ថ្មីៗនេះតារាចម្រៀង ជី ដេវិត បានទិញប្រភេទម៉ូតូធំពណ៌ក្រហមយ៉ាងស្រស់ស្អាត បន្ទាប់ពីតារាប្រុសរូបនេះពេញនិយមក្នុងការទិញឡានស៊េរីទំនើបៗ។ ទោះយ៉ាងណា គ្រាន់តែ ទិញម៉ូតូសោះ ជី ដេវិត ថាអាចបង្កើតជារឿងឱ្យគេយកមកឈ្លោះគ្នាបានដែរសុំខ្លាចដៃតែម្តង ខណៈលោកថារំលង ជី ដេវិត មួយរឿងទៅ។
ជី ដេវិត បានបង្ហោះវីដេអូខ្លីមួយនៅលើបណ្តាញសង្គមរបស់ខ្លួនអំពីការទិញម៉ូតូធំដែលដឹកមកដល់មុខផ្ទះតែម្តងជាមួយពណ៌សំណព្វចិត្តរបស់តារាចម្រៀងរូបនេះគឺជាពណ៌ក្រហមជាមួយនឹងឈ្មោះរបស់លោកផ្ទាល់។ ក្នុងវីដេអូ ជី ដេវិត បានបង្ហាញឱ្យដឹងថា នេះជាជំហ៊ានដំបូងដែលនឹងចាប់ផ្តើម ជាអ្នកចម្រៀងធម្មតាគ្រាន់តែចង់បន្ថែមម៉ូតូ ហើយម៉ូតូធំនេះគឺជាម៉ូតូមុនដំបូងគេនៃ Collection ។ ម្ចាស់បទ «Okay Let’s Gooo» បានបន្ថែមថាខ្លួនលោកស្រលាញ់ម៉ូតូធំជាយូរមកហើយគ្រាន់ថាពីមុនគ្មានលទ្ធភាព។
បន្ទាប់ពីបង្ហាញការទិញម៉ូតូធំ ស្រាប់តែ ជី ដេវិត បានបង្ហោះសំណេរថ្មីមួយទាំងយប់ព្រោះតែមិនអស់ចិត្តគ្រាន់តែរឿងនេះអាចធ្វើឱ្យគេឈ្លោះគ្នាបាន។ នៅយប់ថ្ងៃទី២៥ ជី ដេវិត បានបង្ហោះនៅលើគណនី Ngoun Chan Davith ជាមួយរូបមួយសន្លឹកជាពាក្យថា បានឃើញតែមិនឯកភាព ដោយភ្ជាប់មកជាមួយខ្លឹមសារថា «ដល់តែមែនទែនទៅគ្រាន់ឯងទិញម៉ូតូក៏គេយកមកឈ្លោះគ្នាបានដែរសុំខ្លាចដៃហើយ។ សុំរំលង g-devith មួយរឿងសិនទៅណ ទុកឈ្លោះថ្ងៃក្រោយខ្លះទៅប្រយ័ត្នអស់អីឈ្លោះ »។
ទោះយ៉ាងណា បន្ទាប់ពីបង្ហោះសំណេរនេះរួចមិនបានប៉ុន្មាន ជី ដេវិត ក៏សម្រេចចិត្តលុបឬលាក់នេះមិនបានឃើញទៀតនោះទេ។
នេះមិនមែនជាលើកទី១នោះទេរាល់សកម្មភាពរបស់ ជី ដេវិត គឺត្រូវបានគេយកទៅជជែកវែកញែកជាប្រធានបទ។ នេះអាចដោយសារតែលោកជាតារាចម្រៀងដែលល្បីខ្លាំងក្នុងសម័យកាលនេះដូច្នេះហើយរាល់សកម្មភាពរបស់លោកគឺត្រូវមានការចាប់អារម្មណ៍លើសពីធម្មតាសូម្បីតែការធ្វើបុណ្យក៏នៅតែមានអ្នកមិនពេញចិត្ត៕










