រាជធានានីភ្នំពេញ៖ ដំណើរនៃការចុះមកធ្វើទស្សនកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជា របស់ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនលោក ស៊ី ជីនពីន បានចុះហត្ថលេខាទ្វេរភាគីជាមួយកម្ពុជាលើឯកសារចំនួន៣៧ច្បាប់ ពាក់ព័ន្ធនឹងការជំរុញឲ្យមានសន្ទុះឡើងក្នុងវិស័យជាច្រើននៅកម្ពុជា។
យោងតាមដំណើរមកដល់លើទឹកដីកម្ពុជាជាលើកទី២ កាលពីថ្ងៃទី១៧ ខែមេសានេះ ឯកឧត្តម ស៊ី ជីនពីន បានចូលរួមក្នុងពិធីផ្លាស់ប្ដូរឯកសាររវាងកម្ពុជា និង ចិន នៅវិមានសន្តិភាព ដែលមានសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាចូលរួមជាអធិតេយ្យភាពក្នុងកិច្ចជំនួបទ្វេភាគីនេះ ដើម្បីជំរុញដល់ទំនាក់ទំនងលើវិស័យនានារវាងប្រទេសទាំង២។
នៅក្នុងពិធីខាងលើនេះ ឯកឧត្តម ស៊ី ជីនពីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំពោះឯកសារជាច្រើនច្បាប់ ដែលពាក់ព័ន្ធនឹងវិស័យនានានៅកម្ពុជារួមមាន៖ ការវិនិយោគ , វិស័យពាណិជ្ជកម្ម , វិស័យអប់រំ , វិស័យហិរញ្ញវត្ថុ , វិស័យព័ត៌មាន , ការងារយុវជន , វិស័យកសិកម្ម , វិស័យសុខាភិបាល , វិស័យធនធានទឹក , វិស័យទេសចរណ៍ , វិស័យកិច្ចការនារី និង វិស័យផ្សេងទៀតសរុប ចំនួន ៣៧ ឯកសារ។

គួរជម្រាបថា ការចុះមកធ្វើទស្សនកិច្ចរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៧ – ១៨ ខែមេសានេះ លោកស៊ី ជីនពីងបានចូលគាល់ព្រះមហាក្សត្រ និង ជួបជាមួយសម្តេចតេជោ ហ៊ុន សែន ព្រមទាំងចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរបន្ទាប់ពីបានចូលគាល់ព្រះមហាក្សត្រ ។
ជាងនេះទៅទៀត ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន បានបង្ហាញពីការតាំងចិត្តដើម្បីជំរុញការអភិវឌ្ឍន៍នៅកម្ពុជា ដើម្បីជួយឲ្យមានទំនើបកម្ម និង ការអភិវឌ្ឍន៍នៅកម្ពុជា ព្រមទាំងបញ្ជាក់ជាថ្មីរអំពីមិត្តភាពដែកថែបវាងប្រទេសចិន និងកម្ពុជា។

ដោយឡែក សម្រាប់ការចុះមកធ្វើទស្សនកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជារបស់លោកស៊ី ជីនពីង ត្រូវបានគេរំពឹងថានឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់កម្ពុជា ទាំងលើទិដ្ឋភាពនយោបាយ សន្តិសុខ និង សេដ្ឋកិច្ច ពិសេសការវិនិយោគ និង ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង២៕










