ថ្មីៗនេះអ្នកលេងបណ្តាញសង្គមរួមទាំងអ្នកនៅក្នុងចង្កោមសិល្បៈមានការភ្ញាក់ផ្អើលមិនតិចនោះទេដោយសារតែតារាកំប្លែងម៉ាដូណា ដែលបានចែកផ្លូវគ្នាជាមួយនឹងគឺស្នេហ៍ភេទដូចគ្នា ហើយបានបង្ហោះរូបរៀបការជាមួយនឹងមនុស្សស្រីដោយបញ្ជាក់ថាគ្រប់យ៉ាងធ្វើតាមម្តាយ។ យ៉ាងណាជុំវិញ ម៉ាដូណា រៀបការជាមួយនឹងមនុស្សស្រីនេះត្រូវបាន តាប៊ុយ បញ្ជាក់ថាគ្រាន់តែជាការ Prank របស់ ម៉ាដូណា ប៉ុណ្ណោះដោយសារតែជាមិត្តជិតស្និទ្ធម្ចាស់ដើមការ។
កាលពីថ្ងៃទី៥ មេសា ម៉ាដូណា បានបង្ហោះរូប៣សន្លឹកជាមួយនឹងអត្ថន័យថា «មុននឹងក្រោយដឹងតែមានអ្នកថតបង្ហោះហើយ សូមអភ័យទោសដល់មិត្តភ័ក្តទាំងអស់គ្នាដែលអត់បានអញ្ជើញ ព្រោះពិតជាខ្មាសអៀនមែនអ្វីៗតាមអ្នកម្តាយ»។ ការបង្ហោះរបស់ ម៉ាដូណា បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនដោយអ្នកខ្លះគិតថាដោយសារតែស្នេហាភេទដូចគ្នារបស់ ម៉ាដូណា បរាជ័យទើបជ្រើសរើសបែបនេះ ខណៈអ្នកមួយចំនួនក៏មិនជឿ។ ក្នុងការបង្ហោះរបស់ ម៉ាដូណា ក៏មានអ្នកក្នុងចង្កោមសិល្បៈនិងអ្នកគាំទ្រក៏បានចូលទៅខម្មិនអបអររសាទរផងដែរ។
យ៉ាងណាមិញ ជុំវិញ ម៉ាដូណា រៀបការមានកូនក្រមុំជាមនុស្សស្រីនេះត្រូវបានលាតត្រដាងការពិតពីមាត់របស់ពិធីករ តាប៊ុយ ដោយបញ្ជាក់ថា ម៉ាដូណា មិនបានរៀបការជាមួយនឹងមនុស្សស្រីនោះរូបភាពនោះគ្រាន់តែជាការ Prank ខណៈ តាប៊ុយ ស្នើកុំឱ្យជេរ ម៉ាដូណា ថាបំពុលសង្គមព្រោះ ម៉ាដូណា ជាមនុស្សកំប្លែងនិងជាមិត្តភក្តិជិតស្និទ្ធរបស់កូនកំលោះក្រមុំផងដែរ។.png)
ទន្ទឹមនឹងវីដេអូស្រាយបញ្ជាក់ថា ម៉ាដូណា Prank តាប៊ុយ ក៏បានបង្ហោះរូបភាពនិងសំណេរបន្ថែមទៀតនៅយប់ថ្ងៃទី៦ មេសា ថា«នេះបាទគឺជាកូនកំលោះពិតប្រាកដរីឯម៉ាដូណាគាត់បង្ហោះលេងទេព្រោះគាត់ជាមិត្តជិតស្និទ្ធិនិងកូនកំលោះកូនក្រមុំ»៕










