យោងតាមរបាយការណ៍ចុងក្រោយ Jungkook សមាជិកក្រុម BTS បានចូលរួមចំណែកយ៉ាងច្រើនក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះដល់ជនរងគ្រោះដោយសារភ្លើងឆេះព្រៃដែលបានបំផ្លិចបំផ្លាញដល់ប្រទេសកូរ៉េខាងត្បូង។
.png)
នៅថ្ងៃទី២៨ ខែមីនា សមាគមសង្គ្រោះគ្រោះមហន្តរាយ Hope Bridge Korea បានបង្ហាញថា Jungkook បានបរិច្ចាគទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ចំនួន១ពាន់លានវ៉ុន ប្រមាជនជាង៦៨ម៉ឺនដុល្លារ ដល់អង្គការសម្រាប់ការសង្គ្រោះភ្លើងឆេះព្រៃ។ រហូតមកដល់ពេលនេះ ការរួមចំណែករបស់ Jungkook គឺធំជាងគេក្នុងចំណោមតារាល្បីៗទាំងអស់ ដែលបានជួយឧបត្ថម្ភជាថវិកា។
សេចក្តីថ្លែងការណ៍របស់ Hope Bridge Korea ក៏បានចែករំលែកពីរបៀបដែលការបរិច្ចាគរបស់ Jungkook នឹងត្រូវប្រើប្រាស់ដើម្បីជួយជនរងគ្រោះផងដែរ។ អង្គការគ្រោងនឹងប្រើប្រាស់ថវិកាពាក់កណ្តាល់ដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់ និងការផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋដែលបានបាត់បង់ផ្ទះសម្បែងដោយសារភ្លើងឆេះ។ ថវិកាពាក់កណ្តាលទៀតនឹងត្រូវប្រើប្រាស់ដើម្បីកែលម្អលក្ខខណ្ឌការងាររបស់អ្នកពន្លត់អគ្គីភ័យដែលបានធ្វើការដោយមិនខ្លាចនឹងភាពនឿយហត់ដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រោះមហន្តរាយ។
ចាប់តាំងពីរបាយការណ៍នេះត្រូវបានផ្សាយ Jungkook ទទួលបានការសរសើរយ៉ាងខ្លាំងពីអ្នកនិយមលេងអ៊ីនធឺណិតដោយការរួមចំណែកដ៏ធំរបស់លោកក្នុងការជួយប្រជាជនរបស់ខ្លួន។
ក្រៅពីតារាចម្រៀង Jungkook តារាល្បីៗរាប់សិបនាក់របស់កូរ៉េកំពុងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយសេវាកម្មសង្គ្រោះបន្ទាន់ដើម្បីគ្រប់គ្រងភ្លើងឆេះព្រៃដ៏សាហាវបំផុត និងអាក្រក់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះដែលបណ្តាលឱ្យមនុស្សជាច្រើនបាត់បង់ជីវិតប្រជាជនរាប់ម៉ឺននាក់ត្រូវជម្លៀសខ្លួនចេញដើម្បីរកទីកន្លែងសុវត្ថិភាព។ ភ្លើងឆេះព្រៃនៅប្រទេសកូរ៉េខាងត្បូងគឺបានចាប់ផ្ដើមឡើងតាំងពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ និងបន្ដរីករាលដាលខ្លាំងឡើងៗ៕










