ប្រទេសចិន ៖ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ មន្ត្រីក្រសួងការពារជាតិរបស់ចិនឱ្យដឹងថា ចិនគ្រោងធ្វើសមយុទ្ធកងទ័ពកណ្តាលសមុទ្រជាមួយថៃ នៅក្បែរទីក្រុងចាងជៀង ខេត្តក្វាងទុង ស្ថិតនៅភាគខាងត្បូងប្រទេសចិន ចាប់ពីចុងខែមីនា រហូតដល់ដើមខែមេសា ឆ្នាំ២០២៥ ។ ការធ្វើសមយុទ្ធកងទ័ពនេះ គឺក្នុងគោលបំណងពង្រឹងសម្ព័ន្ធភាពរវាងកងទ័ពទាំង២ប្រទេស និងការពារការគំរា.មកំហែ.ង ។

នេះជាការហ្វឹកហាត់រួមគ្នារវាងកងទ័ពជើងទឹកទាំង២ប្រទេស ដើម្បីពង្រឹងទំនាក់ទំនងសន្តិសុខ និងការពារការគំរាមកំហែងក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ ការធ្វើសមយុទ្ធមានគោលដៅសំខាន់ គឺពង្រឹងកិច្ចសហការរួមគ្នាក្នុងសង្គ្រាមនៅសមុទ្រ និងទប់ស្កាត់ការគំរាមកំហែងនៅសមុទ្រ នាថ្ងៃអនាគត ។.png)
មន្ត្រីក្រសួងការពារជាតិចិនបញ្ជាក់ថា ការធ្វើសមយុទ្ធកងទ័ពនឹងមានការហ្វឹកហាត់ផ្នែកយុទ្ធសាស្ត្រ, ការហ្វឹកហាត់ការពារខ្លួនពីការគំរាមកំហែងដោយសារនាវាមុជទឹក, វិធីការពារខ្លួនពីការវាយប្រហារផ្លូវអាកាស ព្រមទាំងការជួយសង្គ្រោះជីវិតមនុស្សពេលមានអាសន្ន ។
នេះជាការពង្រឹងកិច្ចសហការផ្នែកកងទ័ពរវាងចិន និងថៃ ដែលប្រទេសទាំងពីរមើលឃើញថា សន្តិសុខក្នុងតំបន់ជារឿងសំខាន់ ។ ហេតុនេះ ការធ្វើសមយុទ្ធរួមគ្នានឹងជួយបង្កើនការយល់ដឹងអំពីយុទ្ធសាស្ត្រ និងប្រតិបត្តិការរួមគ្នាក្នុងស្ថានការណ៍ជាក់ស្តែង ។
ម្យ៉ាងទៀត ការធ្វើសមយុទ្ធកងទ័ពមានសារៈសំខាន់ ដើម្បីបង្ហាញឱ្យឃើញពីទំនាក់ទំនងជិតស្និទ្ធរវាងចិន និងថៃ ជាពិសេស ទំនាក់ទំនងកងទ័ព និងការរក្សាសន្តិភាពនៅតំបន់អាស៊ីអាគ្នេយ៍ ។ វាក៏មានសារៈសំខាន់សម្រាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំង២ ផងដែរ ។
វាជាការបើកឱកាសឱ្យកងទ័ពប្រទេសទាំង២ អាចផ្លាស់ប្តូរចំណេះដឹង និងបច្ចេកវិទ្យាផ្នែកកងទ័ពទៅវិញទៅមក ព្រមទាំងពង្រឹងសន្តិសុខក្នុងតំបន់អាស៊ី និងពិភពលោក យ៉ាងមានប្រសិទ្ធភាព ។ នេះជាលើកទី៦ហើយ ដែលកងទ័ពជើងទឹកប្រទេសទាំង២ បានធ្វើសមយុទ្ធរួមគ្នា ៕










