ប្រទេសចិន ៖ សង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិកកាន់តែកើនឡើង បានជះឥទ្ធិពលអវិជ្ជមានដល់ឧស្សាហកម្មទាំងសងខាង ប៉ុន្តែនៅក្នុងប្រទេសចិន ប្រជាជន និងក្រុមហ៊ុនផលិតសម្ភារៈប្រើប្រាស់មួយចំនួនបានកែច្នៃភាពមិនសប្បាយចិត្តរបស់ពួកគេចំពោះសហរដ្ឋអាមេរិក ដោយការរចនាម៉ូតច្រាស់ដុសបង្គន់ឲ្យមានលក្ខណៈស្រដៀងនឹងប្រធានាធិបតីអាមេរិកលោក Trump និងទទួលបានការគាំទ្រលើសលប់នឹកស្មានមិនដល់។

នៅក្នុងប្រទេសចិនកាលពីប៉ុន្មានសប្ដាហ៍មុន បានលេចចេញនូវឧបករណ៍ដ៏គួរឲ្យចាប់អារម្មណ៍ និងអស់សំណើចមួយ ដែលជាច្រាស់ដុសចានបង្គន់តំណាងឲ្យលោក Trump ។ ច្រាស់នេះ ត្រូវបានផលិតនៅទីក្រុង Yiwu ដែលស្ថិតនៅភាគខាងកើតរបស់ប្រទេសចិន និងល្បីល្បាញខាងផលិតទំនិញប្លាស្ទិកមានតម្លៃទាប។ គេបានហៅ ផលិតផល Trump-themed ជាមួយនឹងតម្លៃចន្លោះពី1.9 ដុល្លារ ដល់ 2.6 ដុល្លារ។ ឥឡូវនេះ មនុស្សជាច្រើនកំពុងប្រើច្រាស់នេះក្នុងទម្រង់នៃការបំបាក់មុខ និងការសងសឹកនឹងគោលនយោបាយពាណិជ្ជកម្មរបស់រដ្ឋបាលសហរដ្ឋអាមេរិក។.jpg)
អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះគឺ វាទទួលបានការបញ្ជារទិញយ៉ាងច្រើនសន្ធឹកសន្ធាប់នៅលើ TaoBao, Pinduoduo, AliExpress និងជាងនេះទៅទៀតវាក៏មានដាក់លក់នៅលើគេហទំព័រ Amazon ដែលមានការកម្មង់ទិញដ៏ច្រើននឹកស្មានមិនដល់ពីប៉ែកអឺរ៉ុប និងសម្បីតែក្នុងប្រទេសអាមេរិកផ្ទាល់ក៏មានការអ្នកទិញជាច្រើនផងដែរ។ 
ក្រៅពីច្រាស់ដុសបង្គន់ គេក៏មានផលិតជាសម្ភារៈប្រើប្រាស់ក្នុងការសម្អាតផ្សេងទៀត ដូចជាក្រដាសអនាម័យសម្រាប់ដាក់ក្នុងបង្គន់ដែលមានព្រីនរូបលោក Trump ដាក់ពីលើផងដែរ។ ការកើនឡើងនៃការលក់របស់ទាំងនេះមិនមែនគ្រាន់តែជានិន្នាការពាណិជ្ជកម្មនោះទេ ប៉ុន្តែវាឆ្លុះបញ្ចាំងពីការខកចិត្តផ្នែកសេដ្ឋកិច្ច និងការតម្លើងពន្ធរបស់សហរដ្ឋអាមេរិកមកកាន់ប្រទេសចិន។

ក្នុងករណីខាងលើនេះ វាបង្ហាញពីឥទ្ធិពលនៃវិវាទពាណិជ្ជកម្មអន្តរជាតិ ដែលជាកម្លាំងជំរុញលើការបញ្ចេញមតិបែបអវិជ្ជមានពីសំណាក់អ្នកប្រើប្រាស់ និងការឆ្លើយតបកម្រិតមូលដ្ឋាន។ នៅពេលដែលសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិននៅតែបន្តកើនឡើង សកម្មភាពនៃការតវ៉ាជាប្រព័ន្ធកាន់តែច្រើនទំនងជានឹងលេចឡើងឆាប់ៗ ដែលនេះឆ្លុះបញ្ចាំងពីការខកចិត្តលើភាពតឹងរឹងនៃសេដ្ខកិច្ចរបស់ប្រជាជនចិន និងការប្រើប្រាស់អំណាចផ្ដាច់ការលើទំនាក់ទំនងពាណិជ្ជកម្មរបស់អាមេរិក៕










