លទ្ធផលនៃការធ្វើចំណាត់ថ្នាក់ “ប្រទេសដែលមានប្រព័ន្ធអប់រំល្អ” ក្នុងឆ្នាំ២០២៥ បានបង្ហាញថា កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ១២០ ក្នុងចំណោមប្រទេសចំនួន ២០៣ ដែលនេះគីជាកម្រិតទាបមួយទូទាំងពិភពលោក និងទាបជាងគេបង្អស់ប្រចាំបណ្ដារប្រទេសក្នុងអាស៊ាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1bRCMPrWxNM9tSoYlJU99-8kjdAmQWhw9pAa-rnSsfjRat5OB-6IW9OF-tTyeKd5RHAkpeBpbr0ti3SIhzoigmKnLHPQTefPE3ME6Swj1ouShDbBLn0FA7XELpbvlih3p5a4dvcGDPcsVGzfargi5ZzpYvvJkyfHG0OBao7BfFQCailq3N5OY4pzbdVD-/s1280/photo_2025-03-28_11-10-21%20(2).jpg

យោងតាម World Population Review ជាវេទិកាអនឡាញមួយ ដែលរៀបចំ និងវិភាគទិន្នន័យប្រជាជន សេដ្ឋកិច្ច និងសង្គម នៅតាមប្រទេស រដ្ឋ និងទីក្រុងនៅជុំវិញពិភពលោក។ វាជាវេទិកាស្រង់ទិន្នន័យមួយដែលមនុស្សជាច្រើនជឿទុកចិត្ត មានភាពទូលំទូលាយ ហើយទ្និន្នន័យរបស់វាតែងធ្វើបច្ចុប្បន្នភាពជាប្រចាំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtucJePLz3s6Pm51zCe14w-F2wHan2W6G1h2Sn0BCc0vnoWkYBg7kGXoh04vyB_HyC0yKm2rMnZrHc2m0ik4nYvtAyfJ3ygdELm8eQbV0B6AxS4sWJFlJWJSa6JBb_GL7sSnngR6IJdWVeMsr-_0OynmaKaEkLlu7tgVU9GOAnLJkDO6c3l_3mMWPqeQM2/s1280/photo_2025-03-28_11-10-23.jpg

ផ្អែកលើព័ត៌មានដែលទទួលបានពី World Population Review ប្រទេសដែលមានកម្រិតនៃប្រព័ន្ធអប់រំដែលល្អបំផុតទាំង៥ គឹបានទៅលើ៖ ទី១ ប្រទេសកូរ៉េខាងត្បូង, ទី២ ប្រទេស Denmark , ទី៣ Netherlands , ទី៤ Belgium និង ទី៥ Slovenia។ ដោយឡែកសម្រាប់ក្នុងតំបន់អាស៊ានមានដូចជា៖ ប្រទេសប្រ៊ុយណេ ជាប់លេខ៤៧, វៀតណាម លេខ៥៣, ឥណ្ឌូនេស៊ី លេខ៦៧ , ទីម័រលេស្តេ លេង៦៩, ហ្វីលីពីន លេខ ៧១, ម៉ាឡេស៊ី លេខ៨៩, ឡាវ លេខ១០២, ថៃ លេខ១០៧, មីយ៉ាន់ម៉ា លេខ១០៩, និងកម្ពុជា លេខ១២០។ ដែលបានបង្ហាញថា កម្ពុជាស្ថិតនៅកម្រិតទាបជាងគេក្នុងចំណោមប្រទេសទាំងអស់នៅក្នុងអាស៊ាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijANsYn6-w4g7pK2KjzQNBzSPw9Hh-g9JSYp_Fx3ZwPU-7cWcPRtPfOQIfpBcsf2hA6OAIDkbNaUZmw2RZf4SmF2LpAjTRc49KhzY0ISSDWSAENcuImGzDUt1nP8PVhMlTTC55HZbN827u7Z584cw2t_DkpiYvBFXHFj8kquJG1Yo7fNCXSYMVBUb4NKRG/s1144/photo_2025-03-28_11-10-21.jpg

យ៉ាងណាមិញ សម្រាប់មូលហេតុដែលកម្ពុជាមិនមានប្រព័ន្ធអប់រំដែលល្អនោះ ត្រូវបានគេដឹងថាបណ្ដាលមកពីកត្តាដូចជា៖ មិនមានធនធានគ្រប់គ្រាន់ (ខ្វះខាតបរិក្ខាសិក្សានិងបង្រៀន), គ្រូបង្រៀនទទួលបានប្រាក់បៀវត្តន៍ទាប ដូចនេះមិនសូវមានគ្រូបង្រៀន, អត្រាបោះបង់ការសិក្សាមានកម្រិតខ្ពស់ ដែលបណ្ដាលមកពីបញ្ហាជីវភាព, ភាពមិនស្មើគ្នានៅក្នុងការអប់រំ (សិស្សនៅទីក្រុង ទទួលបានការអប់រំល្អជាងសិស្សនៅជនបទ) និងកង្វះខាតគុណភាពអប់រំ ដោយសារតែតាមសាលាខ្លះខ្វះកម្មវិធីអប់រំដែលមានគុណភាព ដូចនេះធ្វើអោយការផ្ទេរចំណេះដឹងទៅកាន់សិស្ស មិនសូវទទួលបានប្រសិទ្ធភាព៕