Home ព័ត៌មានអន្តរជាតិ អវកាសយានិកណាសា២រូបជាប់គាំងអស់រយៈពេល៩ខែនៅក្នុងលំហរ ពេលនេះបានមកដល់ផែនដីហើយ

អវកាសយានិកណាសា២រូបជាប់គាំងអស់រយៈពេល៩ខែនៅក្នុងលំហរ ពេលនេះបានមកដល់ផែនដីហើយ

51
0

អបអរសាទរ! ទីបំផុតអវកាសយានិក២រូបនៃទីភ្នាក់ងារអវកាសអាមេរិក NASA គឺលោក Butch Wilmore និងលោកស្រី Suni Wiliams បានវិលត្រឡប់ចុះមកដល់ផ្ទៃផែនដីវិញដោយសុវត្ថិភាពហើយ កាលពីថ្ងៃអង្គារ ទី១៨ ខែមីនា បន្ទាប់ពីអ្នកទាំង២បានជាប់ក្នុងស្ថានីយ ISS អស់រយៈពេល៩ខែកន្លងមកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh1MWaZ7Fm97FqP9-qjBzNCbPHN2BGtjzELpDu2RQA4v8gmHeKEbT-0kYCMsVTiZdM65vIOVc0e5z3lhlNdHv9K1xM5yE4h5gGB297AkHRA6GGKNG1zrCzXIu5c0ERi_o5vg2iwhtKTawkI-KfybNCkb2xC0EYRPZLYo2s_ln-bJggaEM0YazrziA3A9Ah/s680/photo_2025-03-19_14-39-50.jpg

លោក Wilmore និងលោកស្រី Wiliams បានចុះមកដល់ភពផែនដីវិញហើយ កាលពីថ្ងៃទី១៨ ខែមីនានេះ ដោយទម្លាក់យានចុះចតនៅក្នុងសមុទ្រចំណុច Off The Coast នៃរដ្ឋ Florida ដែលបានប្រើប្រាស់រយៈពេលអស់ ១៧ម៉ោង។ ការអាចវិលត្រឡប់មកដល់ផែនដីសារជាថ្មីវិញរបស់អ្នកទាំង២ គឺតាមរយៈការជួយជ្រោមជ្រែងរបស់ក្រុមហ៊ុន space X។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-80hQ1nG88RLt5_f6OQ7NIiKsfYSBCg0qxxhWoBgb2qwDmSIk3rk8pQgjAVIA8fhQTT6u8Mq5pxzCQZJUnUDBCgJOK1ZeNAGN11k6VNRFzo1Q1Rp8k97H8ciNeguUjIxeLrv2lZz6ZdB1cN9UFdBF9TsZ2jkZkHcu7odJsJVHme890ViyP5W2F6d3sIBu/s800/photo_2025-03-19_14-39-51.jpg
គួររំលឹកថា ដំបូងលោក Wilmore និងលោកស្រី Wiliams បានធ្វើដំណើរឡើងទៅកាន់ទីអវកាសនៃស្ថានីយអវកាសអន្តរជាតិ (ISS) ដែលកំណត់ត្រឹមរយៈពេល៨ថ្ងៃ នឹងវិលចុះមកផែនដីវិញ។ ប៉ុន្តែក្រោយមក យាន Starliner ដែលអ្នកទាំងពីរជិះក៏ស្រាប់តែបានជួបបញ្ហា ជាហេតុធ្វើឱ្យ NASA សម្រេចចិត្តពន្យារពេលត្រឡប់មកវិញរបស់ពួកគេ ដែលបណ្ដាលអោយពួកគេចំណាយពេលស្នាក់នៅលើស្ថានីយ ISS សរុប២៨៦ថ្ងៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4L7v4HK6fmbWmOTfTPfHC6zQcmoiADvIZ5tYlHf0-NweSpDksedRCI-mRYm96T-9S0agFZHeEZNqEzuitwO7ZEzHOPdFxibekix2ljt0BzxNEKnYMQPxpp4OM_wChG0UQrg3iGK3Faao2TWXIyPUPO7cwN2r_MjbFZVxv8dOjHwBILfcqkcpnSmFDMW7d/s800/photo_2025-03-19_14-39-51%20(3).jpg
គួរឱ្យដឹងថា អវកាសយានិកដែលបានវិលមកកាន់ផែនដីវិញ មានចំនួន ៤នាក់ ដែលក្នុងនោះមានអវកាសដែលជាប់គាំងរបស់NASA ទាំង២នាក់ និង ២នាក់ទៀត គឺជាក្រុមការងារនៃបេសកកម្ម Crew-9 ដែលបានហោះឡើងទៅកាន់លំហរកាលពីខែសីហា ឆ្នាំ២០២៤ កន្លងទៅ ដើម្បីធ្វើបេសកកម្មផ្លាស់ប្ដូរគ្នា និងនាំអ្នកទាំង២ មកវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgngmoNpC-6lO2Qdv-gWs9BXf-LKoZpdXqEEHkktTEQxlcg-4WHEACn4foAchWYdjxThcw1EYcNSh3lBZOd5EKARcr_PEFryQC6gRQpWlcqTS7soHWu31HK0eOAtyzlcyOa2FLo89ZdyIACJCs8s-RBrAnf4OnNeF-v2KfbXx4dHVnKkXCteLc-E8YQlRfT/s800/photo_2025-03-19_14-39-51%20(2).jpg

ការវិលត្រឡប់មកកាន់ភពផែនដីវិញបានដោយសុវត្ថិភាព ក្រោយជាប់គាំងលើអវកាសច្រើនខែនេះដែរ មិនត្រឹមតែជាបទពិសោធដែលមិនអាចបំភ្លេចបានសម្រាប់អវកាសយានិកទាំង ២ រូបនោះទេ ប៉ុន្តែវាក៏ជាព្រឹត្តិការណ៍មួយដែលបានទាក់ទាញចំណាប់អារម្មណ៍មហាជនលើសកលលោកផងដែរ៕