Home ព័ត៌មានអន្តរជាតិ អស្ចារ្យណាស់! អង់គ្លេសអាចផលិតគ្រាប់ពេជ្រនៅលើអវកាស ថែមទាំងមានគុណភាពល្អជាងពេជ្រលើផែនដី

អស្ចារ្យណាស់! អង់គ្លេសអាចផលិតគ្រាប់ពេជ្រនៅលើអវកាស ថែមទាំងមានគុណភាពល្អជាងពេជ្រលើផែនដី

29
0

ប្រទេសអង់គ្លេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាអង់គ្លេសបានអភិវឌ្ឍន៍បច្ចេកវិទ្យាដ៏ទំនើបសម្រាប់ការផលិតពេជ្រនៅលើអវកាស ហើយក្រុមហ៊ុនសង្ឃឹមថា នឹងអាចផលិតគ្រាប់ពេជ្របរិសុទ្ធ មិនកខ្វក់ និងមានគុណភាពល្អ ទុកប្រើប្រាស់ក្នុងឧស្សាហកម្មផ្សេងៗ ។ ក្រៅពីនេះ ពេជ្រដែលផលិតលើអវកាសនឹងអាចបង្កើតជាវត្ថុផ្សេងៗក្នុងលំហរ ដែលអាចប្រើប្រាស់ជាប្រយោជន៍ដល់មនុស្ស នាថ្ងៃអនាគត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinJ3e0T2HtlIApeQosbzW8IzcqWELYZrxYzA70YQv12HosfCnrrUVs5jZ8kwePai7H-nDOuGQ_rcYi5U5TbQVHiZ_H3ZnsMi4XJwXvLTvFWqJzMVHjPhj9FzbBS0O6O854_pRIWa8rBfuUUzOzjtSpF7r1ir2aH3UC20J74OHCh8e3KfINDwq-2qsjFUOE/s1200/image_2025-03-26_09-19-03.png
ពេជ្រ គឺជាវត្ថុរឹងបំផុតលើពិភពលោក ដែលអាចយកទៅប្រើប្រាស់ជាមួយវត្ថុដុសខាត់ និងឧបករណ៍កាត់តម្រឹម រួមទាំងមានប្រយោជន៍សម្រាប់ប្រើប្រាស់ក្នុងការរុករកលើអវកាស ដូចជា ៖ ប្រើជាឧបករណ៍កាត់អាចទប់ទល់នឹងកំដៅខ្លាំងលើអាចម៍ផ្កាយ ។ ហេតុនេះ Space Forge គឺជាក្រុមហ៊ុនស្រាវជ្រាវអវកាសមានគោលដៅបញ្ជូនបន្ទប់ពិសោធន៍ដំបូងទៅកាន់លំហរ ដើម្បីសាកល្បងផលិតគ្រាប់ពេជ្រ ឬដាំពេជ្រលើលំហរគ្មានទម្ងន់ ។ ក្រុមហ៊ុនសង្ឃឹមថា នឹងទទួលបានគ្រាប់ពេជ្របរិសុទ្ធ និងមិនកខ្វក់ដូចពេជ្រលើផែនដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdniNkOkZUlDsV6bFzlZH5EOVQckQh3Nx2DjBZOZSx1NbagNQJWM2lTH6MbdmVqEiWYRUOcV_9B9dJ9dGE3quyrS9RWKZXXteMop7eFoVD7IFEwSX-qBfo4rflEgY5o2h6wATVE3__-PMuI9jeJ40pd72tEGOoTaN5tCDE5dczDXO-x20Or3gh2yCIX-BR/s1002/image_2025-03-26_09-19-04.png

ក្រុមហ៊ុន Space Forge បញ្ជាក់ថា ការផលិតពេជ្រនេះ គឺធ្វើឡើងក្នុងបន្ទប់ពិសោធន៍លើអវកាស ដែលបន្ទប់នេះដើរតួនាទីដូចគ្នានឹងមីក្រូវ៉េវពិសេស ។ ក្រុមហ៊ុននឹងដាក់សារធាតុប្រតិកម្ម២ប្រភេទក្នុងបន្ទប់ពិសោធន៍ រួចហើយ បញ្ចូលអ៊ីដ្រូសែន និងមេតាន ។ បន្ទាប់មក ពេលបើកបន្ទប់សោធន៍ ក្រុមហ៊ុននឹងទទួលបានសារធាតុ Plasma ជាច្រើនក្នុងនោះ ដែលវានឹងជួយឱ្យឧស្ម័ន និងសារធាតុទាំង២ប្រភេទ មានប្រតិកម្មជាមួយគ្នាក្លាយជាស្រទាប់ៗ រហូតបង្កើតជាគ្រាប់ពេជ្រមានគុណភាពល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoex4Y7qcuVM4KGxEfEQfvL8xTUDheXi-l0TH-YxrmzLTfK9gfUG0d062_a-t94b0Ip6HR6mLtKyghYPuESLSkO4W6PDLVl5RugLGjvcLt-fhS-SH3rpVQd9Im9cF1m_2Y8cxGh1BZq9rl-Jw4pT1_45c5rPou_sQaA_svtB_To0S8B5XOt7HvL3nRjSps/s1920/image_2025-03-26_09-19-04%20(2).png

គ្រាប់ពេជ្រមានគុណភាពល្អទាំងនេះ ពុំមែនសម្រាប់ផលិតជាគ្រឿងអលង្ការទេ ប៉ុន្តែក្រុមហ៊ុននឹងយកវាទៅប្រើជាចំហាយកំដៅក្នុងឆ្នាំងសាករថយន្តអគ្គិសនី ឬធ្វើជាឧបករណ៍ពង្រីកសេវាវិទ្យុក្នុងប្រព័ន្ធទូរគមនាគមន៍ និងប្រើប្រាស់ក្នុងឧស្សាហកម្មផ្សេងៗ ។ ប៉ុន្តែក្រុមហ៊ុនប្រឈមនឹងបញ្ហាមួយ តើគួរធ្វើដូចម្តេច ទើបអាចយកគ្រាប់ពេជ្រផលិតនៅអវកាសមកកាន់ផែនដីយ៉ាងមានសុវត្ថិភាព? ក្រុមហ៊ុនបានបង្កើតស្រទាប់ការពារកំដៅបែប Origami ហៅថា «Pridwen» ដែលឈ្មោះនេះ គឺដាក់តាមគ្រឿងសឹករបស់ព្រះមហាក្សត្រអង់គ្លេស ព្រះនាម Arthur ដែលល្បីល្បាញក្នុងប្រវត្តិសាស្ត្រជាវីវៈបុរសសម័យមជ្ឈិម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHajsmtVawl8skoQPm60SGMl44w6w570n7u2r9fUT5INLHh3vUBlBc-yEQsaIxA1Qek4mBygi3_KKYZSCaDSm345ZPfsilXXdWZKD_8Pv0jr4j4irB0-COO1jDFrr1exkNL0XLrd_vvnlMav2WrIUDFYWnNunUYuhgW1OGijAI8fEVLbJ5Fcj8ZQeyrw9m/s1920/image_2025-03-26_09-19-06.png

ស្រទាប់ការពារកំដៅនេះនឹងជួយការពារគ្រាប់ពេជ្រដែលផលិតលើអវកាស មិនឱ្យទទួលកំដៅខ្លាំងពេលបញ្ជូនមកផែនដី ។ ជំហានដំបូង គ្រាប់ពេជ្រដែលបានពីអវកាសនឹងត្រូវប្រើប្រាស់នៅមជ្ឈមណ្ឌលបង្ហោះរ៉ុក្កែតនៅអាមេរិក នៅខែមេសា ឆ្នាំ២០២៥ ។ បន្ទាប់មក ក្រុមហ៊ុននឹងបញ្ជូនគ្រាប់ពេជ្រទាំងនេះទៅប្រើប្រាស់ក្នុងឧស្សាហកម្មផលិតវត្ថុផ្សេងៗ នាថ្ងៃអនាគត ៕