Home ព័ត៌មានអន្តរជាតិ ហ្វីលីពីនធ្វើសមយុទ្ធកងទ័ពជាមួយអាមេរិក៣សប្តាហ៍ ស្របពេលមានបញ្ហាតានតឹងនៅសមុទ្រចិនខាងត្បូង

ហ្វីលីពីនធ្វើសមយុទ្ធកងទ័ពជាមួយអាមេរិក៣សប្តាហ៍ ស្របពេលមានបញ្ហាតានតឹងនៅសមុទ្រចិនខាងត្បូង

498
0

ប្រទេសហ្វីលីពីន ៖ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ កងទ័ពហ្វីលីពីន និងអាមេរិក សរុបជាង៥,០០០នាក់ បានចាប់ផ្តើមធ្វើសមយុទ្ធមួយឈ្មោះ «Salaknib» នៅបន្ទាយកងទ័ព «Fort Magsaysay» ក្នុងខេត្ត Nueva Ecija ប្រទេសហ្វីលីពីន ដែលការធ្វើសមយុទ្ធនេះនឹងចំណាយពេលរហូតដល់៣សប្តាហ៍ ។ វាជាការធ្វើសមយុទ្ធកងទ័ពទ្រង់ទ្រាយដំណាក់កាលទី១ ហើយប្រទេសទាំងពីរនឹងធ្វើសមយុទ្ធកងទ័ពដំណាក់កាលទី២ នៅចុងឆ្នាំ២០២៥ ស្របពេលហ្វីលីពីនមានជម្លោះជាមួយចិនរឿងសមុទ្រចិនខាងត្បូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggz9jcL_ZP7_jmat6MyvQ9F4yKib7MQcwReGij_HEkCk8mbp0P3TniXu_xVGviftj8oCt07w8F02w7M3JPUMspB1PGiZLxSrhrwNCF12n7MmEv0M_mP03S5bZJzMV_YAG5VbNLXu2wtLbxz5kHJKNZ12lumMc4C0wghD6uyBLe-5KiLS-JcYIoxy0cQol-/s1000/image_2025-03-26_14-52-15.png

នៅសប្តាហ៍ទី៤ ខែមីនា នេះ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth មានគម្រោងធ្វើដំណើរទៅកាន់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជួបជាមួយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos និងជួបមេបញ្ជាការកងទ័ពហ្វីលីពីន ក្នុងគោលបំណងតាមដានលទ្ធផលការធ្វើសមយុទ្ធកងទ័ពរវាងប្រទេសទាំងពីរដែលទើបចាប់ផ្តើម ។ វាជាការធ្វើដំណើរទៅប្រទេសហ្វីលីពីនជាលើកដំបូងរបស់លោក Hegseth តាំងពីលោកប្រធានាធិបតីអាមេរិក Donald Trump តែងតាំងលោកជារដ្ឋមន្ត្រីការពារជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKK8An6z7OcYKKIo2lx88FeYUA4cU2CZP_gTw4gxqBTiAoWCr1-w0ZRMwUfrNxarzNF7Mk5c7VRY4DHRjur1KjNWWFvpKfyJbcIC0c-nW6oWcmIqlTje_yYbE7iCtKMF8crbhEYBR_rKkL-nY1DkQo_HP56sPeW2ZjSII0cGMs7sxfZMMdvEfzY-pi3g8G/s800/image_2025-03-26_14-52-16%20(2).png

ការធ្វើសមយុទ្ធកងទ័ពឈ្មោះ «Salaknib» ជាច្រើនសប្តាហ៍នេះ គឺផ្តោតលើការការពារទឹកដី និងការចល័តកងកម្លាំងទ័ព ហើយនេះជាការធ្វើសមយុទ្ធដំណាក់កាលទី១ ហើយកងទ័ពប្រទេសទាំងពីរនឹងធ្វើសមយុទ្ធដំណាក់កាលទី២ នៅចុងឆ្នាំ២០២៥ ។ វាជាការធ្វើសមយុទ្ធកប្រចាំឆ្នាំរវាងហ្វីលីពីន និងអាមេរិក ដែលកងទ័ពប្រទេសទាំងពីរបានធ្វើសមយុទ្ធរួមគ្នា តាំងពីឆ្នាំ២០១៦ មកម៉្លេះ ។ នេះបើតាមការលើកឡើងរបស់កងទ័ពហ្វីលីពីន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheGsQypqDnlZqDtCBfqMK-lm7qhW-P7GRfb71sM0oAnvm-1WupkPjhoK5YM5lK9U2ssZLor1sCaBfrsKJz9_Gzw-ual26Ugug_XuSC6RvIFyn3Axus2fJ0CV2k0g8jTg4ue3QsvIrPiM2vurI9FY9IjP9bZNMjXPgmaD0doVVfEZzFb_gjmq_Hc2hMp4fj/s1000/image_2025-03-26_14-52-16.png
ក្រៅពីនេះ កងទ័ពប្រទេសទាំងពីរនឹងពង្រឹងកិច្ចសហការរួមគ្នាលើគ្រប់វិស័យ, បង្កើនសមត្ថភាពការធ្វើសង្គ្រាម និងបង្ហាញពីការប្តេជ្ញាចិត្តទ្វេភាគីយ៉ាងរឹងមាំក្នុងការការពារបូរណភាពទឹកដីរបស់ប្រទេសហ្វីលីពីន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWV90NASxM5cihp-EP_PL_Seddbkjd8UqOaOBgCrHUe84XnV4z999fK2Im9TXxcuElLCE2Uy6ohROaI1-DWJ9kDTQMmhVIb0f9jeh7LoTuOyhzhtukpqELqyFsdvBqc8Vr9wMo2cVxqMfZ2PMYiaxQXp7hJYKT02hpaFGMzPNwz6nG3d3USmFmdYv4VY66/s1080/image_2025-03-26_14-52-17.png
គួរបញ្ជាក់ថា ហ្វីលីពីន និងអាមេរិកមានទំនាក់ទំនងកាន់តែជិតស្និទ្ធខ្លាំងឡើង តាំងពីប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos ឡើងកាន់តំណែងកាលពីឆ្នាំ២០២២ ហើយលោកចាប់ផ្តើមប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងប៉េកាំង ដែលអះអាងថា ចិនជាម្ចាស់កម្មសិទ្ធិលើសមុទ្រចិនខាងត្បូង ។ លោកបានកំណត់គោលនយោបាយការបរទេសឱ្យហ្វីលីពីនបង្កើនទំនាក់ទំនងជិតស្និទ្ធជាមួយអាមេរិក ស្របពេលហ្វីលីពីនកំពុងមានជម្លោះជាមួយចិនរឿងសមុទ្រចិនខាងត្បូង ៕