សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានបាត់បង់នូវបងប្រុសជាទីស្រលាញ់ គឺ អ្នកឧកញ៉ា ហ៊ុន សាន ដែលបានទទួលមរណភាព កាលពីសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង២និង២៧នាទីព្រឹក ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7rQBhn3TEX6kZCHqRHdOQdP41-NHtZflRGVuxozc09bh5IC1u-2nL6GMuIcB4emFr5rvyjenziN1Cl3t1hVdc7slqfTxE7792r8TjLzQkEmXLXfqBQn1Q75_PeAGAWj_z4jkQqV5VcOba73U7g9KVlynBDnGTmA_JPVF2ieTSv1Zkz_kk0Wceaz7gIDPJ/s1280/photo_2025-03-28_09-36-05.jpg
សូមជម្រាបថា ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន មានឈ្មោះដើមថា ហ៊ុន ឡុងសាន កើតនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៤៨ ក្នុងភូមិពាមក្រៅ ឃុំពាមកោះស្នោ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្នុងគ្រួសារអ្នកកសិករ ដែលមានលោកឪពុកឈ្មោះ ហ៊ុន នាង និងអ្នកម្ដាយឈ្មោះ ឌី ប៉ុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBAfnkToekWYY7AfE4LxqZ-0ikPP5sCn8p56EpajgyroG-L7GDS35LCtuzI5j8qcliaup1CAKcZ3oWzzJTM7sNKDnNoGVqNHp1J3Ceenmtp4kZuIM9Rqen_7Dm5mXPKKp7r5oLGs0ma-wxKSDkaAqiVoyFEbY34jU-TJv-Hry8s3792jBxnUiwyvhKd7Vl/s1280/photo_2025-03-28_09-36-06%20(2).jpg

ក្នុងនាមជាកូនច្បង ក្នុងចំណោមបងប្អូន ៦នាក់ ឯកឧត្តម បានតស៊ូលះបង់សម្រាប់សម្ដេចតេជោ ហ៊ុន សែន និងបងប្អូនសម្ដេចដទៃទៀត អោយបានសិក្សារៀនសូត្រ មានចំណេះដឹងខ្ពង់ខ្ពស់។ ដោយឡែក កាលពីសម័យសង្រ្គាម ឯកឧត្តមក៏បានចូលរួមយ៉ាងសកម្ម ក្នុងការរួមចំណែកស្វែងរកសន្តិភាពជូនចំពោះប្រទេសជាតិ។ ដោយបញ្ញាស្មារតី និងមនសិកាស្នេហាជាតិ លោកត្រូវបានព្រះមហាក្សត្រ ប្រោសព្រះរាជប្រទាននូវគ្រឿងឥស្សរិយយសជាច្រើន តែងតាំងក្នុងមុខតំណែងធំៗជាបន្តបន្ទាប់ និងទទួលបានគោរមងារជា អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន កាលពីឆ្នាំ២០២៣។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_JS_keF7nvR13WufZMvQCq1YMeQfzyk36C43117rQUcBbVR_qXbm3SLXTQ8QhBE0WJdhjFRt5SqrciaiedDJF3MzwMBoZC6GoNzOIo14pWBZ79g7IlLyR19l10WumXJvlRGGc9TKvCmTC6UMkNqgWb5ydQ0hn1f6qHyMWUZxoUux_GkNLzI8urVQgEUKO/s1188/photo_2025-03-28_09-36-06.jpg
ទន្ទឹមនឹងការបាត់បង់នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេសំណេរដ៏ក្ដុកក្ដួលមួយ ដែលបង្ហាញពីពលិកម្មរបស់ឯកឧត្តម ហ៊ុន សាន ថា៖ <<បងប្រុសម្នាក់នេះបានលះបង់ច្រើនណាស់សម្រាប់ប្អូនៗ គឺសុខចិត្តបោះបង់ចោលការសិក្សានៅអនុវិទ្យាល័យនាសម័យនោះ មកជួយពុកម៉ែធ្វើស្រែចំការដើម្បីផ្តល់ឱកាសឲ្យប្អូនៗ ពិសេសរូបខ្ញុំទទួលបានការសិក្សានៅភ្នំពេញ។បំណងធំរបស់បងទី១ គឺធ្វើ ថីផែនទីដែលពេលនេះហៅថា(មន្ត្រីសុរិយោដី)។កើត ចាស់ ឈឺ ស្លាប់ គឺជាក្រឹត្យក្រមធម្មជាតិដែលមិនអាចចៀសវាងបាន។>>https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9MATx4pA_lcUDA-QtxYw5d-kU9rrJZ0KEYei6eEPDNtoFlEJTPAsMrI6V1dKkav0Z-8XhP3lv6-vJVnFwgWVAGLrE5nCU_nZxmmBXd9k0xj98-2XERyM-ZhrLyOnKolEfoMpAJzMCikbQUZN0xgNof3HKabOTefb5rPSw-LkPUKy_R7Lk9h_QL2qJy9Qt/s1280/photo_2025-03-28_09-36-09.jpg

ជាមួយសមានទានទុក្ខដ៏សែនក្រៀមក្រំនេះ យើងខ្ញុំសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទៅឋានសុគតិភពជានិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕