Home ព័ត៌មានអន្តរជាតិ មកស្គាល់មេដឹកនាំកំពូលៗនៃប្រទេសទាំង៥នេះ ដែលស្រលាញ់ និងយកចិត្តទុកដាក់លើសត្វឆ្កែខ្លាំងបំផុត

មកស្គាល់មេដឹកនាំកំពូលៗនៃប្រទេសទាំង៥នេះ ដែលស្រលាញ់ និងយកចិត្តទុកដាក់លើសត្វឆ្កែខ្លាំងបំផុត

72
0

បើនិយាយអំពីមេដឹកនាំប្រទេសនីមួយៗ យើងតែងសង្កេតឃើញថាពួកគាត់គឺជាមនុស្សជាមនុស្សដែលម៉ឺងម៉ាត់ ហ្មត់ចត់ ជាពិសេសគឺមេដឹកនាំរបស់ប្រទេសកំពូលដូចជាមហាអំណាចជាដើម។ តាមពិត នៅពីក្រោយការដឹកនាំ ពួកគាត់ក៏ជាមនុស្សទន់ភ្លន់ ដែលមានក្ដីស្រលាញ់ ជាពិសេសនោះមានមេដឹកនាំខ្លះស្រលាញ់សត្វឆ្កែរបស់គាត់លើសពីសត្វចិញ្ចឹមទៅទៀត ពោលគឺប្រៀបដូចជាសមាជិកគ្រួសារអញ្ចឹង។ តើមេដឹកនាំប្រទេសណាខ្លះដែលស្រលាញ់សត្វឆ្កែខ្លាំងនោះ?

៥. លោក Moon Jae In៖ អតីតប្រធានាធិបតីប្រទេសកូរ៉េខាងត្បូងរូបនេះ បានទទួលចិញ្ចឹមសត្វឆ្កែមួយក្បាល ដែលត្រូវបានគេបោះបង់ចោល និងផ្ដល់ជីវិតដែលល្អបំផុតអោយវា ព្រមទាំងដាក់ឈ្មោះអោយវាថា Tori ។ លោកក៏ធ្លាប់ទទួលបានកាដូរជាសត្វឆ្កែ ពីមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនផងដែរ។ ក្នុងអាណត្តិនៃការដឹកនាំរបស់លោក លោកបានផ្សព្វផ្សាយពីការថែរក្សាសុកមាលភាពសត្វ និងព្យាយាមលុបបំបាត់ការជួញដូរសាច់ឆ្កែ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP2CZ0Xqixzws-9T_hNq3m14mvtXjpHj-wQHYlypL-Cyc7dPBLoQANqkbjnNhhok0XRv9A1HauFdU1cNpEWe8Zzmk3BqDGnLLFprAumJqJqtUXyAYsvXXiT0BO320tssriszT4rS0VFbtOKVXLvDxZORdryP1aatyIaz9kHLTRZ2fDHz469VOzS4lqZcW-/s726/photo_2025-03-24_14-51-47.jpg
៤. លោក Emmanuel Macron ៖ ជាប្រធានាធិបតី របស់ប្រទេសបារាំង។ លោក និងភរិយាជាមនុស្សដែលស្រលាញ់សត្វឆ្កែដូចគ្នា ដូចនេះកាលពីឆ្នាំ២០១៧ នាក់ទាំង២ បានយកឆ្កែមួយពីមជ្ឈមណ្ឌលថែទាំសត្វអនាថា និងដាក់ឈ្មោះអោយវាថា Nemo។ លោកបានជម្រុញអោយមានការការពារសិទ្ធិសត្វ ហាមឃាត់ការលក់ដូរសត្វឆ្កែ និងសត្វឆ្មានៅក្នុងប្រទេសបារាំង ហើយសម្រាប់នរណាម្នាក់ដែលចង់ចិញ្ចឹមសត្វទាំងនេះ គឺត្រូវទៅទទួលចិញ្ចឹមពីមជ្ឍមណ្ឌលជួយសង្រ្គោះសត្វអនាថា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5IVGUQe4V3lvwCVZ7-zkqPPL-9-u5FV0n_qwlwja0raMFyEBdDI3uhczCyAuQDIx4nfzchEOPnQsrOX1y01x5aWE54i-HYDT-wyrXOE_DWHY2uPO4_DWck8HyEix7CXMiCqDNQ625L0n3G-w9rF-XR__rknCFW3uq-uh4oI4JAqvpB7QEVFNmQYiJ20-l/s1280/photo_2025-03-24_14-52-08.jpg

៣. ម្ចាស់ក្សត្រី Elizabeth II ៖ ពេញមួយជីវិតរបស់គាត់ គាត់ចិញ្ចឹមឆ្កែ ដែលសរុបមានប្រហែលជាង ៣០ក្បាល។ ជីវិតឆ្កែនីមួយៗ របស់ម្ចាស់ក្សត្រី គឺប្រើជីវិតមានលក្ខណៈបែបជាខ្សែររាជវង្ស ដោយអោយពួកវារស់នៅក្នុងភូមិគ្រឹះ មានចុងភៅផ្ទាល់ខ្លួន និងអាចធ្វើដំណើរជុំវិញពិភពលោកបានជាមួយទ្រង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3zwAKGew5iRK_6WO7W4cRKg6ss0HG6oJRZWRGSyJmK_iEwnsI0akijTRex8KRahyphenhyphendyBFbt04KKa7Dk5IOjHcgvJ05bsdo_culZ1HhVzu9deRBnEomDFIc4C9BuaFvEojwVvEsvq0IWxF0KCTrHLbwSua8VJW5mX1Yl8Zb0rgiYbWtFSNkB7BTM4dDQqal/s1200/photo_2025-03-24_14-52-28.jpg

២. លោក Barack Obama ៖ អតីតប្រធានាធិបតីទី៤៤ របស់សហរដ្ឋអាមេរិករូបនេះ មានឆ្កែចំនួន២ក្បាល ដែលមានឈ្មោះថា Bo និង Sunny។ នៅឆ្នាំ ២០០៩ Bo បានក្លាយជាឆ្កែដំបូង (The First Dog) ដែលបានរស់នៅ និងចេញចូលសេតវិមានដោយសេរី។ Bo និង Sunny តែងតែចូលរួមក្នុងកម្មវិធីសប្បុរសធម៌ផ្សេងៗ ហើយបានក្លាយជាសត្វចិញ្ចឹមដែលល្បីល្បាញនៅក្នុងប្រវត្តិសាស្រ្តអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrmjn5MM0krxKoafWZNoUCT8wHfWgd0wlR2-p4VgE7fLW9cx8bfx5m48amUmW3FZVPkzAESVlCxt9mFHVZhTH8j-eC2AqM6c5hkdRRuAwqxoauyP0ezpAv7iXihraOWAnmmpvUwKatWw1vI_v56kMsuEbVDcMD8RR4AjTdpxiZkpPh01XxlDEe4K04ipLb/s1090/photo_2025-03-24_14-52-39.jpg
១. លោក Vladimir Putin៖ ប្រធានាធិបតីរបស់មហាអំណាចរុស្ស៊ីរូបនេះ ជាមនុស្សដែលស្រលាញ់សត្វឆ្កែណាស់។ លោកតែងបង្ហាញក្ដីស្រលាញ់របស់គាត់ តាមរយៈការចំណាយពេលវេលាលេងជាមួយពួកវា អនុញ្ញាតអោយចូលក្នុងកិច្ចប្រជុំ និងសមយុទ្ធយោធាមួយចំនួន ។ ក្រៅពីនេះ គាត់តែងលើកកម្ពស់សិទ្ធិសត្វ និងការពារសត្វអនាថាផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2D6EoazPUpZ9e53ziSyu2f3jxYvJ4gWZZbhzXsWuy73NDZc0E2UVO6Q3plxYPUtOCsH9Z-oWWk17Qi-3Uy7bocym7IoWedNK13ZWuWo13xcaHuaHIaQVH6ELOCm65BPnpduWYmfnmhyphenhyphentihyphenhyphen2kTX-_gW0_VQWMtqFSlXOMsbhJmCYuQO5y3RGHgNiX0ZlC/s800/photo_2025-03-24_14-52-48.jpg