Home ព័ត៌មានអន្តរជាតិ ថៃអំពាវនាវឱ្យ Influencer និងអ្នកលក់ផលិតផលអនឡាញត្រូវប្រកាសបង់ពន្ធលើប្រាក់ចំណូល បើមិនចង់ឱ្យពន្ធដារពិន័យ

ថៃអំពាវនាវឱ្យ Influencer និងអ្នកលក់ផលិតផលអនឡាញត្រូវប្រកាសបង់ពន្ធលើប្រាក់ចំណូល បើមិនចង់ឱ្យពន្ធដារពិន័យ

44
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា នាយកដ្ឋានពន្ធដារប្រទេសថៃបារម្ភពីក្រុមយុវជនដែលប្រកបមុខរបរជា Influencer និងលក់ផលិតផលអនឡាញ ប្រឈមមុខនឹងការផាកពិន័យខ្ពស់ពីរដ្ឋ ដោយសារតាមការពិនិត្យមើលឯកសារការបង់ពន្ធឃើញថា ក្រុមយុវជនជាច្រើននាក់ដែលទទួលបានប្រាក់ចំណូលខ្ពស់ស្របតាមការកំណត់ ប៉ុន្តែពុំព្រមបង់ពន្ធប្រាក់ចំណូលជូនរដ្ឋ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5T0MdLqkYSYsI-h8TM6USOEoJdaTjXlmu7tJFQaM_5D0Feo17U0KeikkBNm9Qj7Jl2Xrc68ESgq-_iRimG4g877T2zUPtvMQGhSecAeAoN4nRcNNkLDyOIMBr-phkc5FZnUl4D-UAaOXJ9wiICmuK0J4E2sUH5d4SE0Ao9OS4hkcD0DcQrUA-iqwSYXfM/s710/image_2025-03-26_09-30-05%20(2).png
នាយកដ្ឋានពន្ធដារថៃបានកំណត់ឱ្យពលរដ្ឋដែលទទួលបានប្រាក់ចំណូលពីការប្រកបមុខរបរទាំងអស់ ត្រូវមកបង់ពន្ធប្រាក់ចំណូលជូនរដ្ឋ ចាប់ពីថ្ងៃទី២១ ខែមីនា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ប៉ុន្តែបើពលរដ្ឋបង់ពន្ធប្រាក់ចំណូលតាមអនឡាញ គឺអាចបង់រហូតដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF6ftM5K3T1c6QGlI5xRmJUroIQapPWTyg3TdFb9x7fHP28DrqsJDj2agti9ySy-g6MSI02SK_6iBir2mrTdQx36VasrpOp7uCvqlXXphxPj670s5iIqROSN5-aOr88nHpvJ8Jvl_BH8-8oSVd7xCwQiPkCae1I4B52HoSTqtaTRFbJnAV8C4pFM45nqmf/s1100/image_2025-03-26_09-30-05.png

លោក ពីនសាយ ស៊ូរ៉ាត់សាវ៉ាឌី ប្រធាននាយកដ្ឋានពន្ធដារនិយាយថា បច្ចុប្បន្ន ការប្រមូលពន្ធប្រាក់ចំណូលពីពលរដ្ឋធម្មតា គឺជាប្រាក់ចំណូលលំដាប់ទី៣ របស់នាយកដ្ឋានពន្ធដារ ។ នាយកដ្ឋានពន្ធដារបានប្រមូលពន្ធប្រាក់ចំណូលពលរដ្ឋ ស្មើប្រមាណ៤សែនលានបាតក្នុង១ឆ្នាំ ហើយនៅឆ្នាំ២០២៥ នាយកដ្ឋានពន្ធដារបានប្រមូលពន្ធប្រាក់ចំណូលពលរដ្ឋ ជិត៣ខែហើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2Ck8dYY6OsKk6gQmQb3LEb86pdPOfNSafHwsyNJ367t6z2akOqCQXSYpwsJooXsTP14v_pY_jPN2BWkeBibx7cGEDMgKiruPZjEatj_7gVKXchEeaQrQwMH_T-3N5HW_okkUyJtr1ocEcJyk4dBOtDp82h_6XF7S_3wvPkVvT3vKaxz-zzu335bVFS4N-/s960/image_2025-03-26_09-30-06%20(2).png
តាមទិន្នន័យគិតត្រឹមថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ពលរដ្ឋថៃបានបង់ពន្ធប្រាក់ចំណូល ស្មើនឹង៧លាន៤សែនបាត និងខ្ពស់ជាងឆ្នាំ២០២៤ ១៣% ដែលស្មើត្រឹមតែ៣លាន៥សែនបាត ។ បច្ចុប្បន្ន នាយកដ្ឋានពន្ធដារបានទទួលការបង់ពន្ធប្រាក់ចំណូលពលរដ្ឋ ស្មើនឹង៨២% ហើយពលរដ្ឋ១៨% ទៀត ពុំទាន់បង់ពន្ធប្រាក់ចំណូល ដោយសារមានបញ្ហាឯកសារ ព្រោះពួកគេមានប្រាក់ចំណូលផ្សេងទៀតក្រៅពីការងារ ។ នាយកដ្ឋានពន្ធដារសង្ឃឹមថា ពលរដ្ឋនឹងមកបង់ពន្ធប្រាក់ចំណូលបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiW3m7bxYF1Mw8J2RtgRxiSW_R5CnHW4pmrI6_xEyH3FVAUWsUL7BFhqjA_8ET4kml87uXeCPZVi_BvuHYQnTBNE7K4FiAKT8d8C6p5Jn7bNVTsvwOFnPaN7YxuL-Ua6rZRCmgXGqHsjjzGdyeoABB243LeEceGbR_OoCK332MIAzbM53mqPDuNerpxrU15/s1600/image_2025-03-26_09-30-06%20(3).png

លោក ពីនសាយ បន្តថា ពលរដ្ឋជាអ្នកធ្វើការបានបង់ពន្ធប្រាក់ចំណូលរបស់ខ្លួនធម្មតា និងគ្មានអ្វីគួរឱ្យបារម្ភទេ ប៉ុន្តែអ្វីគួរឱ្យបារម្ភ គឺក្រុមយុវជនដែលមានប្រាក់ចំណូលខ្ពស់ស្របតាមការកំណត់ ពុំបង់ពន្ធជូនរដ្ឋ ។ តាមទិន្នន័យកាលពី៣ឆ្នាំកន្លងមក បង្ហាញថា ពលរដ្ឋពុំបង់ពន្ធប្រាក់ចំណូល គឺជាក្រុមយុវជនដែលធ្វើការពាក់ព័ន្ធនឹងឌីជីថល ដូចជា ៖ អ្នកលក់ផលិតផលអនឡាញ និង Influencer ។ ហេតុនេះ មន្ត្រីនាយកដ្ឋានពន្ធដារបានពិភាក្សាគ្នាផ្តល់ភាពសំខាន់លើការបង់ពន្ធប្រាក់ចំណូលរបស់ក្រុមយុវជន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8cst9TA6SgNxukJDaFLuDKmdzsZ2sDRdjl4fRTDxqOR_l3mFrKurRUMvonzI1Ny0epfFqID60ag925mDm6wFMYlVIWl-L6Gnl4D7BsO_DaKmFVEreSCKwh4l1udYgRD8KFEBvGCX4bv_QOMT0StnznzjrqX-A3gQGxPvWVTbqE6X70fGVSlie6iUmC2DW/s700/image_2025-03-26_09-30-06.png

តាមការពិនិត្យមើលក្នុងបណ្តាញសង្គម គឺយុវជនថៃជាច្រើនបានប្រកបមុខរបរជា Influencer និងលក់ផលិតផលអនឡាញ ហើយលោក ពីនសាយ ក៏បានស្រង់ឈ្មោះក្រុមយុវជនមកឱ្យមន្ត្រីពន្ធដារពិនិត្យមើលក្នុងឯកសារ ព្រោះចង់ដឹងថា តើពួកគេបានបង់ពន្ធប្រាក់ចំណូលឬនៅ? ប៉ុន្តែតាមការពិនិត្យឃើញថា ពួកគេពុំបានបង់ពន្ធប្រាក់ចំណូលទេ តាំងពី៣ឆ្នាំ-៤ឆ្នាំមុន មកម្ល៉េះ ។ នាយកដ្ឋានពន្ធដារមានអំណាចឱ្យយុវជនបង់ពន្ធប្រាក់ចំណូលកាលពី២ឆ្នាំកន្លងមក ហើយនាយកដ្ឋានពន្ធដារមានសិទ្ធិពិនិត្យឯកសារបង់ពន្ធរបស់យុវជន កាលពី៥ឆ្នាំមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYSwl_Jk29diKXuPrxjQYRSagToexwAE0rnSDOQa_VxZl_aAtXzv5eoi3SHFdD5LXuRNklCQe3kfFJZoc7b7SJUw7dk-Homtd6aiJbxo57Cyc14lUd7Xoa2QjLLu7XVL-PDakNE8G4crYYbuyjnuY1VAxQnSEs0fXcTUN_7ukMgi8fLGFQwNgixXDX07Em/s1000/image_2025-03-26_09-30-07.png

បើនាយកដ្ឋានពន្ធដារពិនិត្យឃើញថា យុវជនដែលមានប្រាក់ចំណូលខ្ពស់ស្មើនឹងការកំណត់របស់រដ្ឋ ប៉ុន្តែពុំព្រមបង់ពន្ធ គឺពួកគេនឹងតម្រូវឱ្យបង់ពន្ធប្រាក់ចំណូល ព្រមទាំងបង់ប្រាក់ការផាកពិន័យ ។ ឧទាហរណ៍ ៖ បើយុវជនម្នាក់លក់ផលិតផលអនឡាញ ឬជា Influencer ត្រូវបង់ពន្ធចំនួន១ម៉ឺនបាត គឺនាយកដ្ឋានពន្ធដារនឹងតម្រូវឱ្យពួកគេបង់រហូតដល់៥ម៉ឺនបាត (រួមទាំងប្រាក់ពិន័យ) នាយកដ្ឋានពន្ធដារពុំចង់ឃើញយុវជនបង់ប្រាក់ពិន័យបែបនេះទេ ៕