រាជរដ្ឋាភិបាល បានប្រកាសផ្តល់ជំនួយបន្ទាន់ៗភ្លាមៗទៅកាន់ ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីមានគ្រោះរញ្ជួយដីដ៏អាក្រក់មួយបានវាយប្រហារប្រទេសមីយ៉ាន់ម៉ា និងថៃ។.png)
បើតាមឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា៖”កម្ពុជាបានប្រកាសផ្តល់ជំនួយសង្គ្រោះបន្ទាន់ដំបូងចំនួន ១០០.០០០ ដុល្លារអាមេរិក ដល់ប្រទេសមីយ៉ាន់ម៉ា”។
.png)
បន្ថែមពីនេះ កម្ពុជា ក៏បានចាត់បញ្ជូនមន្ត្រីចំនួន ០២រូប ដើម្បីចូលរួមជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានផ្សេងទៀត ក្នុងបេសកកម្មអន្តរាគមន៍សង្គ្រោះគ្រោះរញ្ជួយដី ដែលបានកើតឡើងក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ តាមការស្នើសុំរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា និងមជ្ឈមណ្ឌល សម្របសម្រួលជំនួយមនុស្សធម៌អាស៊ាន។.png)
មន្ត្រីដែលត្រូវបានបញ្ជូនទៅចូលរួមក្នុងបេសកកម្មខាងលើ គឺជាការបង្ហាញពីការប្តេជ្ញាចិត្ត របស់កម្ពុជាដោយឈរលើស្មារតីសាមគ្គីភាពជាមួយប្រជាជនមីយ៉ាន់ម៉ាក្នុងពេលវេលាដ៏លំបាកនេះ។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្លាំង ៧.៧វ៉ិចទ័រ បានបង្កការបំផ្លិចបំផ្លាញ និងការបាត់បង់ជីវិតនៅប្រទេសមីយ៉ាន់ម៉ា ដោយធ្វើឱ្យមនុស្សរាប់ពាន់នាក់បានស្លាប់ និងរបួស ខណៈមនុស្សរាប់មុឺននាក់ទៀតបានបាត់បង់ទីជម្រក៕










