តារាសម្តែង ជីហ្ស័ង បានបង្ហាញខ្លួនក្នុងខ្សែភាពយន្តខ្នាតធំរបស់ផលិតកម្មសាស្រ្តាហ្វៀម មានចំណងជើងថា «វិញ្ញាណនិស្សិតពេទ្យ» ហើយបានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍មិនតិចនោះទេ។ និយាយទាំងអួលដើមក ជីហ្ស័ង ថាជីវិតរបស់ខ្លួននិងជីវិតក្នុងខ្សែភាពយន្តមិនខុសគ្នានោះទេពោលគឺនាងមានតែពីរនាក់ម្តាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrzweTJMZwX7WZSu7w-O3FjfL_q8mCHAJTxoNNSC0X0vtWFNXxzVH16rJgLVrmqAH3wiN-3xgqzOY3rUo5lgOZuROJMVZLUNV0YKz_RXJIT6UEXCQEMlVr735v-xTQ6rhhZvhWR6W9kkkq7ij-YNCEaEbGwGj3zJDPlfD9EN6G_2lEeWCn0Pbcj2hPKdmV/s1440/image_2025-03-29_10-08-59.png

តារាសម្តែង ជីហ្ស័ង កំពុងតែសាងស្នាដៃជាច្រើនទៅលើខ្សែភាពយន្តខ្មែរទាំងរឿងភាគចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ រួមទាំងស្នាដៃដែលមានការចាក់បញ្ចាំងក្នុងរោងកុនផងដែរ។ នាពេលថ្មីៗនេះ «វិញ្ញាណនិស្សិតពេទ្យ» បានចាក់បញ្ចាំងក្នុងរោងកុនហើយនិងទទួលបានមតិវិជ្ជមានជាច្រើនពីអ្នកទស្សនាមានទាំងកំប្លែង កម្សត់ លាយឡំគ្នា ជាពិសេសគឺផ្តោតលើមនោញ្ចេតនាម្តាយហើយនឹងកូន។ ស្នាដៃនេះគឺក្រោមការដឹកនាំរឿងរបស់លោក គូ ដារាចាន់ ហើយទទួលបានភាពជោគជ័យលើស្នាដៃ «ម៉ែក្រឡាភ្លើង» និង «គាស់ផ្នូរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkiTOU7aZOc8ospW25MpqAJmzpA_ROfHAhnQOOL1gEOWowkyP1PrI0nWD7NSJQGQfBNfIYQxcatrdisXZKXVA5R0qnmjuqtr6LBW6k0f9MyZWO7qM2W_XkNAFh8lzHAuVyMWLi2PsRiLweyQiescx7mGMGf0Y_Yaaj5Nknsr6kNjJMcbkL6zIJCGpYO9Cp/s1440/image_2025-03-29_10-09-00.png

ក្នុងពេលសម្ពាធនៃខ្សែភាពយន្តខាងលើនេះ ជីហ្ស័ង បាននិយាយទាំងអួលដើមកពីជីវិតពិតរបស់ខ្លួនដែលមានតែពីរនាក់ម្តាយកូន ដូចជានៅក្នុងសាច់រឿងហើយមិនចង់គិតទេថានឹងត្រូវឃ្លាតឆ្ងាយពីគ្នាតើទទួលរងនូវការឈឺចាប់យ៉ាងណា។ ជីហ្ស័ង ថា «គ្រាន់តែមើលសាច់រឿងហ្នឹងហើយនឹងជីវិតពិតគឺតែមួយបាត់ហើយ ព្រោះរាល់ថ្ងៃនេះនាងក៏មានតែពីរនាក់ម្តាយកូន»។ គ្រាន់តែនិយាយដល់ចំណុចនេះតារាស្រី ជីហ្ស័ង អួលដើមកនិយាយលែងទៅមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmj53p9yiMvgfHtNoaNVe8GZ2v_O7o8AuX4kW1kgA937adoNGhM6VupBGrZUWsm18b_W_I_d_dHn5fb6eghHwdgPp1f3RB3xeT75L65HoKMGjobR0BfTEwi57rXYg1h1tf_-UjOUieK0tyiYNhnqu2OVXZmenQx7WH8e7KeuMYpFxzVRxmPUEVYGEd3MGd/s1440/image_2025-03-29_10-09-03.png

តួឯកស្រីរូបនេះ បានបន្តទៀតថាគ្រាន់តែម្តាយរបស់ខ្លួនរស់មិនបានស្រួល គ្រាន់តែនាងបានញុំាអ្វីឆ្ងាញ់មួយម៉ាត់ជាងម្តាយរបស់ខ្លួនក៏នាងមិនសុខចិត្តដែរ កុំថាឡើងតែនាងបាត់បង់ជីវិតនាងស្រមៃមិនចេញទេថាម្តាយរបស់នាងពិបាកយ៉ាងមិច នាងប្រើស្នាមញញឹមមកដោះស្រាយបញ្ហាអ្វីទាំងអស់ ប៉ុន្តែបើនរណាម្នាក់យកស្នាមញញឹមពីម្តាយខ្លួនទៅគាត់នឹងអាចជួបរឿងអីជាមួយនាង នាងមិនដឹងនោះទេស្នាមញញឹមរបស់នាងសំខាន់តែស្នាមញញឹមរបស់ម្តាយនាងសំខាន់ជាងនេះទៅទៀត៕