តារារ៉េបវ័យក្មេង ទេព ពិសិដ្ឋ បានកំពុងធ្វើឱ្យអ្នកគាំទ្រមានការស្ងើចសរសើរក្រោយពីជោគជ័យជាបន្តបន្ទាប់តាមរយៈបទចម្រៀងរបស់ខ្លួន ជាពិសេសស្នាដៃបទ «ឱ!ក្រមុំៗបងអើយ» ជាបទអបអរចូលឆ្នាំខ្មែរបានឈានដល់ស្តាប់៤លានដងក្នុងរយៈពេល១០ថ្ងៃ។ លើសពីនេះបទមួយនេះនៅតែបន្តជាប់លេខ១នៅលើតារាងយូធូបដដែល។
បន្ទាប់ពីសាងស្នាដៃជោគជ័យជាបន្តបន្ទាប់ចាប់តាំងពីបទ 20 Out Now គេមិនអាចបដិសេធ
បានទេថា ទេព ពិសិដ្ឋ គឺជាតារារ៉េបជំនាន់ថ្មីមួយរូបដែលមានទេពកោសល្យក្នុងសម័យកាលរបស់ខ្លួនដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន។ ទេព ពិសិដ្ឋ បានកែប្រែវាសនាខ្លួនឯងឱ្យកាន់តែលេចធ្លោជាងមុនជាមួយនឹងគោលដៅថ្មីដោយខិតខំសាងស្នាដៃលើអាជីពរបស់ខ្លួន។
ការខិតខំប្រឹងប្រែងរបស់ ទេព ពិសិដ្ឋ នាពេលនេះគឺទទួលបានផ្លែផ្កាមានការទទួលស្គាល់ពីទស្សនិកជនរាល់ការចេញបទចម្រៀងមួយៗគឺមានការគាំទ្រខ្លាំងខ្ទង់លានដងដោយចំណាយពេលក្នុងរយៈពេលខ្លី។ មិនត្រឹមតែប៉ុណ្ណោះបទចម្រៀងខ្លះ ទេព ពិសិដ្ឋ ឈានដល់ចំណាត់ខ្ពស់ជាងបទ វណ្ណដា មួយចំនួនផងដែរ។ នេះហើយជាសមត្ថភាពនៃការប្រឹងប្រែងលើអាជីពរបស់តារាចម្រៀងវ័យ២១ឆ្នាំរូបនេះចាប់តាំងពីការប្រកួតចម្រៀងក្នុងវ័យ១៤ឆ្នាំ។.png)
ជាក់ស្តែងស្នាដៃ បទ «ឱ!ក្រមុំៗបងអើយ» ចាយពេលក្នុងរយៈពេល១០ថ្ងៃបទនេះឈានដល់ការស្តាប់៤លានដងហើយនិងបន្តជាប់លេខ១លើតារាងយូធូបគិតត្រឹមរសៀលថ្ងៃទី២៥ មីនា នេះ។ ទទួលបានការគាំទ្រក្នុងបទចម្រៀងសម្រាប់អបអរចូលឆ្នាំថ្មីប្រពៃណីខ្មែរ មានការស្តាប់៤លានដង ទេព ពិសិដ្ឋ បានសរសេរនៅលើបណ្តាញសង្គមអរគុណទៅដល់អ្នកគាំទ្រផងដែរ។
នេះអាចបញ្ជាក់ ទេព ពិសិដ្ឋ គឺពិតជាមានសមត្ថភាពលើវិថីមួយនេះ អាចឆាបឆក់យកមនុស្សទស្សនិកជនជាច្រើនហើយអនាគតកាន់តែមានភាពភ្លឺស្វាងនិងជោគជ័យលើអាជីពសិល្បៈ៕










