Home ព័ត៌មានអន្តរជាតិ ថៃរឹតបន្តឹងការធ្វើការរបស់ពលករបរទេស និងពិន័យប្រាក់ពលករបរទេសគ្មានប័ណ្ណអនុញ្ញាតការងារ

ថៃរឹតបន្តឹងការធ្វើការរបស់ពលករបរទេស និងពិន័យប្រាក់ពលករបរទេសគ្មានប័ណ្ណអនុញ្ញាតការងារ

51
0

ប្រទេសថៃ ៖ លោក ផីផាត់ រ៉ាជឆាគិចប្រាកាន រដ្ឋមន្ត្រីក្រសួងការងារថៃ បានស្នើឱ្យអាជ្ញាធរចុះតាមតំបន់ផ្សេងៗដើម្បីត្រួតពិនិត្យការធ្វើការខុសច្បាប់របស់ពលករបរទេស ហើយលោកបញ្ជាក់ថា អាជ្ញាធរថៃបានត្រួតពិនិត្យក្នុងតំបន់គ្រប់ពេលវេលា និងហាមពលករបរទេសធ្វើការងាររបស់ពលរដ្ឋថៃ ។ បើរកឃើញពលករបរទេសធ្វើការខុសច្បាប់ អាជ្ញាធរនឹងចាប់ផាកពិន័យ និងបញ្ជូនទៅប្រទេសវិញ ។ ការរឹតបន្តឹងនេះ ក្រោយពីមន្ត្រីគណបក្សប្រឆាំងលើកឡើងថា មានជ.នជាតិចិនលួ.ច ធ្វើការនៅថៃខុសច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCvW3qK_mYtZYQHQxEEwYpZcCXEOMM6c_uG0x1BUipYASFJdSI342oDXkexatlsi_HAPHh5f0G4_aadzJOOSS9RcvQayUNDFolgIYWcs9aw_2267vTKxMfa5Bs2mciUl6CPrzZ4hILXC1bYT_fJVuFP9QSXhVvxhKerognn0ttwYF9eeAl_z1BQ7SM6PyM/s1000/image_2025-03-27_08-35-46%20(2).png

ក្រោយពីមន្ត្រីគណបក្សប្រឆាំង១រូបនិយាយថា មានជនជាតិចិនមកធ្វើការនៅថៃដោយគ្មានប័ណ្ណអនុញ្ញាតការងារ លោក ផីផាត់ រដ្ឋមន្ត្រីក្រសួងការងារ បានលើកឡើងកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ថា បច្ចុប្បន្ន មានជនជាតិចិនមកធ្វើការនៅថៃ និងទទួលបានប័ណ្ណអនុញ្ញាតការងារស្របច្បាប់ (Work Permit) ស្មើជាង៥ម៉ឺននាក់ ។ នាយកដ្ឋានការងារបានត្រួតពិនិត្យរកពលករធ្វើការខុសច្បាប់ ក្រោយការលើកឡើងរបស់មន្ត្រីគណបក្សប្រឆាំង ហើយក្រសួងការងារនឹងប្រគល់តួនាទីនេះឱ្យក្រុមការងារពិសេស សហការជាមួយនាយកដ្ឋានការងារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyz4bC1_kNr93lSpXu1oZ2AfFR7qD2TlV1Knmcw_iM1Fb8pKV9ZH0Ty5LBNK-crykdO0Fxep2qmBvigdMeLFpDfLnk6loNfSEy7Uex2X7xoI2aiw-3DZmDxsvjD23kfOWf69JhnK8t2dkClGYwVnYXJ3BkGSswcpHHcG4zaQS7C5Ngfr13xig2dG1GZpXR/s1020/image_2025-03-27_08-35-46.png

ពួកគេទៅនឹងចុះតាមតំបន់ផ្សេងៗដើម្បីត្រួតពិនិត្យជនជាតិចិនថា តើពួកគេធ្វើការនៅថៃមានឯកសារត្រឹមត្រូវតាមច្បាប់ដែរឬទេ? បើពួកគេធ្វើការខុសច្បាប់ ឬគ្មានប័ណ្ណអនុញ្ញាតការងារ (Work Permit) គឺនាយកដ្ឋានការងារ និងក្រសួងការងារ នឹងអនុវត្តតាមវិធានការ គឺចាប់ខ្លួន, ផាកពិន័យ និងបញ្ជូនទៅប្រទេសវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1thFlgF1JmItDg_sPbV1Ag8z9h8gvY6QKDVdd7J5jPz89woxUyrr7cuzC55sEP5EBXMX_HA77VG8nMe17TH-PZSW2OoD12H8TCd4cjiS1nHF4Bk2aBg2U8LT4zVC9TXsQDP0e6CogeagSerCyQ4kgs2V4EyZmF8Evd-14hjnJU2om8CkuM6tGv0liguaV/s1200/image_2025-03-27_08-35-47.png

លោក ផីផាត់ បញ្ជាក់ថា ក្រុមការងារពិសេស និងនាយកដ្ឋានការងារបានចុះត្រួតពិនិត្យការធ្វើការងាររបស់ពលករបរទេសនៅខេត្តឈុនបុរី និងបានចាប់ខ្លួនពលករបរទេសចំនួន៥២នាក់ ។ ក្រសួងការងារពុំបានព្រងើយកន្តើយទេ បើទោះជាជនបរទេសមានប័ណ្ណអនុញ្ញាតការងារត្រឹមត្រូវតាមច្បាប់ក្តី ប៉ុន្តែបើពួកគេធ្វើការងារដែលថៃពុំអនុញ្ញាត គឺក្រសួងការងារនឹងចាត់វិធានការតាមច្បាប់ ព្រមទាំងបញ្ជូនទៅប្រទេសវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEV78NY8A-VN0ekJvg21b-E-hPLxdmoS7V52gBYPmmb9SAzNe3aMx9K99uUz4aUFbb3FzBpYNmA33wr9piLJXLUllG6glvf1Z9uaMne9-_kSKJbmZGuJ5kFex44zqOJrHBQrN-5ftZZa9ZzuqG7m6vmAcbgQb5UDn_47LFzcmlSk1z-X_VnVJb-s4HA1CH/s700/photo_2025-03-26_15-50-39.jpg
ដោយឡែក កាលពីថ្ងៃទី១៥ ខែមីនា កន្លងមក លោក ផីផាត់ រដ្ឋមន្ត្រីក្រសួងការងារបានដឹកនាំមន្ត្រីពាក់ព័ន្ធធ្វើដំណើរទៅកោះសាមុយ ខេត្តសុរ៉ាជថានី ដើម្បីពិនិត្យមើលការធ្វើការរបស់ពលករបរទេសនៅតំបន់ទេសចរណ៍ ព្រមទាំងពិនិត្យមើលការជួលពលករបរទេសធ្វើការខុសច្បាប់ និងការប្រើប្រាស់កម្លាំងពលកម្មកុមារ ។ ក្រោយការចុះពិនិត្យនៅតំបន់ចំនួន១៥ បានរកឃើញពលករបរទេស ចំនួន២០១នាក់ ក្នុងនោះមានពលករមីយ៉ាន់ម៉ា ១១០នាក់, ឡាវ ១០នាក់, ខ្មែរ ៨០នាក់ និងរុស្ស៊ីម្នាក់ ហើយក្នុងចំណោមនេះ មានពលករបរទេសធ្វើការគ្មានប័ណ្ណអនុញ្ញាត ២នាក់ និងធ្វើការខុសពីប័ណ្ណអនុញ្ញាត ៦នាក់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi56bqWxlrkbU3MfZ1DF1kpWxT9kEGB0myQPa9eGjdFfN-Nqg4PU1R9w93uraMXkE9cHX8yOzL6OTETy1shwT5oynMsSGYNtJ7MUfCI1Jeu8nhWhxho9vEIIqLSnkoKsjmKHzflqV7QX1OzNw8QXWGNFayH5VS5N6tWsTk7oUzlXkphgmzE44RCp1wxstAz/s1280/photo_2025-03-26_15-50-39%20(2).jpg

ក្រសួងការងារនឹងកាត់បន្ថយចំនួនពលករបរទេសធ្វើការខុសច្បាប់ និងការពារកុំឱ្យពួកគេដណ្តើមការងារពលរដ្ឋថៃ ដោយពិន័យប្រាក់ពលករបរទេសគ្មានប័ណ្ណអនុញ្ញាតការងារ ចាប់ពី៥ពាន់ ទៅ៥ម៉ឺនបាត រួចហើយបញ្ជូនទៅប្រទេសវិញ ។ រីឯថៅកែថៃ ដែលជួលបរទេសបរទេសខុសច្បាប់ នឹងពិន័យប្រាក់ចាប់ពី១ម៉ឺន ទៅ១សែនបាត ៕