សហរដ្ឋអាមេរិក ៖ អាមេរិកបានដកហូតទិដ្ឋាការសិក្សារបស់និស្សិតបរទេសជាង១,០០០នាក់ដើម្បីឱ្យត្រឡប់ទៅប្រទេសកំណើតវិញ ហើយមាននិស្សិតបរទេសមួយចំនួនទៀតទទួលបានអ៊ីម៉ែលឱ្យនិរទេសខ្លួនឯងចេញពីទឹកដីអាមេរិកក្នុងរយៈពេល៧ថ្ងៃ បើពុំដូច្នោះទេ ពួកគេប្រឈមនឹងការចា.ប់ខ្លួន ។ ទង្វើនេះធ្វើឱ្យនិស្សិតបរទេសសិក្សានៅអាមេរិកព្រួយបារម្ភយ៉ាងខ្លាំងពីអនាគតរបស់ខ្លួន ក្រោយអាមេរិកមានមេដឹកនាំថ្មី ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGQxFjyuF_N-7XCxKPbkY0TpeRzj5mtiU4FlNOZHqSD0ozGEA1FTabVnOPB2DiqeoLAdPNIw4c9d1R1kuPoEy3oFKz6bYkEyj6NY8dOt3Pd7F-HILxFT4stKE7CMT2zKlGMj4QnVz7OvVAG7aG6WMlpLjZ_M3N08toFR7HOHNj-qG1RYlrZD3I9olVSOfA/s2560/image_2025-04-22_10-45-56.png

ការដកហូតទិដ្ឋាការនិស្សិតបរទេសកំពុងសិក្សា ព្រមទាំងដកហូតទិដ្ឋាការនិស្សិតបរទេសទើបបញ្ចប់ការសិក្សា ស្មើជាង១,០០០នាក់ គឺរដ្ឋាភិបាលអាមេរិកស្ថិតក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតី លោក Donald Trump អនុវត្តតាមវិធានការបណ្តេញជនអន្តោប្រវេសន៍ទ្រង់ទ្រាយធំចេញពីទឹកដីអាមេរិក ។ សាកលវិទ្យាល័យតិចតួចប៉ុណ្ណោះដែលទទួលការជូនដំណឹងពីការបណ្តេញនិស្សិតបរទេស រីឯសាកលវិទ្យាល័យភាគច្រើនពុំជ្រាបពីមូលហេតុច្បាស់លាស់នៃការបណ្តេញនិស្សិតបរទេសទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSquWLqTQyVvhIZQLPSmbEweCpOzjsG40X7eyKMPCIdy0MvOwbEKZgJimPuVFj0UsRifEa1-bMvMhkf742lccXmL2qOzK6ywlwUHgSWkvDGT38kiHjl88FUCErgaHbwWPcJxBOEjR5TjIcJsiXQgEvCDKQHUw06_E7c-GbwbqdD3DtWzAiuPnQNU_1_mnb/s1216/image_2025-04-22_10-45-55.png
តាមសេចក្តីថ្លែងការណ៍របស់សាកលវិទ្យាល័យ និងអ្នកនាំពាក្យសាកលវិទ្យាល័យអាមេរិកឱ្យដឹងថា នៅឆ្នាំ២០២៥ និស្សិតបរទេសកំពុងសិក្សា និងនិស្សិតបរទេសទើបបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ចំនួន១៣០កន្លែងនៅអាមេរិក ស្មើជាង១,០០០នាក់ ត្រូវបានដកហូតទិដ្ឋាការ ឬលុបចោលទិន្នន័យផ្ទាល់ខ្លួនចេញពីប្រព័ន្ធទិន្នន័យអេឡិចត្រូនិករបស់រដ្ឋាភិបាលអាមេរិក (SEVIS) ។ ប្រព័ន្ធទិន្នន័យនេះសម្រាប់តាមដាន និងគ្រប់គ្រងទិន្នន័យរបស់និស្សិតបរទេស (ឬហៅថា F-1 និង M-1 Visa) ព្រមទាំងនិស្សិតបរទេសចូលរួមក្នុងគម្រោងផ្លាស់ប្តូរ (J-1 Visa) សម្រាប់សិក្សា ឬធ្វើគម្រោងផ្លាស់ប្តូរនៅអាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRkaO-xj5U7vQmLAAk_Rbk1GyM6yjRasBVzNCLlHBcHr-x1q_1iioEbgL2yjvFfRSoS5ZO-mmLMs2j8gzagIf_-fc_I81XrFTvkcc9J2nIFKhYM3xz5f92Gm31JmWZOudDmj1AuSXxDgKMVlJsJd8vyr_ESImc4q-Zks5Rbg8ZcpYIYmdzgMgN_vuBjUAt/s1241/photo_2025-04-21_09-26-49.jpg
សាកលវិទ្យាល័យអាមេរិកជាច្រើនបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា រដ្ឋាភិបាលពុំបានប្រាប់ពីមូលហេតុការដកហូតទិដ្ឋាការនិស្សិតបរទេសទេ ហើយមានសាកលវិទ្យាល័យមួយចំនួនតូចប៉ុណ្ណោះ ដែលជ្រាបពីមូលហេតុការដកហូតទិដ្ឋាការនិស្សិតចេញពីប្រព័ន្ធទិន្នន័យអេឡិចត្រូនិករបស់រដ្ឋាភិបាលអាមេរិក (SEVIS) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1nA-fcJbz5WiIyqQDaBCSBjM8hnMeEjwTlOLGv2hyKc9ewh5Kib1t2M2ltg_ib8kpU59Ehnp6X9w_L8aYtXa6DNiOd6LsYhDNn8J82TWEXmpEmu4XV5IJwvIAr8KFcvOPoyTzue2VE_eodEK_UoKoC4oDDBDF1uDe0mGt_2sRshoFt5nT9Y_02JRVW_YC/s2500/image_2025-04-22_10-45-52.png

និស្សិតបរទេសមួយចំនួនទៀតទទួលបានអ៊ីម៉ែលពីក្រសួងសន្តិសុខអាមេរិកពីការលុបចោលទិដ្ឋាការសិក្សា ហើយប្រាប់ឱ្យនិស្សិតបរទេសឱ្យនរទេសខ្លួនឯងចេញពីអាមេរិកក្នុងរយៈពេល៧ថ្ងៃ បើមិនចង់ឱ្យអាជ្ញាធរចាប់ខ្លួន ។ ខ្លឹមសារក្នុងអ៊ីម៉ែលសរសេរថា ៖ «កុំព្យាយាមរស់នៅអាមេរិកបន្តទៀត រដ្ឋាភិបាលអាមេរិកនឹងតាមរកនិស្សិតបរទេសទាល់តែឃើញ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicZjeeIADDbHQwqSBdlBvHrZr9NVHDp2Bn5vmiFudHIa4rfFTp9c9fPel_zenrWi9xVaq9QTtxiiXeoBSktdRS6xEdIVJZFkLboMG7Rlhd9_6x4BKE2SmqKfOXL4ZxepQaf2F0VNBTl7Mxrk-Ro94_AzYWF8v-NKKOafD8f8fCLzQt2t7S0pNgCk6iFEGG/s1600/image_2025-04-22_10-45-54.png

ចំណែកមន្ត្រីរដ្ឋាភិបាលអាមេរិកពុំបានបញ្ជាក់មូលហេតុការដកហូតទិដ្ឋាការនិស្សិតបរទេសទេ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយជាញឹកញាប់ថា អាមេរិកពុំអនុញ្ញាតឱ្យនិស្សិតបរទេសប្រព្រឹត្តទង្វើអ្វីមួយ រួមទាំងការធ្វើបាតុកម្មនៅអាមេរិក ពីព្រោះពួកគេមកអាមេរិកដើម្បីរៀនសូត្រ ។ ពួកគេពុំទទួលការអនុញ្ញាតឱ្យដើរដង្ហែរក្បួនតវ៉ា និងបំផ្លាញសាកលវិទ្យាល័យអាមេរិក ៕