Home ព័ត៌មានអន្តរជាតិ ឆ្មាអាមេរិកជាប់តំណែងក្នុង Guinness World Records ជាឆ្មាមានកន្ទុយវែងជាងគេលើពិភពលោក

ឆ្មាអាមេរិកជាប់តំណែងក្នុង Guinness World Records ជាឆ្មាមានកន្ទុយវែងជាងគេលើពិភពលោក

152
0

សហរដ្ឋអាមេរិក ៖ ឆ្មាពូ.ជ Maine Coon របស់អាមេរិកបានជាប់តំណែងក្នុង Guinness World Records គឺជាឆ្មាមានកន្ទុយវែងជាងគេលើពិភពលោក ដែលកន្ទុយរបស់វាមានប្រវែងរហូតដល់៤៧សង់ទីម៉ែត្រ ។ ឆ្មា១ក្បាលនេះឈ្មោះ «Mr. Pugsley Addams» ដែលឈ្មោះនេះ គឺម្ចាស់របស់វាដាក់តាមឈ្មោះតុក្កតាក្នុងភាពយន្តរឿង «The Addams Family» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqj6KZlu6NelcRlEqSclzRVxUUT1Pe6JxG-mDTdQQNBxj41V4ySBYlNZ7tZvaz_Bt6EwyRF73nPnRh1X6xNjiTxqjUNTgyCLdtyk6wgZMVGt5u92An_1-a9MY6JDkn3BMtaoG3VN7VGJdM84ihA0ZZSxytKAprM4-eCBcBJHLe9-78DCjz9Myo4GcYoLAt/s660/image_2025-03-28_09-58-32.png
ឆ្មាឈ្មោះ Pugsley គឺជាឆ្មាពូជ Maine Coon មានរោមពណ៌ប្រាក់ ។ អ្នកស្រី អាមិនដា ខាមេរ៉ន ជាម្ចាស់ឆ្មា និយាយថា កន្ទុយរបស់វាវែងតាំងពីកើតមកម៉្លេះ ។ អ្នកស្រីបានយកឆ្មានេះមកពីរដ្ឋមីនិសូដា ហើយនៅឆ្នាំ២០២៥ វាមានអាយុ២ឆ្នាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGOEdrcIR1kjRtC0fJx5r7JaAKXLfxTBCOsxpG_pDEEubmtTZ8gtsHddYb8-qGa0VUnNhyphenhyphenfsWhJTz2ZII-LAirNLIyq9l8ZBCxYZeP35L6RxDcAB2qPfsyAztaIyKIGG9_TFS66wAYRjHuIKsSyW2PoMF1Q3QPze9KmIaUetOMOvbAoWq3WVtHJ_XqnwFk/s1200/image_2025-03-28_09-58-31.png
អ្នកស្រី ខាមេរ៉ន នៅចាំបានថា មនុស្សម្នាបានជជែកពីកន្ទុយវែងរបស់ឆ្មា តាំងពីអ្នកស្រីយកវាទៅពេទ្យសត្វជាលើកដំបូង ប៉ុន្តែអ្នកស្រីពុំបានគិតអ្វីច្រើនទេ ។ រយៈពេល៦ខែក្រោយមក អ្នកស្រីក៏បានយកឆ្មាទៅពេទ្យសត្វម្តងទៀត ហើយកន្ទុយវែងរបស់វាកាន់តែល្បីល្បាញខ្លាំងឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHm56Zvucp54tC85MM3ZKrpJSnadBxHQWoJ23RuokNr5lGoD6oqkGAitu9DsY5eNUhuWD7x9ZOIE0UYgcDpo-oSAyKwk1VgCU2l1N-BHd6bIrXAOT2qNgiVYzXDQ8VqVggifW1kqMbJnXySUgZQ_S4n4dlpFek91XViOCEMh-mMJchrkIpCPTRtjc6nZfX/s600/image_2025-03-28_09-58-32%20(2).png

អ្នកស្រី ខាមេរ៉ន ក៏បានជជែករឿងកន្ទុយវែងរបស់ឆ្មា ជាមួយកូនប្រុស និងកូនស្រី ។ បន្ទាប់មក កូនៗរបស់អ្នកស្រី បានរកមើលទិន្នន័យពាក់ព័ន្ធនឹងឆ្មាកន្ទុយវែងជាប់តំណែងក្នុង Guinness World Records ហើយកូនៗរកឃើញថា ឆ្មា Pugsley នឹងទទួលបានជ័យជម្នះក្លាយជាឆ្មាកន្ទុយវែងជាងគេលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHaxPLyEwNCxaKYnhSOKjiJrhWJvyZozkQM3vbXAc90tGH9Mqnf60o4slCbntN88A_hZ0ygSzd_nqfYsh1WbOMCmiw9S4VxUi9iu7Jb9x3cAmEpqW5CrLLrYMrrUZh_l6tKL6as7UkXbDZG1hfWmv20XKtRNipQ5C67TeDeyqmDDyH6pzeCT8fUey1fz5n/s396/image_2025-03-28_09-58-32%20(3).png

Pugsley គឺជាសត្វឆ្មាមានចរិតចង់ដឹង ចង់ឃើញ ចូលចិត្តប្រឈមមុខនឹងគ្រោះថ្នាក់ ហើយតែងតែបង្កើតបញ្ហាផងដែរ ។ អ្នកស្រី ខាមេរ៉ន ប្រាប់ថា វាជាឆ្មាឆ្លាតខ្លាំងណាស់ ហើយចិត្តល្អ និងស្រឡាញ់ម្ចាស់ ។ Pugsley រស់នៅជាមួយបងប្អូនរបស់វា ៣ក្បាលទៀត វាមិនត្រូវការអ្វីច្រើនទេ ក្រៅពីការឱបពីម្ចាស់ ។ វាជាសត្វរ៉ូមេនទិក និងចូលចិត្តបង្ហាញក្តីស្រឡាញ់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZEmW6k_DOx4QnDEkhDeqgvH0QyCSyl6Fvi5G7ewGvvst158phrvLZ53c9jrOs9GpcLkDC-0BFkRzoQ5fjEkmBr8cly_OAkxkUFLSj1yTAQmctKm9_YIOjLDew9BvW04FRNfC5JBlQJlfG3NwNr_ayjhAimbsJ9u76WogSXQtGpSO45R3xpVO18A6-Jm67/s1200/image_2025-03-28_09-58-32%20(4).png

ក្រុមគ្រួសារអ្នកស្រី ខាមេរ៉ន ប្រាប់ថា ក្រៅពីឆ្មា Pugsley មានកន្ទុយវែងគួរឱ្យស្រឡាញ់ហើយ វាមានទម្លាប់ស្ងប់ស្ងាត់ និងគួរឱ្យស្រឡាញ់ណាស់ ។ ម្ចាស់របស់ Pugsley គិតថា វានឹងអាចជាប់តំណែងផ្សេងទៀត ក្រៅពីតំណែងជាឆ្មាកន្ទុយវែងក្នុង Guinness World Records ហើយម្ចាស់ឆ្មា នឹងរង់ចាំសង្កេតមើលការប្រែប្រួលកន្ទុយរបស់វាទៅមុខទៀត ៕