ចុងក្រោយនេះភាពយន្ត «ភ្លើងឆេះក្លឹបក្រោមដី» របស់ផលិតកម្មរបស់លោក លៀក លីដា ទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរ តែយ៉ាងណាលោកនៅតែបង្ហាញក្តីបារម្ភចំពោះកុនខ្មែរនឹងដើរថយក្រោយខណៈកុនបរទេសចូលទីផ្សារកម្ពុជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOWxOxXjIKTxUtxv1fIR4v04sNn3P2k1kFfJoE8qFaX8Hs1UzecC1zo23vQnWHx04_30aSGoPrGOEylxMLLhKJVyRMTMuHiv1LifsPuWP3nc5_im4jRQ-WvcMlRRtHon0Z5uEiykpiuZXp4QiZ156R5Nn4tuIpUfMXAIbsoetf5QM8DB6Z2BgrdQzOFww4/s720/image_2025-03-21_14-20-05.png

ភាពយន្ត «ភ្លើងឆេះក្លឹបក្រោមដី» របស់ផលិតកម្ម LD ដែលដកស្រង់ពីហេតុការណ៍ពិតកាលពីចុងឆ្នាំ២០២១ ទទួលបាននូវការគាំទ្រយ៉ាងឃ្លេវក្លាខណៈកន្លងមកមានរូបភាពបង្ហាញថា១ថ្ងៃរឿងនេះទទួលបានចំណូលដល់២ម៉ឺនដុល្លារក្នុងថ្ងៃចាក់បញ្ចាំងដំបូង។ មិនត្រឹមតែប៉ុណោះភាពយន្តនេះបានក្លាយជាភាពយន្តខ្មែរទី១ដែលមានអ្នកទស្សនាច្រើនជាងគេបង្អង់នៅក្នុងរោងភាពយន្តលេជេន។ នេះបើតាមការបញ្ជាក់របស់រោងភាពយន្តនៅថ្ងៃទី៣១ ខែមីនា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZdcUdSM1yUrR2chGZtLbcmD3vG6GwugZGUf4D7v515oQ3o30Ntw43qbKB5f3YymYfrROvfojbxbLe76TXlg7b8twRnei5pHVjVqitCZGNFGbwwAKNr17ESEVbWh4ArqBRMkZzD1oEB5bc2Tw39msJaR4R8zYx8r-I9ngycpGo-uATQC1l7bxWTt4Hu6YS/s2048/image_2025-03-21_14-19-09.png

ទោះបីជាមានភាពជោគជ័យលើភាពយន្តខាងលើនេះក្តីលោក លៀក លីដា ប្រធានសមាគមផលិតករភាពយន្តខ្មែរ បានបង្ហាញក្តីបារម្ភចំពោះភាពយន្តខ្មែរនឹងដើរថយក្រោយ។ លោកបានសរសេរនៅលើបណ្តាញសង្គមនាថ្ងៃទី៧ មេសា ថា «បើទោះបីជារឿងភ្លើងឆេះក្លឹបក្រោមដីរបស់ផលិតកម្មអិលឌីទទួលបានជោគជ័យខ្លាំងក៏ដោយ ក៏ខ្ញុំនៅតែយល់ថាវិស័យភាពយន្តរបស់យើងក្នុងឆ្នាំ ២០២៥ និងដើរថយក្រោយ ពីព្រោះខ្ញុំមិនទាន់ឃើញសញ្ញានៃផលិតករ ណាមួយដែលគ្រោងនឹង វិនិយោគផលិតរឿងធំៗ និងគម្រោងចំណាយស្តង់ដាសម្រាប់ទីផ្សារក្រៅប្រទេសឡើយ។ តែខ្ញុំបែរជាឃើញកុនបរទេសយ៉ាងសម្បូរបែបបកប្រែយ៉ាងល្អចូលទីផ្សារយើងយ៉ាងច្រើនក្នុងឆ្នាំ ២០២៥ នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSDcIzE60U8tkD_WYwslwtMj2phq1LPZIYFyn05_tmOGy00UgRDEyAwy5bSRcK17kSnLDEy-FfXwHLMrGNg-MjxBGvysY5LLG79H43g4gdpu5Dq1fzoNrQzpYsoZo3Xub8YH1lm4dvCy8RCGk8NKnRhkA_A_YaVw1iDVIPg6LQG_octuC8Wc_5-hP9DyIn/s1440/image_2025-03-21_13-29-50.png

ជាមួយនឹងក្តីបារម្ភនេះ លោក លីដា បានលើកទឹកចិត្តផលិតករខ្មែររួមគ្នាផលិតកុនធំៗមានស្តង់ដារអាចជ្រែតចូលទីផ្សារបរទេសបាន។ លោកសរសេរថា «សូមបងប្អូនផលិតករយើងរួមគ្នាដើម្បីផលិតកុនធំៗដែលមានស្តង់ដារត្រឹមត្រូវដែលអាចចូលទីផ្សារបរទេសបានត្រឹមត្រូវដោយមិនអៀនខ្មាសសូមជូនពរ ផលិតករខ្មែរទាំងអស់ទទួលបានជោយជ័យ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEielslSGVSX7bKdEt5-6iS1yh0EMOkoXCipg5AORn54CKf2hWmRB1b2HJRTB11EtuG_cgmaQwgkTrgEyEncGTZq-m45UusbCKl19Zf8yqpvr3rp7NN25nVory50zLeSW7j5CkzHLzJERHoDpLHL9nQ4S8FcUBLjml_H-WKT-Rp1TDQT19beOf5XZqn_HLZK/s1400/image_2025-03-21_13-29-49%20(2).png

គួរបញ្ជាក់ផងដែរថា ផលិតកម្ម LD របស់លោក លៀក លីដា បានផលិតភាពយន្តខ្មែរជាច្រើនដោយបានចំណាយដើមទុនយ៉ាងច្រើនជាក់ស្តែងដូចជា «ប្រវត្តិស្នេហ៍នាងនាថ» ដែលមានតួឯកស្រី មាលា កូនខ្មែរកាត់បារាំងនិងតួឯកប្រុសមីយ៉ាន់ម៉ា បៃតាកន ដើម្បីអាចឱ្យភាពយន្តខ្មែរឈរនៅលើទីផ្សារក្រៅស្រុក៕