បេក្ខជនឆ្នើមទាំង២រូប យុវតី ទី ដាឡែន និង យុវជន ពីរូ សុបញ្ញា មកពីកម្មវិធីថ្នាក់ពីរភាសាបារាំង-ខ្មែរនៃវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង និងតំណាងឱ្យប្រទេសកម្ពុជាទទួលបានចំណាត់លេខ(១)ក្នុងការប្រកួតបញ្ចេញមតិជាសាធារណៈ ជាភាសាបារាំង (Concours d’éloquence)លក្ខណៈអន្តរជាតិនៅវគ្គផ្ដាច់ព្រ័ត្រទល់នឹងក្រុមបេក្ខជនមកពីប្រទេសវៀតណាម ក្នុងក្របខ័ណ្ឌគ្រឹះស្ថានសិក្សាទទួលបានស្លាកសញ្ញាឡាប៊ែលហ្រ្វង់(LabelFrancÉducation)នៅទីក្រុងគួឡាឡាំពួប្រទេសម៉ាឡេស៊ី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCTsPRYeO2wJQXYvB8HAZbZabhyd7ch6ZrH8eLpR7xCjWJbbtQx3yeg0AOLS2_jzNmndPlCd-Y3fTZhLW09shleBWdPok6idJydtc_-BKC4R3ZN9kdTlRZWM4o5UWQRlSP3JuUgG-UsZ9ijNqctrptWmHVmxyT9YCDhTDfAI75vo0z54kVtaYRH1y7S3YC/s1280/photo_2025-03-28_18-31-26%20(3).jpg

កម្មវិធីការប្រកួតបញ្ចេញមតិជាសាធារណៈជាភាសាបារាំង(Concours d’éloquence)នេះធ្វើឡើងដើម្បីអបអរសាទរសប្ដាហ៍នៃភាសាបារាំង ដោយមានការសហការរវាងស្ថានទូតបារាំងប្រចាំកម្ពុជា និងការិយាល័យភាសាបរទេសនៃក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបងដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅក្នុងក្របខ័ណ្ឌនៃកម្មវិធីសិក្សាថ្នាក់ពីរភាសា បារាំង-ខ្មែរ ជីវភាសាបារាំងទី១និងទី២ សាកលវិទ្យាល័យជាតិ បាត់ដំបង និងវិទ្យាស្ថានបារាំងប្រចាំខេត្តបាត់ដំបង។ ក្នុងនោះផងដែរ លោកស្រី Élodie WYNAR អនុព័ន្ធកិច្ចសហប្រតិបត្តិការផ្នែកភាសាបារាំងនៃស្ថានទូតបារាំងបានអញ្ជើញបើកកម្មវិធី និងធ្វើជាគណៈកម្មការវាយតម្លៃ ជាមួយនឹងការចូលរួមប្រកួតជាច្រើនក្រុមរបស់សិស្សានុសិស្សនៃវិទ្យាល័យព្រះមុនីវង្សក៏សម្រេចជ្រើសរើសបានបេក្ខជននិងបេក្ខនារីឆ្នើមចំនួន២រូបគឺយុវតី ទី ដាឡែន និង យុវជន ពីរូ សុបញ្ញា ត្រូវបានជរើសបន្តជាតំណាងឱ្យប្រទេសកម្ពុជាដើម្បីទៅចូលរួមប្រកួតវគ្គផ្ដាច់ព្រ័ត្រជាលក្ខណៈអន្តរជាតិនៅទីក្រុងគួឡាឡាំពួ ប្រទេសម៉ាឡេស៊ី រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqNBrSKnWTmkxaz2HQ5NMB7G5Tj5UTlfyLWCxr-iq3vKJVD3Etc6DnPHo5hPd4wFO1pADzNvCh917uxmU2DxwovJFeQwTRNQ5jL4UzfRXzk3itbNxVNlnzznE-ItM1niK3aLOvXSfN9QuT0FMcgHolv7iB8mpsK42koB4aAjH-dpQ-cPIax4DWhLHuxAUX/s1280/photo_2025-03-28_18-31-26%20(4).jpg
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥កន្លងទៅឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏បានបញ្ជាក់ផងដែរថា “ភាសាបារាំងក៏ជាឧបករណ៍សម្រាប់ទទួល និងផ្សព្វផ្សាយចំណេះដឹង ការទំនាក់ទំនងរបស់មនុស្សជាតិ ការបើកឱកាសសម្រាប់សកលលោក រួមទាំងការផ្តល់ឱកាសដើម្បីផ្លាស់ប្តូរការគិត ការផ្សព្វផ្សាយ និងការកសាងអនាគតរួមគ្នាប្រកបដោយសាមគ្គីភាព សេរីភាព និងការគោរពគ្នាទៅវិញទៅមក” ក្នុងឱកាសពិធីអបអរសាទរ ទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៥ ក្រោមប្រធានបទ “ខ្ញុំរៀន ដូច្នេះខ្ញុំត្រូវធ្វើ! ការអប់រំកសាងពលរដ្ឋប្រកបដោយមនសិការ និងមានបំណិន ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងពិភពលោក”។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVXy9ghZz1iU4E47mBWPTJrOC4B2dFRMoDs363hII5cLm9rK2wPTeEUkIpGux3sqDUyltAORHwa423WFHZoY1fGdGUYb4Itzrtpi23KMk02llwgjibBxxuDhPpA8nSXUEIAfL0xt1fV2-hH12h1TEAJ41CHsdEOQjxbH27ZxjziIerCsW8t4mWmg_Ki9W-/s1280/photo_2025-03-28_18-31-26%20(2).jpg

មិនតែប៉ុណ្ណោះឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ តាមរយៈការប្រារព្ធទិវាអន្តរជាតិហ្វ្រង់កូហ្វូនី នេះគឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា និងសាមគ្គីភាពយ៉ាងស៊ីជម្រៅជាមួយពិភពនៃភាសាបារាំង រួមជាមួយប្រជាជាតិចម្រុះជាតិសាសន៍ ជាពិសេសយុវជនជំនាន់ក្រោយ ដែលជាកម្លាំងចលករក្នុងការជំរុញការអភិវឌ្ឍន៍ និងអនាគតនៃភាសាបារាំង។ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលេចផងដែរថា កម្ពុជាមានមោទនភាពក្រៃលែងនៅលើឆាកអន្តរជាតិ តាមរយៈការគាំទ្ររបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ក្នុងការទទួលរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដែលនេះជាព្រឹត្តិការណ៍អន្តរជាតិធំលើកទីពីរ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ក្រោយរយៈពេលជិត ៣០ឆ្នាំ បន្ទាប់ពីត្រូវបានរៀបចំឡើងជាលើកទី១ក្នុងឆ្នាំ ១៩៩៧ នៅទីក្រុងហាណូយ ប្រទេសវៀតណាម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik5SksS6ykJfhxmqA0rcyhA3kEe7Sx_TARyX0jdlLYEvoG8En0CvgQzHDjflbqPMSTqJOqB3VC2eWs6h1NihNz9ZHI7QmJkbhkBOnAyzFzEBlUu7LHyt72KIAoArTyZ4vcWz-6qjTb62wozPU3xS_UuMxPoynmEtDF42cSnE_nVz0m61Y7NwZ5DhB4JFAU/s1280/photo_2025-03-28_18-31-26.jpg