នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ មានការរញ្ជួយដីជាប់ៗគ្នាចំនួនបីនៅ ស្រុក Kon Plong ប្រទេសវៀតណាម ដែលជាប់ព្រំដែនជាមួយនឹងខេត្តរតនគិរី។

ហេតុការណ៍រញ្ជួយដីនេះ មិនបណ្តាលឱ្យមានការខូចខាតអ្វីនោះទេ ដោយការរញ្ជួយលើកទីមួយនៅម៉ោង៤ព្រឹក មានកម្លាំងត្រឹម៣.១រិចទ័រ ។

ពីរនាទីក្រោយមក ការរញ្ជួយដីកម្រិត៣រិចទ័រ ក៏បានកើតឡើងម្តងទៀត ខណៈនៅវេលាម៉ោង៤:៤៦នាទី មានរញ្ជួយមួយទៀតបានកើតឡើង ក្នុងកម្លាំង២.៦រិចទ័រ។

យោងតាមមជ្ឈមណ្ឌលព្រមានអំពីគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិវៀតណាមបានលើកឡើងថា៖” ខេត្ត Kon Tum ស្ថិតក្នុងខ្សែសង្វាក់រញ្ជួយដីកម្រិតខ្សោយ ដោយជាទូទៅការរញ្ជួយមិនលើសពី៥.៥រិចទេនោះទេ”។

គួរបញ្ជាក់ថា ចាប់ពីឆ្នាំ២០២១ មកដល់ឆ្នាំ២០២៥ ខេត្តKon Tum រងការវាយប្រហារពីការរញ្ជួយដីច្រើនជាង ២០០លើក ដោយការរញ្ជួយខ្លាំងជាងគេក្នុងកម្រិត៤.៧រិចទ័រ៕