នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះ សមត្ថកិច្ចស្រុកអង្គស្នួល បានធ្វើការប្រមាញ់ដេញឃាត់ខ្លួនជនសង្ស័យក្នុងករណីប្លន់រថយន្តលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។
តាមរយៈវីដេអូឃ្លីបដែលបានបង្ហោះនៅលើបណ្តាញសង្គម គេឃើមានការដេញមនុស្សចុះពីលើរថយន្ត និងមានការប្រតាប្រតំគ្នារវាងជនសង្ស័យ និងម្ចាស់រថយន្ត តែមិនបានបង្កគ្រោះថ្នាក់ដល់នរណាម្នាក់នោះទេ។
ជុំវិញករណីនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានហើយ ដោយដាក់ការសង្ស័យជាករណីករណីប្លន់រថយន្ត តែយ៉ាងណាមិញទៀតនោះ មានតែរងចាំការសាកសួរចម្លើយពីកងកម្លាំងស្រុកអង្គស្នូលតែប៉ុណ្ណោះ៕










