ក្រសួងបរិស្ថាន សូមជម្រាបដល់សាធារណៈជនថា គុណភាពខ្យល់នៅកម្ពុជា មិនទាន់មានការប្រែប្រួលខ្លាំង ឈានដល់កម្រិតប្រកាសអាសន្ន ដែលតម្រូវឲ្យមានការចាត់វិធានការការពារក្នុងកម្រិតក្រហមនោះទេ។ ព្រមទាំងអំពាវនាវអោយសាធារណជនទាំងអស់ តាមដានព័ត៌មានអំពី កម្រិតគុណភាពខ្យល់ នៅលើវេបសាយរបស់ក្រសួងបរិស្ថាន និងលើទំព័រផេកហ្វេសប៊ុករបស់ក្រសួងបរិស្ថានវិញ ដើម្បីទទួលបាននូវលទ្ធផលនៃគុណភាពខ្យល់ក្នុងរយៈពេល២៤ម៉ោងក្នុងប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEEf20WS82Y0846PkbRhcI9IZpPS4tvDOJJTkjoqPBT5j8ABzPQ9lWznTV0KMXSSw5wh1sgUCv-2ifVlUU_Anj6U9Z3XhDxAFzxE1vB2OP2TFjYzZQrIZrOjNQOh1opf9cQePosvw_tpIRRRUVkKCR0wmHHOryLSh6ShKYp8EmT8ROOZp2THOJdZYJWOBA/s1219/485351615_1057654879732657_2244726919544449685_n.jpg

ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ថា តាមរយៈទិន្នន័យនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ បង្ហាញថា កម្រិតភាគល្អិតនិចល PM2.5 បានឡើងលើសស្តង់ដាកំណត់ពោលគឺលើស ៥០មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់ ដែលមានន័យថា សន្ទស្សន៍គុណភាពខ្យល់ស្ថិតក្នុងកម្រិត «មធ្យម» ស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌លឿង។ ក្នុងស្ថានភាពគុណភាពខ្យល់បែបនេះ មនុស្សទូទៅអាចធ្វើសកម្មភាពក្រៅផ្ទះធម្មតា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKRFqumyK99uPL3Y8w2gL4qGiUkMgTulcff7mNfhrAFt8f087CtfG5Q8C4Ge2RNfLcErsdh2O95ttI4pSKAfYxW_h3rufyj_jtH7kb1zc5qO7XvLHHxVUF3IHpj61m7GkMMUeuCkxq6TMhLmv4XpFmiStffjcCJf4FaOkBPeovdO3Irf9YXqBgCrT9pmEX/s1280/485376869_1057654956399316_4606352927057733564_n.jpg
បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងបរិស្ថានសំណូមពរដល់អ្នកពាក់ព័ន្ធ ជាពិសេសសាធារណជន បន្តចូលរួមអនុវត្តវិធានតាមការណែនាំ របស់សារាចរលេខ០១ របស់រាជរដ្ឋាភិបាល ស្តីពីការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ជាពិសេសអនុវត្តវិធានការទប់ស្កាត់ និងបឈ្ឈប់ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតទន្រ្ទានព្រៃ សំរាម សំណល់រឹង ប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjm5mawrnP5ooisg7d0sqVAEkT58HGyNjrIawSbzK8_mfniIjbqZWizqPo9IR1iq4Kka7SbDRTvbqS43VpXqGNlkLQaoX7GbaUQbTXSV7KntSaxVkkK9xCXl8Isa5WaF4GtNqfHDs__AxlX96pnVSjLIN7RTpfXtvH3gZyD9WXJiXwmu-oo0poeODXHvqjV/s1280/487201604_977721257882693_8918335393146629503_n.jpg
សូមបញ្ជាក់ថា ស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីម៉ោង ៧ ព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង៤៧.២៣ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។ ក្នុងការតាមដាននេះ សន្ទស្សន៍គុណភាពខ្យល់ល្អណាស់ គឺមានពណ៌ខៀវ ចំពោះពណ៌បៃតង គឺមានគុណភាពខ្យល់ល្អ ដោយឡែកក្នុងសន្ទស្សន៍ពណ៌លឿង គឺមានកម្រិតគុណភាព “មធ្យម” មានដូចជាខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល ខេត្តកោះកុង រាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តរតនគិរី និងខេត្តសៀមរាប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj13_EwzPMJdKJrskw4Lbfy6wzJCqqPvFgliy5GtxWOF7Et9OrfaH62KkFJex3tFiHRrNtV05NRVz9tgG5q6OA4hpRlTT1_3G93Ri8881bHxKTuG1QIw_rUR2XeipCxGnm1MaVT7SHe7eoxU0NqQM-tmDYTJgfgVqOdkmN7kWX3Y9HJYnvVWbH_4gcmwhlL/s1146/486404424_1087628586734810_2157474476405967732_n.jpg
អាស្រ័យហេតុនេះ សូមសាធារណជនធ្វើការតាមដានលើព័ត៌មាននេះ នៅលើវេបសាយរបស់ក្រសួងបរិស្ថាន និងលើប្រព័ន្ធAPPឈ្មោះ CGS SPA និងទំព័រផេកហ្វេសប៊ុករបស់ក្រសួងបរិស្ថានបន្ថែមហើយក្រសួងបន្តខិតខំធ្វើការតាមដានគុណភាពខ្យល់ និងជូនដំណឹងដល់សាធារណជនជាទៀតទាត់ ដើម្បីមានវិធានការការពារសុខភាពក្នុងករណីចាំបាច់៕