៌មានចិនប្រៀបធៀបថាជា ព្រះនាងសៀងហៃ ឬតារាស្រីមួយរូបដែលមានជាងគេបំផុតនៅក្នុងប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVrwk182OvFsS4Vg8LzbMBKvbdagBEu3CXoZ5C4EH_H442e2L-YFEOBL3uadxdf1UdFFmjSGCls_IPlxZOlC7vB9aSd4xfcvu1NRKtWS_iCFozA_VKKl3GkjacoALfb8TtJZUMbZl4E1Tj7hoiM98m2Fnq1uxPxbl8hDGEDbOjHpJkc9_GVR6ag9ShEKAg/s1600/image_2025-04-22_14-19-51.png

យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន Qiao Xin គឺជាកូនទីពីរនៃគ្រួសារមានបងស្រីសិក្សាផ្នែកហិរញ្ញវត្ថុនៅប្រទេសកាណាដា ហើយនាងមានប្អូនប្រុសម្នាក់។ តារាស្រីរូបនេះបាននិយាយថាទោះនាងត្រូវឪពុកម្ដាយចិញ្ចឹមក្នុងគ្រួសារជាអ្នកមានក៏ដោយប៉ុន្តែ អ្នកមានគុណនាងតែងតែបង្រៀននាងពីអ្វីដែលនាងគួរធ្វើ និងមិនគួរធ្វើ ខណៈនាងគឺជាមនុស្សឯករាជ្យ។ Qiao Xin ធ្លាប់ចែករំលែកជ្រុងមួយទៀតនៃវីឡារបស់នាងដែលអ្នកទស្សនាអាចស្គាល់ផ្ទៃខាងក្នុងបែបអឺរ៉ុប។ ផ្ទះវីឡារបស់តារាស្រីកើតឆ្នាំ ១៩៩៣ រូបនេះក៏ត្រូវបានគេដាក់បង្ហាញក្នុងកម្មវិធី Sisters Over Flowers នៅទូរទស្សន៍ Shanghai TV។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg_Lc5y8Br2b-spt4jUJUCmKYDtfFDTJh6d0qVIBbH7GNGn5Apja-vmIsTXtBjDhl9KecZrj_pz0VN54aYv0K3I-y9xlSbVkiaZsVI6qW3ZVs-9h4jMF60ll6oUP8J3SR7HTB6xVf1pzSYwO7yaMGiUP3UKZW8QG8X5Jz0EFYkYWxxQS6ZNieP5FpBSmv5/s1496/image_2025-04-22_14-19-52.png
ទស្សនិកជនកាន់តែស្ងើចសរសើរកាន់តែច្បាស់ពីផ្នែកខាងក្នុងផ្ទះបុរាណ និងបន្ទប់ឯកជនបែប «ព្រះនាង» របស់ Qiao Xin ។ តារាស្រីរូបនេះធ្លាប់ប្រាប់ពីក្តីស្រលាញ់ដែលគ្រួសារមានចំពោះនាងថា «ឪពុកខ្ញុំថាគាត់នឹងមើលថែខ្ញុំរហូតដល់ខ្ញុំរៀបការ។ បន្ទាប់ពីខ្ញុំរៀបការគាត់នឹងមើលថែប្តីខ្ញុំផងដែរ» ។ ហើយផ្អែកលើរូបភាពមួយចំនួនដែល Qiao Xin បានចែករំលែកអំពីផ្ទះវីឡាដ៏ប្រណីតដែលនាងកំពុងរស់នៅ ក៏ដូចជាអាហារលំដាប់ថ្នាក់ខ្ពស់នោះ គេអាចមើលឃើញថាតារាស្រីរូបនេះរស់នៅដូចជាព្រះនាងក្នុងរង្វង់ដៃឪពុកម្តាយរបស់នាង។ សារព័ត៌មាន Sina បានរាយការណ៍ថា គ្រួសាររបស់ Qiao Xin រស់នៅក្នុងវិមានថ្លៃបំផុតនៅទីក្រុងសៀងហៃ ដែលមានផ្ទៃដីរហូតដល់ ១,២០០ម៉ែត្រការ៉េ តាមបែបអឺរ៉ុប ដែលមានតម្លៃប្រហែល២០ម៉ឺនយ័នប្រមាណជិត៣ម៉ឺនដុល្លារក្នុងមួយម៉ែត្រការ៉េ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC9mugCwVztlieZYT_76RlOH6nlMYZAkVlSR9llQwWuOdygncaP4mA8HwM1Q6e6qqxHj3ueDLZbU3hSmK6LDAXCbAhGDlDQ6POnyyyQNoyVTPDpUk1d3ygEZkRWnJrqokQW36X94IothVa7ERG010kcuGw4RekSQ9kQCoK7IGwriXFx3J8-NLHUP6b7v39/s833/image_2025-04-22_14-19-53%20(3).png

ផ្ទះវីឡានេះមានសួនច្បារធំទូលាយ អាចចតឧទ្ធម្ភាគចក្រ និងរថយន្តប្រហែល ២០០គ្រឿង ដែលតម្លៃក្នុងមួយយូនីតគឺយ៉ាងតិច ២,៨លានយ័ន។ Qiao Xin ក៏មានរថយន្តទំនើបមួយគ្រឿងដែលមានតម្លៃរហូតដល់ ១,៥ លានយ័ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVKqTerMZsvNQ8_9h-2df0s03sfns4JrZY2P4PWxSK6NyYnMRmFed6zAXvfn39aaH1lp7lcYvK5nYyya87N4qqflnbbMxskt-D3xxjVbe3ZO7Hi5TxVUOhtjQXmdSP2wrBgdP6eVmqdA4lXbdCwdIpu2-pgzjmNivBPzMH5sOkp9BCTEcxGrIRLJDpeRjL/s800/image_2025-04-22_14-19-53.png

ក្នុងឆ្នាំ ២០១៦ Qiao Xin ត្រូវបានគេស្គាល់ជាសាធារណៈតាមរយៈតួនាទីរបស់នាង Guan Ju Er ក្នុងរឿង «Ode to Joy» ហើយបានឈ្នះពានតារាសម្ដែងថ្មីក្នុងប្រភេទរឿងភាគទូរទស្សន៍ក្នុងកម្មវិធី iQiyi Awards ជាមួយកម្ពស់ ១,៧២ ម៉ែត្រ និងសម្ដែងបានល្អ នាងទទួលបានការអាណិតស្រលាញ់ពីទស្សនិកជនជាច្រើន។ នាងបានបោះជំហានដំបូងចូលក្នុងអាជីពសិល្បៈក្នុងឆ្នាំ២០១៤។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjeGXbJXg6EuVR4BJLVYqkdRlOOEblWk2G0ltrQ3Cvg9_p5Blmp5Pz4sJJI0lZ79TXC2CfqSMD1HA85EMeXs6zkfjeF-2J62kvy4EMMXAP9Ej4izVigNDHC9JJ9Mk81tH8ylwGFqFQOx8nEDAndS-QmREAl6RypgQWo4mKb2J4RoVF_9RnEMOm9lBBOyhX/s660/image_2025-04-22_14-19-51%20(2).png
ក្នុងអំឡុងនៃអាជីពសិល្បៈដ៏មានប្រជាប្រិយភាព Qiao Xin បានជាប់ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមស្នេហាជាច្រើនជាមួយនឹងកំពូលតារាសម្តែង Yang Yang ។ អ្នកទាំងពីរត្រូវបានគេនិយាយថាបានណាត់គ្នាជាសម្ងាត់នៅទីក្រុងឡុងដ៍។ ទោះជាយ៉ាងណាក៏ដោយ Yang Yanf មិនដែលបញ្ជាក់ពីអារម្មណ៍របស់ខ្លួន ឬប្រឈមមុខនឹង Qiao Xin ឡើយ។ ឧបទ្ទវហេតុនេះបានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ Qiao Xin កាន់តែក្តៅ ប៉ុន្តែក៏នាំមកនូវរឿងអាស្រូវផងដែរ។ ក្រោយមកគម្រោងភាពយន្តរបស់នាងមិនបានផ្ទុះឡើងទេ គឺស្ថិតក្នុងកម្រិតមធ្យម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcf8p_j-Kv8euSwOQvpICsoBW9Ggi8VLklBz4i4252jagjbzkK22iY2bF7q9-pJWxxiLgsrxcUB2BRCHnNQVKeVC024DyflsrvPLDPVfweYRAPt8Y73bwGdLYjb9f0uXOZxIYZWZnY3gQRlnPIufdxDk7egYiu3f6qjym-LvQ8cVhpyLf12OQDsBIdib9P/s853/image_2025-04-22_14-19-53%20(2).png

កាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៤ បណ្តាញទំនាក់ទំនងសង្គមរបស់ចិនបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងពេលវេលាណាត់ជួបរបស់តារាស្រីរូបនេះ នៅប្រទេសជប៉ុន។ នៅក្នុងរូបភាពដែលថតបាន នាងបានធ្វើដំណើរទៅក្រៅប្រទេសជាមួយបុរសវ័យក្មេងម្នាក់ដែលមានកម្ពស់ខ្ពស់។ មនុស្សម្នាក់នេះបានដាក់ដៃនៅចង្កេះរបស់ Qiao Xin យ៉ាងស្និទ្ធស្នាល ហើយគិតគូរដោយបានកាន់ឆ័ត្រឱ្យទៀត។ រូបភាពនេះហើយដែលនាំឱ្យមានការសង្ស័យថា តារាស្រីរូបនេះមានទំនាក់ទំនងស្នេហាជាមួយគ្នា។ បន្ទាប់ពីនោះ អ្នកនិយមលេងអ៊ីនធឺណិតម្នាក់បានបញ្ចេញព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៀតទាក់ទងនឹងជីវិតឯកជនរបស់ Qiao Xin ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBoLP-pIod2UjmTDVlq4btt-EslsGRJM9mhzbqHraw2dh5GCcvwlz61DwV3UYUGNXu7_BcQ-YcR_tEqtev_5v7yUgWyIJ-Ro4JaolkdfHUv9m48W4UsE5zt9Dq-R42IfuJZbrzzxR_5uk0FxbDHPkfWlFx-Gz36Cw0y8sn-6tQSjCf0-k2E8blFxlb53p0/s895/image_2025-04-22_14-19-54.png
គណនីនោះបាននិយាយថា បុរសដែលធ្វើដំណើរទៅប្រទេសជប៉ុនជាមួយ Qiao Xin មិនមែនជាគូស្នេហ៍ទេ ប៉ុន្តែជាស្វាមីដោយអ្នកទាំងពីរបានរៀបការដោយសម្ងាត់មួយរយៈហើយ។ សំខាន់ជាងនេះទៅទៀត ប្តីរបស់ Qiao Xin គឺជាកូនប្រុសទីពីររបស់ប្រធានសាជីវកម្មដ៏ធំមួយនៅក្នុងប្រទេសចិន។ យ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ Qiao Xin មិនទាន់មានការឆ្លើយតប ចំពោះពាក្យចចាមអារ៉ាម ស្នេហា និងអាពាហ៍ពិពាហ៍នោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho7NJWi6ex2oGX29xv52SGm7-EPRnyuQQNLNPZBdNNHv7Hnfgt8lf4ipETsGiM4CGbzCbHZhUWFjrMlD9dWCKJvqRyYkAiaJ1PUhruljUiVMQTSecJB8nm05iVMlBoJ8EfwPqBYIP8iZdyxQo_CsnlYDvSl3a35ffPDsPEVX0eh4DnESLSfsPoIWFbc3kW/s1350/image_2025-04-22_14-19-55.png
ក្រោយប្រឡូកក្នុងអាជីពជាង១០ឆ្នាំ Qiao Xin មានសម្រស់កាន់តែស្រស់ស្អាត ប៉ុន្តែអាជីពរបស់នាងធ្លាក់ចុះ។ មហាជនជាច្រើនគិតថា ការពឹងលើសាវតាគ្រួសារដ៏សម្បូរបែបរបស់នាង ហើយសុខចិត្តចំណាយលុយដើម្បីទទួលបានប្រជាប្រិយភាពបានធ្វើឱ្យខូចអាជីពរបស់តារាស្រីរូបនេះ ធ្វើឱ្យនាងពិបាកឡើងដល់ចំណុចកំពូល៕