សហរដ្ឋអាមេរិក ៖ មន្ត្រីរដ្ឋាភិបាលអាមេរិកឱ្យដឹងថា ក្រោយពីប្រធានាធិបតីអាមេរិកបង្ហាញបញ្ជីពន្ធទំនិញនាំចូលពីបណ្តាប្រទេសនៅទូទាំងពិភពលោក ធ្វើឱ្យរដ្ឋាភិបាលប្រទេសជាង៥០ បានទាក់ទងមកសេតវិមានដើម្បីសុំចរចាពាណិជ្ជកម្មជាមួយអាមេរិក ដូចជា ៖ ឥណ្ឌូណេស៊ី និងតៃវ៉ាន់ ពុំចាត់វិធានការប្រឆាំងនឹងការកំណត់ពន្ធរបស់លោក Donald Trump ឬដំឡើងពន្ធទំនិញអាមេរិកវិញទេ ប៉ុន្តែប្រទេសទាំងនេះជ្រើសយកការចរចា ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8ZyaiOUqGalnZXWP-dVrgZkd5cjvuROD_5aDH6dV9VAb9rky_F8OMXvlF4qIq-vM_hMAza7wavdpR-Gv-NZ7LnzS1kJ1ZAB4jPqWOegRJm-g0zA30UQbwECJUVoWvHBVS1CE8SOPNk4dYghxjSJLffRgcdp7ZXMf1Bz-U37_voNtB7DwnsGQzKEWa8s5F/s1280/image_2025-04-08_08-38-12.png

កាលពីថ្ងៃទី៦ ខែមេសា កន្លងមក លោក Kevin Hassett នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិរបស់សេតវិមានអាមេរិក បាននិយាយមកកាន់សារព័ត៌មាន ABC News ថា តាំងពីលោកប្រធានាធិបតី Donald Trump ប្រកាសដាក់ពន្ធទំនិញនាំចូលពីបណ្តាប្រទេសទូទាំងពិភពលោក កាលពីសប្តាហ៍ទី១ ខែមេសា គឺរហូតមកដល់ថ្ងៃទី៦ ខែមេសា គឺមានប្រទេសជាង៥០ បានទាក់ទងមកសេតវិមានដើម្បីសុំចរចាពាណណិជ្ជកម្ម ពីព្រោះប្រទេសទាំងនេះយល់ឃើញថា អាមេរិកដំឡើងពន្ធទំនិញនាំចូលខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjom7LP9E7gRflo_GnZWBaroFZCxAERagy-tItMefx6OCS1OST_TjrwOPtXO9_UXap85U5IkBHx9rkJZDbcCZEJFb74LashsO4AmeOHx_nGYeYMzb2krFnelkeKMW96Dg-uwCoKNn-fHLakyJwG7VZnRWcCrEWSOQnzxOVjhqotqRaiRhkdvFVeuG8zX3Cl/s3500/image_2025-04-08_08-38-07.png

លោក Donald Trump បានប្រកាសដាក់ពន្ធអប្បបរិមា (Baseline Tariff) ស្មើ១០% សម្រាប់ទំនិញនាំចូលអាមេរិកពីប្រទេសនានា ហើយលោកដាក់ពន្ធខ្ពស់ (Reciprocal Tariff) លើប្រទេសជាច្រើនដែលអាមេរិកមើលឃើញថា មានឱនភាពពាណិជ្ជកម្មខ្លាំងបំផុត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqdFl6T0A1HLu5vDrGCs9i-qPSYZ7POEblCJDLN58iwClH_NP5_eU8BhBQWaJsvlsJuqDWBVjGm_TRNMgGfTbfmz4RreFrcb6zq9KI5CuUG6v2QX-3348eyxGAkf6zYQrV_C4eAJHRjxb31-HaTWtEzZQe-xCFFrzNX7k8nTk2SZgpC7O_mIj_2fzK-dnU/s1080/image_2025-04-08_08-38-11%20(2).png
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ពុំគិតថា សេដ្ឋកិច្ចអាមេរិកនឹងធ្លាក់ចុះដោយសារលោក Trump ដាក់ពន្ធទំនិញនាំចូលពីប្រទេសនានាទេ ហើយលោកយល់ឃើញថា ការលក់ភាគហ៊ុនរបស់វិនិយោគិនកន្លងមក គឺកើតឡើងរយៈពេលខ្លីតែប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN7XORiubC4n9W4oILKSijPFg-sIOPxtldWPxHSxoPX42Ds-CtgKjPAH30LtdWE0WO8NeQhdUmxe0DGueyDJvXNX-BigPHj7jW7FK9-BzudGp6Y9-ZKo29g42lokPfoVf3IYvy6cJSJqA9teliJCePQ01W4akq-z86SIAW_OUy-3qT0aDMqHoP94pW0Mb5/s1500/image_2025-04-08_08-38-11.png

ប៉ុន្តែការដាក់ពន្ធទំនិញនាំចូលរបស់លោក Trump ធ្វើឱ្យអ្នកវិភាគជាច្រើននាក់បង្ហាញក្តីបារម្ភពីផលប៉ះពាល់សេដ្ឋកិច្ចអាមេរិក ដូចជា ៖ តម្លៃទំនិញនៅអាមេរិកនឹងកើនឡើងខ្ពស់ ហើយធ្វើឱ្យប្រទេសនានានឹងដាក់ពន្ធទំនិញអាមេរិកវិញ ។ បច្ចុប្បន្ន ប្រទេសចិន និងកាណាដា បានប្រកាសដាក់ពន្ធទំនិញអាមេរិករួចហើយ ខណៈអង់គ្លេស ក៏កំពុងពិចារណាដំឡើងពន្ធទំនិញមួយចំនួនរបស់អាមេរិកដូចគ្នា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwrhamQYk7_jzyIzPkVAsYPi3yEGG3pCV5_1QBU_jpKMmhT6uuR8wFV_x8fUBsGsOxGnfHclioV2K4NTyQ3QIbQMTsCmyUVwypQ_R-J60xmTwrRgDXayLMYUVeg6z9UgMYgqqK57nABwG24Rse3f8NT74QEZsePXRYwBG9oWEMHztiPjq-cD4R3hfuQ8oJ/s1000/image_2025-04-08_08-38-13.png
ចំណែកប្រទេសផ្សេងៗដែលរងផលប៉ះពាល់ដោយសារការដាក់ពន្ធទំនិញរបស់ប្រធានាធិបតីអាមេរិក បានសម្រេចចិត្តជ្រើសយកការចរចាជាមួយអាមេរិក ដូចជា ៖ ឥណ្ឌូណេស៊ី និងតៃវ៉ាន់ បញ្ជាក់ថា ពួកគេនឹងពុំដំឡើងពន្ធទំនិញអាមេរិកវិញទេ ។ ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te ថ្លែងថា តៃវ៉ាន់នឹងដករបាំងពាណិជ្ជកម្ម ព្រមទាំងបង្កើនការវិនិយោគ និងកិច្ចសហការជាមួយអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUV8WdXf5PdeNLhz9elSAtGVAIxWiaJiLVmilK9uYHjFGmcxFDpzJtYZp_USlFr9HbKRkUQ3wgBBbX88mR2UZT412V83CqdEKql0kBQKhHhpK4Rj6MgvRsQWX6fZ2c5YlQTAEa6iZXhpCoGrL1wWTnWryZ-phMLAjuoP8RqXpuoQw13jZVBKscJ_hIbaW3/s2400/image_2025-04-08_08-38-14.png

ដោយឡែក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានធ្វើដំណើរមកកាន់ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដើម្បីចរចាពាណិជ្ជកម្មជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ដោយផ្ទាល់ ៕