រយៈពេលបួនឆ្នាំនៃទស្សនាវដ្តីអនឡាញ LiFTED ជាភាសាអង់គ្លេសបានធ្វើឱ្យមនុស្សជុំវិញពិភពលោកដឹងពីវិស័យហ៊ីបហបនៅអាស៊ីដែលបានចុះផ្សាយពីតារាចម្រៀងរ៉េបជាច្រើនដួង។ ក្នុងឱកាសគម្រប់ខួប៤ឆ្នាំនៃការបង្កើត LiFTED Asia បានដាក់ Cover ជាមួយតារារ៉េបជាច្រើនរូបខណៈសិល្បករកម្ពុជាពីររូបគឺ វណ្ណដា និង Ruthko មានវត្តមានលើក្របមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBcYwzwTWLmsann7Lp8328MCSW454IptCrodROWUM2wA8sOtabBcvnR4dF7Q8ZFtzmNwwdfB1JSYX2C5WdzClunkJcp6NEkPQ_QUZrTC2L2XRzmBXCPOFz5Y2VUqCm35Fr_HyIx_UIRoyBGHb-yeYg0XLMWXTFqzzWF-Lqu0jS5dY39dxstIwq4IeFNKdB/s1363/image_2023-06-22_11-14-05.png

ចុះផ្សាយនៅថ្ងៃទី២៨ មីនា ក្នុងឱកាសគម្រប់ខួប៤ឆ្នាំ ទស្សនាវដ្តីនេះបានពិពណ៌នាថា LiFTED ត្រូវបានគេស្គាល់ថាជាកន្លែងសម្រាប់ដឹងពីវិស័យតន្រ្តីនិង ទទួលបានព័ត៌មានអំពីសិល្បករហ៊ីបហបនៅក្នុងតំបន់។ ក្នុងនោះក៏បានចុះផ្សាយពីមហោស្រពតន្រ្តីធំៗដូចជា Rolling Loud និង ComplexCon រួមទាំងលើកពីជ្រុងនៃ Hip Hop និងការឆ្លងកាត់របស់សិល្បករ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtvcM0_byvDHJte9m61HYSgaCfOh_FSgjQhOLNiQLp71L2mEy_mO64ebVW218Ie2K8KsiL3Me9y23wJBFQMEs6wtobaEzgK8s7YkmFAC0ZP5H_A9BSzNYn9jDg6gCgWqqR_iaT4gvxToJWlVKMqxGT2nPFdD1P6ec8T5l63gYy-M2wIRMT1HTrhbKosG72/s2048/image_2025-01-08_11-46-23.png

ក្នុងការជ្រើសរើសតារាគម្រប(Cover) របស់ LiFTED ដំណើរការយ៉ាងជ្រាលជ្រៅខណៈនៅលើ Cover នេះមានសិល្បករកម្ពុជាពីររូបគឺជាតារារ៉េប វណ្ណដា និងតារារ៉េប Ruthko បើទោះបីជាពេលនេះ Ruthko លែងមានវត្តមាននៅលើផែនដីនេះក្តីប៉ុន្តែកេរ្តិ៍ឈ្មោះរបស់លោកបានបន្សល់ទុកនៅតែជាទីចងចាំរបស់ទស្សនិកជនអ្នកស្នេហវិស័យរ៉េប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQwYLmS_ecmwN5eZ7OE0tlARYt3HBxPzv9z2MPLXMYtVLyKKSKmpYbsrhzyCxc6lz76cBkmXON-IqaDagdqVfB3y2zummQHg8QRYPBdZx_vDbrnYbtFxQtg2gj6ggZUXWiq3vCanl6AD0CJvnIqWRisGiGu8PJqD4l_1NK2vAW_x3-BA3Xr8n1q1R5_dPY/s1350/image_2025-03-29_14-26-18%20(2).png

គេចាំបានថាកាលពីឆ្នាំ២០២៤ ក្នុងឱកាសគម្រប់ខួប៣ឆ្នាំនៃទស្សនាវដ្តី LiFTED វណ្ណដា និង Ruthko ក៏មានវត្តមានដូចគ្នា។ លើសពីនេះទៅទៀតក្នុងខែមិថុនា ឆ្នាំ២០២៣ អ្នកទាំងពីរបានជាប់នៅក្នុងបញ្ជី LiFTED ៥០ សម្រាប់ឆ្នាំ២០២៣ដែលជាបញ្ជីប្រមូលផ្តុំដោយតារារ៉េបល្បីៗទាំង៥០នៅក្នុងតំបន់អាស៊ី។ ក្នុងនោះ វណ្ណដា បានឈរនៅលេខរៀងទី៦ ខណៈ Ruthko ម្ចាស់បទ «សុរា» ឈរនៅលេខរៀងទី៤៦៕