ប្រទេសថៃ ៖ ក្រោយពីទីក្រុងបាងកក កើតគ្រោះរញ្ជួយដីធ្ងន់ធ្ងរកាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដោយសារទទួលកម្លាំងរំញ័រពីរញ្ជួយដីនៅទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា ដែលធ្វើឱ្យអគារកំពុងសាងសង់ជាច្រើនកន្លែងនៅទីក្រុងបាងកក បាក់រលំជាបន្តបន្ទាប់ ដូចជា ៖ អគារនៅតំបន់ចាក់តុចាក់ បានធ្វើឱ្យពលរដ្ឋថៃចែកចាយការទស្សន៍ទាយពីគ្រោះរញ្ជួយដីនៅថៃរបស់គ្រូទាយដ៏ល្បីល្បាញម្នាក់ក្នុងបណ្តាញសង្គម ។ ការទស្សន៍ទាយនេះ គឺតាំងពីខែធ្នូ ឆ្នាំ២០២៤ គឺត្រឹមត្រូវ១០០% ស្តាប់ហើយគួរឱ្យព្រឺសម្បុរខ្លាំងណាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7OmVkRtqqSb8ZHwoFxP-qBI_j3RxYfCgk7XHfXuJUMl2d5Nqh_L2q9ZQumjkLvqZ3MFK5d1Z-hv_ztqy-KttKk-o2mI6v6hCag4fJJkn8WTkTeDkuPgnVQiCfAoc_dGYYbESGCQgQibYaIcLvVnjA60CYVH4WGVaAXWfStUmu0Xg4GTadImFbqHU4pGIo/s640/photo_2025-03-29_16-18-08.jpg

ពលរដ្ឋថៃនៅតែតក់ស្លុតចំពោះហេតុការណ៍រញ្ជួយដី កាលពីរសៀលថ្ងៃទី២៨ ខែមីនា កន្លងមក ដែលមានចំណុចកណ្តាលនៅប្រទេសមីយ៉ាន់ម៉ា និងមានកម្លាំងរំញ័រឆ្ងាយមកដល់ទីក្រុងបាងកក និងបណ្តាខេត្តមួយចំនួនរបស់ថៃ ។ ក្រោយរញ្ជួយដី អ្នកលេងបណ្តាញសង្គមថៃបានចែកចាយការទស្សន៍ទាយពីគ្រោះរញ្ជួយដីនៅថៃរបស់អ្នកស្រី ប្រាយ ក្រាស៊ិប ដោយសារការទាយរបស់អ្នកស្រីពីហេតុការណ៍កើតឡើង គឺត្រឹមត្រូវគ្មានខុស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqDNFsfOT6UhM6wAee9VquaB3i-AJLpo3g3TevkNKz6BhGFikfuRa6NDk1HCTwPYe69gELhNx6Z736e2dRsxwxav9bCRprdgqmydKSm2qhC6UAVFtg15r31d4URPo-eIn2Patx0gesUePTOCLybN_qspwc0noggznclwnN1nhumEGdpN4lIUd0mBdXK4Sx/s480/photo_2025-03-29_16-18-34.jpg

អ្នកស្រី ប្រាយ ក្រាស៊ិប ធ្លាប់បានទស្សន៍ទាយពីគ្រោះរញ្ជួយដីក្នុងយូធូប (YouTube) ថា ក្នុងចន្លោះចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥ គឺនឹងមានគ្រោះរញ្ជួយដីខ្លាំងក្លាកើតឡើងនៅប្រទេសមីយ៉ាន់ម៉ា ហេតុនេះ ខេត្តរបស់ថៃដែលនៅជាប់ព្រំដែនមីយ៉ាន់ម៉ា សូមត្រៀមខ្លួន ។ រីឯទីក្រុងបាងកក នឹងមានកម្លាំងរំញ័រខ្លាំង ដោយសាររញ្ជួយដីនៅមីយ៉ាន់ម៉ា ។ លោកស្រីបានមើលឃើញហេតុការណ៍បម្រុងនឹងកើតឡើងយូរមកហើយ គ្រាន់តែអ្នកស្រីពុំហ៊ាននិយាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimYMWrTZanFWqEBiAtJJI21Cc70osvGes-LnqXwzRKDEYaO0Iu25t66n5-q2gsACxLGUcmGNcskp4o9rpasgwVrAP0mQrrJZCzUyE4hhVrH7zQVJjxXE9WwSmIpS9tKvsHS-wl_rrDjB6m4gI23IiZeNoO4J4T2Up91W4lNi-6giX3bNkNQXR7TUd2uhkl/s830/image_2025-03-29_10-57-22%20(3).png

អ្នកស្រី ប្រាយ ក្រាស៊ិប បានដឹងពីហេតុការណ៍រញ្ជួយដីនៅប្រទេសថៃ តាំងពី២ខែ ទៅ៣ខែមុនមកម៉្លេះ ហើយអ្នកស្រីលើកយកមកនិយាយ ដើម្បីចង់ឱ្យមានការការពារគ្រោះថ្នាក់យ៉ាងល្អបំផុត ។ អ្នកស្រីចង់ឱ្យពលរដ្ឋថៃទុកដាក់ប្រាក់កាសនៅកន្លែងខ្ពស់ ឬដាក់ក្នុងធនាគារ ពីព្រោះមិនចង់ឱ្យប្រាក់ពលរដ្ឋអណ្តែតតាមទឹក អ្នកស្រីពុំចង់ឃើញវាខូចខាត ។ អ្នកស្រីទាយថា គ្រោះរញ្ជួយដីក្នុងប្រទេសថៃ នឹងកើតឡើងនៅពាក់កណ្តាលឆ្នាំ២០២៥ គឺនៅខែមីនា ឬខែមេសា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaKpzmHAt8DvbPIwQAxeQBgER6sNaEBhlFL0A5Ctvc-8wBlZLIZ9MFn5F-ZYl22-kL-ZoZtKO2r9pn8FKTaiIwMssjJjhowc8HuMWc0Vg68kIyC6A-4cSB2iCYd5cxVjxXHN3OWP8f2uZWnsCqmcpymfAxOQV4rRUodld2oZzfatA34poL0sZTGoQJZg6O/s1200/image_2025-03-29_10-57-22.png

គួរបញ្ជាក់ថា លោកស្រីបានទស្សន៍ទាយពីគ្រោះរញ្ជួយដីធ្ងន់ធ្ងរកើតឡើងនៅថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ហើយអ្នកស្រីសូមកុំឱ្យវាកើតឡើងពិតប្រាកដ ពីព្រោះពុំចង់ឃើញពលរដ្ឋថៃបាត់បង់ទ្រព្យសម្បត្តិដោយសាររញ្ជួយដី ។ ក្រោយពីអ្នកស្រីបានទស្សន៍ទាយបែបនេះ ស្រាប់តែប្រទេសថៃកើតរញ្ជួយដីពិតមែន ហើយទីក្រុងបាងកក រងគ្រោះធ្ងន់ធ្ងរជាងគេ ។ ពលរដ្ឋនៅបាងកក ពុំបានត្រៀមខ្លួនមុនទេ ហេតុការណ៍នេះកើតឡើងឆាប់រហ័សខ្លាំងពេកធ្វើឱ្យចលាចល និងស្ទះចរាចរណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9CSTgT1HezX0Ff_PQCdJt9FTF5Wh-iFe7tg3rK8Uvah03ZM0Je4FZsEclbcCFH2FcJDPAUCIaQjBNc7gwhyphenhyphenJbERxPe8srebjw9TM69nRMLL5wcl7JQVgojXaxX2yMf7F2dxvC3OkS146070wyQaJs9RkRcAchcnlIUQzTLq5P8GcJ7ZKjH3MJ84EFDf1R/s750/image_2025-03-29_10-57-23%20(2).png

នេះគ្រាន់តែជាការទស្សន៍ទាយប៉ុណ្ណោះ ហើយការជឿ ឬមិនជឿ គឺជាជំនឿរបស់បុគ្គលម្នាក់ៗ ។ ប៉ុន្តែសម្រាប់ពលរដ្ឋថៃភាគច្រើនមានជំនឿលើការទស្សន៍ទាយរបស់អ្នកស្រី ប្រាយ ក្រាស៊ិប ពីព្រោះអ្នកស្រីធ្លាប់បានទាយពីហេតុការណ៍កើតឡើងជាច្រើនទៀត ឃើញថា ការទាយរបស់អ្នកស្រីត្រឹមត្រូវស្ទើរទាំងអស់ ៕