ថ្មីៗនេះតារាចម្រៀង ប៉ាច គីមមួយ បានចេញបទចម្រៀងថ្មីរបស់ខ្លួនបែបសប្បាយៗសម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរ។ ទោះយ៉ាងណាតារាចម្រៀងរូបនេះត្រូវបានអ្នកមួយចំនួនបញ្ចេញមតិរិះគន់ព្រោះក្នុងអត្ថន័យបទចម្រៀង «ចាក់ ចាក់ ចាក់» ហើយស្រមៃទៅរឿងផ្សេង។ ឃើញមានការរិះគន់ចំពោះគូដណ្តឹងតារាចម្រៀង សយ រតនៈ មិននៅស្ងៀមចេញមកតបតបែបនេះ។.png)
នៅថ្ងៃទី១៨ មីនា តារាចម្រៀង ប៉ាច គីមមួយ បានបង្ហោះវីដេអូខ្លីក្នុងបទចម្រៀងរបស់ខ្លួនបែបសប្បាយៗសម្រាប់អបអរបុណ្យចូលឆ្នាំខ្មែរ ខណៈបទពេញ «ចាក់ ចាក់ ចាក់ » គឺបានទម្លាក់នៅថ្ងៃទី១៦ មីនា នៅលើយូធូបរបស់តារាចម្រៀងរូបនេះផ្ទាល់។ ទោះជាយ៉ាងណា វីដេអូខ្លីនៃបទនេះដែលនាងបង្ហោះនៅលើហ្វេកប៊ុក បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបញ្ចេញមតិរិះគន់ ប៉ាច គីមមួយ។

អ្នកប្រើប្រាស់បណ្តាញសង្គមបានបញ្ចេញមតិថា «ដូចឆ្កួតចឹងមើលទៅ , ភ្ញាក់ខ្លួនឡើងញោម ភ្លាវណាស់ ,ច្រៀងឬ និយាយ , ចេះតែច្រៀងទៅរួច, ដឹងបទស្អីទេ, ចុះមិនសូត្រធម៌តែម្ដងទៅក្រែងពីរោះជាង, ដឹងបទអីទេលោក, ស្ដាប់មិនពីរោះអីតិច, យូរៗបទចូលឆ្នាំដូចឆ្គួតចឹង បទអីឡូវច្រៀងដឹងមិចៗទេ ស្ដាប់ហើយចង់ឡប់តាម….»។ 
ឃើញមានការខម្មិនរិះគន់បែបនេះចំពោះគូដណ្តឹងខ្លួនតារាចម្រៀង សយ រតនៈ បានចេញមុខនិយាយជំនួស ប៉ាច គីមមួយ ថាបទនេះច្រៀងពីការចាក់ចង្កេះរាំលេងសប្បាយបែរជាទាញអត្ថន័យផ្សេងទាំងមិនស្តាប់ដល់ចប់ យកការខម្មិនរិះគន់ជាន់ពន្លិចជាការសប្បាយទៅវិញ។
លោក សយ រតនៈ បានសរសេរថា «ក្នុងចិត្តបងប្អូនគិតអី បានស្ដាប់ដល់ចប់អត់ហ្នឹង អត្ថន័យបែបប្រជាប្រិយ៍ ចាក់ចង្កេះ រាំលេងសប្បាយ បែរជាទាញន័យទៅតាមអារម្មណ៍ជាប្រភេទការគិតរបស់ខ្លួនឯងទៅវិញ ឈប់ទៅបងប្អូនរឿងស្ដាប់អ្វីមួយមិនទាន់ចង់ផង វាយតម្លៃភ្លាមៗ មិនថារឿងស្ដាប់បទចម្រៀង ឬ រឿងផ្សេងៗនៅក្នុងជីវិត ការគិតគិតពិចារណាបានត្រឹមត្រូវ និងធ្វើអោយមានការរីកចម្រើន…»។ លោកក៏បានឆ្លើយតបនៅក្នុងខម្មិនមួយដែរថា «ឃើញថាការរិះគន់បែបជាន់ពន្លិច កាន់តែរីករាលដាលខ្លាំងពេក យូរទៅយកការ cmt បែបហ្នឹងជាការសប្បាយទៅវិញហើយ…»៕










