Home ព័ត៌មានអន្តរជាតិ ពុំរង់ចាំយូរទៀតទេ! BYD បង្ហាញបច្ចេកវិទ្យាថ្មីសាករថយន្តអគ្គិសនីត្រឹម៥នាទី អាចបើកបរបាន៤០០គីឡូម៉ែត្រ

ពុំរង់ចាំយូរទៀតទេ! BYD បង្ហាញបច្ចេកវិទ្យាថ្មីសាករថយន្តអគ្គិសនីត្រឹម៥នាទី អាចបើកបរបាន៤០០គីឡូម៉ែត្រ

59
0

ប្រទេសចិន ៖ បញ្ហាធំរបស់រថយន្តអគ្គិសនីដែលមនុស្សភាគច្រើនបារម្ភ គឺចម្ងាយផ្លូវបើកបរ និងរយៈពេលសាករថយន្តយូរជាងការចាក់ប្រេងឥន្ធនៈ ប៉ុន្តែយើងនឹងលែងបារម្ភពីបញ្ហានេះទៀតហើយ ពីព្រោះក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD បង្ហាញប្រព័ន្ធសាកថ្មរថយន្តថ្មីចំណាយពេលត្រឹមតែ៥នាទីប៉ុណ្ណោះ ប៉ុន្តែអាចបើកបរបានឆ្ងាយរហូតដល់៤០០គីឡូម៉ែត្រ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguhFtX5wwRuFuORWbV3wn5sLfP2DA3XONDEV43E1lsi7cPikPuWfW3osI7E48z2qC7M3MMqkEUotTY7-7l-PFBSeX-sa4vw04oq7lCIzH9u-HZQIfYSHiKbTrRJYrhoAD333XhVpdi8F429_yVqEtCJcLwOjOFcKi2BpfcUnbuMrk2HyFyNO38kNJu4WG7/s1400/image_2025-03-26_13-11-37%20(2).png
បច្ចេកវិទ្យាសាករថយន្តអគ្គិសនីនេះឈ្មោះ «Super e Platform» ហើយក្រុមហ៊ុន BYD បញ្ជាក់ថា បច្ចេកវិទ្យានេះឆាប់រហ័សជាង Supercharger របស់ក្រុមហ៊ុន Tesla រហូតដល់៣ដងឯណោះ ។ ដូច្នេះ វាធ្វើឱ្យការចំណាយពេលសាករថយន្តអគ្គិសនី ប្រហាក់ប្រហែលគ្នានឹងការចាក់ប្រេងឥន្ធនៈ ។ បច្ចេកវិទ្យាថ្មីរបស់ BYD អាចសាករថយន្តអគ្គិសនីពេញយ៉ាងឆាប់រហ័សជាមួយល្បឿនលឿនបំផុតរហូតដល់១មេហ្គាវ៉ាត់ ដែលជួយឱ្យម្ចាស់រថយន្តឈប់បារម្ភពីការចំណាយពេលយូរក្នុងការសាករថយន្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpTI33nSqtWyiwAVDbvqlCAf7EiWOSwmvoVgfPhZolwSE_aIpL0o_a4cOsUE_Y51ZRAEoGFa7uTrUHXyNrS6ZnEgKLp48MAKMCrXLBN8UokDBTiWd-BHrO1E1Te1BrWTFbgQwkwzYaR6BsQqPbf25wBkZB-QzjjbPX8q45f9KdNVCf_kyjFSLzXmof7eIQ/s1024/image_2025-03-26_13-11-37%20(3).png

ជំហ៊ានដំបូង បច្ចេកវិទ្យាថ្មី Super e Platform នឹងត្រូវប្រើប្រាស់ជាមួយរថយន្តថ្មីរបស់ BYD ដូចជា ៖ រថយន្តម៉ាក Han L និង Tang L ដែលក្រុមហ៊ុនមានគ្រោងលក់នៅចិនមុនគេ ។ ក្រៅពីនេះ ក្រុមហ៊ុនក៏មានគម្រោងដំឡើងស្ថានីយសាករថយន្តអគ្គិសនីចំណាយពេលខ្លី ស្មើជាង៤,០០០កន្លែងនៅចិន ប៉ុន្តែពុំទាន់កំណត់ពេលច្បាស់លាស់ថា តើនឹងដំឡើងរួចរាល់នៅពេលណា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhk2Fe4ylRT_pyR10gOC2yuDqaM-K7vNnf7iTKeAM9zu2hJG3FhIIOWuxGwSWUyrvFSyEXiwk_-8wFrSPBsK9grMqhiGhsyNiNhmUJcT-Wv-GhowrMIFO3qt2Arnv20lISIm0-Qd66-bRt4kpNql_RM0ajIWG2MtAtQT6HiAktwJ5urB2uHCInjr5D4GNv/s1024/image_2025-03-26_13-11-37.png
ចំណែកបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ត្រូវរង់ចាំមើលថា តើក្រុមហ៊ុន BYD នឹងដំឡើងស្ថានីយសាករថយន្តអគ្គិសនីចំណាយពេលឆាប់រហ័សដែរឬទេ ពីព្រោះការសាករថយន្តត្រឹមតែ៥នាទី ដោយប្រើប្រាស់បច្ចេកវិទ្យា Super a Platform គឺត្រូវសាកជាមួយរថយន្ត BYD ថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9YL1RThIIWSI0Y9TldKi3ooJoa0hhpgvxm7usvGnNAh4vl0iHy-lo7En1Exq0M80Px6zMsNvTlj852Cg7BlxYefkGKKnoCGVQGr0jwEbtxlWA2NGmNNNIsBvTY7SCsW2Rl9nzjn07ApwXdl-E3NgizLtxAAemWIzXm2m5Vtqv68gVaTLsJNARzToOUsY6/s1024/image_2025-03-26_13-11-38%20(2).png

គួរបញ្ជាក់ថា ព័ត៌មានការដំឡើងស្ថានីយសាករថយន្តអគ្គិសនីលឿនបំផុតរបស់ក្រុមហ៊ុន BYD បានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ដែលជាគូប្រជែងក្នុងទីផ្សាររថយន្តអគ្គិសនីធ្លាក់ចុះភ្លាមៗ ។ នេះឆ្លុះបញ្ចាំងពីការបារម្ភរបស់វិនិយោគិនលើបច្ចេកវិទ្យាជឿនលឿនរបស់រថយន្ត Tesla ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPTgTZ3rN1c1cGl-XbAKiHdzqSvZvBChQPudUs7R2VeDl3MmNMwNU_4fGPnX82omDT-bMz7sH_wycch5HJ1aoRqExTAjMZmuTt8AElym6XD__55f2LDZUcjSQyadWyJHS_2qCI1G0B4Xj0aZ34LuIQ7mMVzFp4Z38PydRtWRupAONpXwYy6k5KYoZo3pGz/s862/image_2025-03-26_13-11-38%20(3).png

ទោះជា Tesla នៅតែគ្រប់គ្រងតំណែងជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីច្រើនជាងគេលើទីផ្សារ ប៉ុន្តែការលក់រថយន្តអគ្គិសនី BYD បានតាមប្រកិត Tesla ។ កាលពីឆ្នាំ២០២៤ BYD បានលក់រថយន្តអគ្គិសនី ចំនួន១លាន៧សែន៦ម៉ឺនគ្រឿង ខណៈការលក់រថយន្តអគ្គិសនី Tesla ស្មើនឹង១លាន៧សែន៩ម៉ឺនគ្រឿង ។ ការលក់រថយន្តអគ្គិសនី BYD ជាង៩០% គឺលក់នៅចិន ហើយរថយន្តលក់ដាច់ច្រើនជាងគេ គឺម៉ាក Hybrid ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRxuvD2HzbX6RsSuQiza1173JHnSaW9VUUE0ebgYSKU5EYjaFjzPLarJOUIcbAAIk3zOWseLPAekIxj5qf8BVgC30JolYUZrmzlE95Ip0GbcABIIyaxdgBQ91-Kcl8GGPmUSHlaVQNFQtLHGbm_YYr52ZkT09hRuNu2GVCcSg2_2T-veNmyEYccQAV2O5M/s1440/image_2025-03-26_13-11-38.png

ចំណែក Tesla បានលក់រថយន្តអគ្គិសនីកើនឡើងនៅទីផ្សារមួយចំនួន ប៉ុន្តែក្រុមហ៊ុននេះត្រូវប្រឈមនឹងការប្រកួតប្រជែងពីរថយន្តអគ្គិសនីផ្សេងទៀតក្នុងទីផ្សាររថយន្តអគ្គិសនីទូទាំងពិភពលោក ។ នាថ្ងៃអនាគត បើយើងអាចសាករថយន្តអគ្គិសនីដោយចំណាយពេលប្រហាក់ប្រហែលនឹងការចាក់ប្រេងឥន្ធនៈ វានឹងធ្វើឱ្យរថយន្តអគ្គិសនីទទួលបានការពេញនិយមកាន់តែខ្លាំង ៕