រាជធានីភ្នំពេញ៖ ក្រោយពេលនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ – ១៦ មេសា និងបានបញ្ចប់ទៅកាលពីថ្មីៗនេះ ទិន្នន័យអំពីចំនួននៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងចំនួនពលរដ្ឋដែលបានចូលរួមលេងកម្សាន្តនៅគ្រប់ខេត្តក្រុង និងរាជធានីភ្នំពេញមានរហូតដល់ទៅជិត ២៤លាននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirhbOBaYba4C3O3QyBd18Y3FMfLvAyZ2-WmImZ4tmHUGca-qcbU5teHcZl_P4_jxlVbYERVVNZgWkdECrAcoFhhttR_UKEvzC31BRw5wO8hJop9eE5TPf2w9E8YcoLOO1jDDeBuTbr6PzqP7NqePfBoxaJHiM-JyL2NYsLQ9SbgYZzzhV2KPYcqwRDO5Gf/s1201/photo_2025-04-18_10-10-02.jpg

យោងតាមរបាយការណ៍របស់ក្រសួងទេសចរបានឲ្យដឹងថា៖ នាឳកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃចាប់ពី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២៥នេះ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេសមានចំនួនប្រមាណ ២៣, ៩៧៧, ៤៤១នាក់ កើនឡើង ៩,៩% ធៀបនឹងឆ្នាំ ២០២៤ (ដែលមានចំនួន ២១, ៨១៣, ១៣៨នាក់)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBJznM7QT1nnP02cwITINvjhgH1EkfDt6zn7QOR9Epvr0r0G77spHbgRo0JdlXQ6qIST1bskSbjpLzncrJmY2Wb_SNK-VdhtSGJ5T8G1TnSQuLRIKAlpiacz4d0944DxQw0NZ7plrvAVVhXUaG6oWHtUNcuudgnoNFHM-PbaQBEMGB1TgvpE1OOZsk3woF/s1280/photo_2025-04-18_10-10-04.jpg

យោងតាមប្រភពដដែលបានបង្ហាញថា៖ សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរក្នុងឆ្នាំ ២០២៥នេះ មានភ្ញៀវទេសចរជាតិមានចំនួន ២៣, ៨៦២, ៣៥១នាក់ និងភ្ញៀវទេសចរបរទេសចំនួន ១១៥, ០៩០នាក់ ដែលចំនួននេះត្រូវបានបូកសរុបតាមរយៈទិន្នន័យនៃភ្ញៀវទេសចរប្រចាំថ្ងៃនីមួយៗនៃពិធីបុណ្យចូលឆ្នាំរួមមាន៖ ថ្ងៃទីមួយ ទី១៤ ខែមេសា មានភ្ញៀវសរុបចំនួន ៥, ៦៨៥, ២២៣នាក់ ថ្ងៃទី២ ទី១៥ មេសា មានចំនួន ៨, ៣៦៥, ៧២៤នាក់ និងថ្ងៃចុងក្រោយ ទី១៦ មេសា មានភ្ញៀវទេសចរសរុប ៩, ៩២៦, ៤៨៥នាក់ នៅទូទាំងប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoQzcLKLg6AKnZd4LMXmPQBpX0F80G4_hH8QXobW2ofA4Z9sI7cVviITkPqu6Sg6W2nk1SLbYEXJAmEc0ik7Bvldp9y1bzIXQAvhxObYJxVWGnmo8M4PnOSyzSSj0ReBjh6UMgfWPS34zU_O-7Z3iNDRi2wvOaioDCx9Sk-hLK_jOseIclqJSUfmYn42lq/s1280/photo_2025-04-18_10-10-05.jpg

គួរបញ្ជាក់ផងដែរថា ការបូកសរុបស្ថិតិភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេសរយៈពេល៣ថ្ងៃនេះ គឺត្រូវបានគណនាដោយរាប់បញ្ចូលចំនួនភ្ញៀវទេសចរដែលមកកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាទូទាំងប្រទេស និងរាប់ទាំងចំនួនបងប្អូនប្រជាជន ដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងសំខាន់ៗដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត និងព្រឹត្តិការណ៍ទេសចរណ៍កម្សាន្តផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPUETuGbqGh97WXDecAn26Ma-qWCTXgdLcKYWZ_3ZsrbiL4b3Hd-I_0WcX8QM1APMX0DW-K95H8MQ9NjlTKDEvWSsGR8WWY2rt4igGSkjPa6IsZoeHPls248P5dJ5q_DxnxoTPbzCRqgZRUaflxYoKFR7V35BrQoen5E-vXC1kmacrlz3PM1YlDVura1XW/s1280/photo_2025-04-18_10-10-01.jpg

គួរជម្រាបថា ចរន្តភ្ញៀវទេសចរដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានឆ្លុះបញ្ជាំងពីតថភាពសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ការគ្រប់គ្រងចរន្តភ្ញៀវទេសចរ ការគ្រប់គ្រងគុណភាព និងតម្លៃសេវាទេសចរណ៍នានា មានភាពល្អប្រសើរ ព្រមទាំងអាចបង្កើតបានជាផលប្រយោជន៍សេដ្ឋកិច្ចដ៏ច្រើនផងដែរ ទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន ដោយតាមបណ្ដារសណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន និងរមនីយដ្ឋានទេសចរណ៍សឹងគ្រប់ខេត្ត-ក្រុង ទទួលបានភ្ញៀវទេសចរពេញៗស្ទើរ ១០០% ដែលនេះបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ចំពោះការអភិវឌ្ឍន៍លើមាគ៌ាដ៏ត្រឹមត្រូវនៃវិស័យទេសចរនៅកម្ពុជា៕