មានការភ្ញាក់ផ្អើ..លចំពោះវីដេអូឃ្លីបមួយរបស់អ្នកគ្រូណាលី ដែលធ្លាប់បាននិយាយកាលពី៦ខែមុន ពាក់ព័ន្ធជាមួយធាតុ និងឆ្នាំនៅក្នុងហុងស៊ុយចិនថានឹងមានហេតុភេទអាក្រ..ក់កើតឡើងនៅក្នុងឆ្នាំ២០២៥នេះ មានការចែកចាយឡើងវិញ ព្រោះពាក្យសម្ដីទាំងនោះ ត្រូវគ្នាជាមួយនឹងបញ្ហាក្នុងពេលបច្ចុប្បន្នខ្លាំងពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr6oGwnfNhXt2zjA6_ZxVolJHJbru_HXLLTjdFyUbqfgUMkEcbJv04R5r93LYYuKWGWcvNkGoRORFIvsuoGPB220vxNcNJsFvCJdEI62Q26d8ej-NZdgbmrKdoxvdp_k7JBaZX5pAtPDOLOaDipADPEtvvUBNrxahCoCRoH9zJqPM5ixpjx2FnrJC-kRKV/s920/photo_2025-03-29_16-59-58.jpg

អ្នកគ្រូ ឡុង ណាលី ដែលជាអ្នកជំនាញមើល និងវិភាគហុងស៊ុយតាមបែបចិន បានធ្វើអោយមហាជនព្រឺសម្បុរនឹងពាក្យសម្ដីរបស់គាត់ដែលធ្លាប់បាននិយាយកន្លងមក ថានឹងមានរឿងរ៉ាវបែបណាខ្លះកើតឡើងនាពេលខាងមុខ ហើយពេលនេះអ្វីដែលគាត់ធ្លាប់បាននិយាយនោះ ហាក់កំពុងតែកើតមាននៅលើពិភពលោកយ៉ាងណិតប្រាកដមែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-khnr4f6UsZ-CUNuGmzO0y4YbKlDXDJD5hQZ9t5MwDjmsHFggCbv25v2hp5Qyjgs8fn2azb6k4BU2LNBqQDDcb2mkmeu4aD1I5JZ_Xb784-NKoZfppLGKihyphenhyphenrOcihTdBHGwaPr-BIAfSj81JSYOmVYR1s3MLgg3LmjGA1KLlN5c7rpntL3k9zAfsME1WM/s998/photo_2025-03-29_16-59-59.jpg

ស្ថិតនៅក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំ២០២៤ នៅក្នុងកម្មវិធី “ហុងស៊ុយបែបវិទ្យាសាស្រ្ត” របស់ស្ថានីយទូរទស្សន៍ PNN អ្នកគ្រូណាលី បាននិយាយថា៖ កាលពីឆ្នាំមុនៗ គ្រោះរញ្ជួយដីបានកើតមាន ប៉ុន្តែត្រឹមកម្រិតតិចតួច រឺមធ្យម 3-4រិចទ័រប៉ុណ្ណោះ ប៉ុន្តែឆ្នាំ2025នេះអាចនឹង 7-8 រិចទ័រ រឺ 5-6ក៏មានទៅតាមចំណុច និងទីតាំង។ ដោយឡែកសម្រាប់ហេតុផលដែលកើតមានឡើង គឺដោយសារឆ្នាំនេះឃ្លាំង និងឃ្លាំងបុកគ្នា ដោយឆ្នាំរោងជាឃ្លាំងទឹក ចំណែកឆ្នាំចរជាឃ្លាំងភ្លើង កាលណាឆ្នាំទាំង២បុកគ្នា នឹងកើតមានគ្រោះរញ្ជួយដី។ អ្នកគ្រូបានបញ្ជាក់ផងដែរថា៖ ឆ្នាំដែលជាឃ្លាំងទឹក គឺសំដៅទៅកាន់ទឹកដែលនៅលើដី ដូចនេះនៅពេលវាប៉ះគ្នា វានឹងធ្វើអោយទឹកមកជាមួយដី ប្រៀបដូចជាគ្រោះទឹកជំនន់ និងការរញ្ជួយដី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkOfi8E2x_iWFnDFWL6_vuSuYmB-xWJXNfA0NQbqqHPw_5eQbeTMQS1aKBk_BeJHxvdHcMaOkUedhKxeQGXbcJ1KW4aNEvJ8sSMKnmrHaVAJEJIzr8GE73XuX2cTRYIiCo_K3zBlLREj1j6egOMqHj6sv5BNI62bZ33NMAWSLRQ6nakFg-prXMe5C8YkwJ/s800/photo_2025-03-29_17-00-01.jpg

អ្វីដែលរឹតតែគួរអោយចាប់អារម្មណ៍ គឺអ្នកគ្រូបាននិយាយថា៖ គ្រោះធម្មជាតិគឺជារឿងដែលពិបាកនឹងទប់ស្កាត់ និងជារឿងគួរអោយបារម្ភ ប៉ុន្តែសំណាងណាស់សម្រាប់ប្រទេសកម្ពុជា ព្រោះគ្រោះទាំងឡាយភាគច្រើនកើតមានតែនៅប្រទេសជិតខាងប៉ុណ្ណោះ។ គាត់បានបន្ថែមទៀតថា៖ ជាទូទៅប្រទេសវៀតណាម ក៏មិនដែលកើតមានគ្រោះរញ្ជួយដីនោះទេ ប៉ុន្តែសូមប្រយ័.ត្ន ព្រោះឆ្នាំនេះវៀតណាម និងថៃអាចនឹងកើតមានគ្រោះរញ្ជួយដីដែរហើយ។ ចំពោះមូលហេតុចម្បងមួយទៀត គឺដោយសារគិតចាប់ពីឆ្នាំ2024មក វាគឺជាសម័យកាលប្ដូរយុគសម័យ ពោលគឺពីយុគ8 ទៅយុគ9 ដូចនេះ រឺមួយទៀតគេអាចនិយាយបានថា ជាពេលដែលផែនដីប្ដូរគន្លង ដែលក្នុងអំឡុងការប្រែប្រួលនេះភ្លាមៗ ផែនដីនៅមិនទាន់មានលំនឹងនៅឡើយទេ ដូច្នេះទើបរឿងរ៉ាវធំៗទាំងឡាយមានកើតឡើងច្រើនចាប់ពី2024 ដល់ 2028។ អ្នកគ្រូក៏បានផ្ដាំផងដែរថា៖ កុំអោយមើលស្រាលស្ថានការណ៍ ត្រូវចេះមានការប្រុងប្រយ័..ត្នជានិច្ច ព្រោះនេះគឺជាយុគដែលនឹងមានការប្រែប្រួលខ្លាំងនៅទូទាំងសកលលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVdnSXZxErZBxbzywUB-_kuA2-HA_Rl43yHhoC2SYb-hnkG8VH_0S36qQjDEqO58p7_UouPYuZL4gOlBUzsn2bIQOlOA7OPYMgAB5QhA_e-GPiMsccQjePDNYQ92utN2Y_EgYISMsO1WCLSx3SpApb0yxRJcGsXA5kPqWHc4q1JsEpgcMclwA8RIBidbEG/s1280/photo_2025-03-29_17-00-06.jpg

យោងតាមការបកស្រាយខាងលើ ឃើញថាមានភាគរយច្រើននៃរឿងរ៉ាវទាំងនោះបាន និងកំពុងកើតមានយ៉ាងពិតប្រាកដមែន។ មួយវិញទៀត អ្នកគ្រូឡុង ណាលី មិនបានជម្រុញអោយមានការជឿស៊ប់ រឺងប់ងល់ទៅនឹងជំនឿនោះទេ ប៉ុន្តែគួរស្ដាប់និងធ្វើការពិចារណាអោយបានល្អិតល្អន់ ដើម្បីមានការប្រុងប្រយ័..ត្ន ព្រមទាំងអាចកាត់បន្ថយហានិភ័..យដែលនឹងកើតមានឡើងជាយថាហេតុ៕