Home ព័ត៌មានអន្តរជាតិ គណៈកម្មការសហភាពអឺរ៉ុបណែនាំឱ្យពលរដ្ឋរស់នៅប្រទេសសមាជិកទិញស្បៀងអាហារត្រៀមទុក

គណៈកម្មការសហភាពអឺរ៉ុបណែនាំឱ្យពលរដ្ឋរស់នៅប្រទេសសមាជិកទិញស្បៀងអាហារត្រៀមទុក

90
0

កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ គណៈកម្មការសហភាពអឺរ៉ុបបានអំពាវនាវឱ្យពលរដ្ឋ ដែលរស់នៅបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប ទិញស្បៀងអាហារស្តុកទុក និងត្រៀមសម្ភារៈប្រើប្រាស់ចាំបាច់ឱ្យបានគ្រប់គ្រាន់ សម្រាប់ការបរិភោគយ៉ាងហោចណាស់៣ថ្ងៃ ឬ៧២ម៉ោង ។ គណៈកម្មការនេះសង្កត់ធ្ងន់ថា ហានិភ័យផ្សេងៗអាចនឹងកើតឡើងគ្រប់ពេលវេលាដោយសារសង្គ្រា.មអូសបន្លាយ ហើយពលរដ្ឋនៅអឺរ៉ុបគួរតែត្រៀមខ្លួនទប់ទល់នឹងស្ថានការណ៍បត់បែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitkMkfJH81ElyBpvOhM_p1n9etFk5HySt4t5mY2zw1KmZ1tUsLnjWlQilF-fx13QzyKC9MW2fH5z6F-VXAFOASlOmx6VrW-QO_syq-WXDdvlpw2nZkcL-TKRYtv5WwQS7jNIFopl6BVKiXbI60OWp_qpE_FYr0C71_wglq2FKNg8gGX63WvFAWbVNcYSOy/s1160/photo_2025-03-27_15-41-15%20(2).jpg

តាមការផ្សព្វផ្សាយរបស់គណៈកម្មការសហភាពអឺរ៉ុប គឺតំបន់អឺរ៉ុបកំពុងប្រឈមនឹងហានិភ័យ និងភាពមិនប្រាកដប្រជា ជាច្រើនដូចជា ៖ ហានិភ័យដោយសារសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលធ្វើឱ្យក្នុងតំបន់កាន់តែមានភាពតានតឹងខ្លាំង ព្រមទាំងហានិភ័យពីការបំផ្លិចបំផ្លាញ, ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងសង្គ្រាមអេឡិចត្រូនិក ។ ហេតុនេះ ពលរដ្ឋនៅអឺរ៉ុបគួរត្រៀមខ្លួនទប់ទល់នឹងស្ថានការណ៍អាសន្ន ព្រមទាំងត្រៀមសម្ភារៈចាំបាច់ឱ្យគ្រប់គ្រាន់ និងទិញស្បៀងអាហារសំខាន់ៗស្តុកទុក យ៉ាងហោចណាស់ អាចបរិភោគបាន៣ថ្ងៃ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYJSfYR5HR1znU2LN5YKwy4SaWgau2UBXDs07TjPJYTKlYbfjYexscjpL4AsaPe0LBDs6AGm5Dr5q5mGFwO431hQ9Bgofa2Ot7bWm-wxU1Kn2kg-g7RDlawdSxeNMWaNuB8LMUkQkhIfeYMNzxdaLsH-KD1xYm3GbUqhQCiLLl8FznhJyNx193AptHtNY1/s1280/photo_2025-03-27_15-41-15%20(3).jpg

សារព័ត៌មាន CNN រាយការណ៍ថា សង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានអូសបន្លាយរហូតដល់ឆ្នាំ២០២៥ ដែលធ្វើឱ្យប្រទេសនានានៅអឺរ៉ុបគិតថា ពលរដ្ឋរបស់ខ្លួនគួរត្រៀមខ្លួនទប់ទល់នឹងសង្គ្រាម ។ លើសពីនេះ ការត្រឡប់មកកាន់តំណែងឡើងវិញរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump និងមន្ត្រីរដ្ឋាភិបាលរបស់លោក ដែលបានបង្ហាញគោលជំហរយ៉ាងច្បាស់ថា អាមេរិកចង់ប្រឈមមុខជាមួយតំបន់អឺរ៉ុប ជាពិសេស ការចូលរួមក្នុងអង្គការណាតូ ។ ហេតុនេះ ធ្វើឱ្យបណ្តាប្រទេសអឺរ៉ុបត្រៀមកម្លាំងទ័ពរៀងៗខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcLEf5psZblm99LEDdEJO7mHMAQXLecnB7KrD6NI6iwJRuX0xX9M_fiPfhdnZL-MjY-15Jkcf8T2UyZrHNLbIkfn5SzZn1gQgxSnV_vzeKoSp2qBQac20fXBqj5nUqxsX1N4AiO76rZWgip9HzC9VZ_1LrJ-yhICYE1oLtTgtdhRN20gz8olagpPIiBOzp/s600/photo_2025-03-27_15-41-15.jpg

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និយាយថា ៖ «យើងគួរតែត្រៀមខ្លួន ពីព្រោះពលរដ្ឋយើង ប្រទេសជាសមាជិករបស់យើងត្រូវការសិទ្ធិការពារខ្លួន និងឆ្លើយតបយ៉ាងឆាប់រហ័ស ពេលអាសន្នមកដល់» ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAHCqokEil2fYQgPFmpwqEhryJvvpmgaGYEiC8rUvpPnRHTsTGBJkIoZpQAfNjX4GovSSc4rLt-DCucuIwva18Q_cWf99qwt-ehWbhnS1W_CHUEJiZ5zoUCjS_mdAwJGDfNWLsb8s8qiGGM1QqZCHCN4PMh-5P_LMiN7DUlDnV1-h4mWds0sCVLooUDXBd/s1024/photo_2025-03-27_15-41-16%20(2).jpg

គណៈកម្មការសហភាពអឺរ៉ុបបានណែនាំឱ្យពលរដ្ឋក្នុងជាសមាជិកត្រៀមខ្លួន ស្របពេលប្រទេសជាច្រើននៅតំបន់អឺរ៉ុបបង្កើតផែនការថ្មីៗសម្រាប់ត្រៀមខ្លួន ដូចជា ៖ បារាំងបានបង្កើតសៀវភៅណែនាំពលរដ្ឋពីវិធីយករួចខ្លួនពីហេតុការណ៍គ្រោះថ្នាក់ ។ រីឯអាល្លឺម៉ង់បានអប់រំពលរដ្ឋពីវិធីការពារខ្លួន និងគួរធ្វើដូចម្តេចពេលកើតសង្គ្រាមនៅអឺរ៉ុប ឬពេលរុស្ស៊ីឈ្លានពានអឺរ៉ុប ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1v_Xi7RXvJB679NMgJa-KSgsUItoi-B-zwOwMQIiRQqdquNi16gjREiJjzVbqiQYXeIOn4CFZwSyUIPLcfSJfr9vVhhi57maq9JNsyWR_j5dVXCSxSdoCtDCkkRRmwLro9ja5gJYd2Lhvu261oz-xxI22xNBc_mkvRsOLosxxHZHClfi6K3ZyyD6FwR6w/s1000/photo_2025-03-27_15-41-16.jpg