តារារ៉េប វីន វិទូ រួមទាំងភរិយានិងកូនស្រីដ៏ខ្យូត រីម៉ា បានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងពេលច្រៀងបទ ពងទា យកតាមលំនាំបទ APT ដែលមហាជនសម្លឹងឃើញថាគ្រួសារតូចមួយនេះគួរឱ្យស្រលាញ់។ ជាមួយនឹងការផ្តល់បទសម្ភាសន៍ វីន វិទូ បានបង្ហាញអារម្មណ៍របស់ខ្លួនថាពេលវេលារំភើបដែលលោកមិនអាចបំភ្លេចបានគឺបានឮសំឡេងបេះដូងកូនស្រីពេលកំពុងបង្កកំណើតក្នុងពោះភរិយា។ មួយទៀតលោកបានបញ្ជាក់ថាគឺទទួលបានដំណឹងអ្នកនាង Mariam បានទៅថតនៅ London ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhg9-QRlWIdTMOUit-reqyuLWMy_yCzsWFQfXT1pg8LdCLIx4U0nQHwNOqyfSEHVWcaYJsg-ktDPdhnXXdIYQYjNEcjBI8urAnTsqQxR9TW3ouyfclP_aihvT3FJIB49KIlGqvFssy3XS5EjoOc0AsDfBRTwFZ4F7jS8gZZPLO8J8Wj2vZcYza1OQ-8CKPu/s1440/image_2025-03-19_14-01-34%20(2).png

ថ្លែងក្នុងបទសម្ភាសន៍ក្នុងកម្មវិធី spotlight តារារ៉េប វីន វិទូ បានឱ្យដឹងថា រឿងដែលរំភើបដំបូងគឺបានឮសំឡេងបេះដូង រីម៉ា ពេលនៅក្នុងពោះពេលនោះលោកសឹងតែស្រក់ទឹកភ្នែក ហើយគិតថាបន្តិចទៀតមានអ្នកហៅខ្លួនថាប៉ា និងបាននិយាយដាក់ភរិយាទាំងអួលដើមកបន្តិចទៀតនឹងមានអ្នកហៅប៉ា អារម្មណ៍ពេលនោះគឺរំភើបមែនទែន។ ចំពោះការរំភើបមួយទៀតគឺដំណឹងល្អរបស់ភរិយារបស់លោកគឺអ្នកនាង Mariam បានទៅប្រទេសក្នុងក្តីស្រមៃរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmRVmXZyy83wO5m7463XDygZVz748gk3YsQruGNasZld7aFnuXy8RQW3tpkPOKTzPP-5FRqg9IYUFCsgrmaj3No6JLo5CU5rfDemfMIF6NEdxEKBvONljFOxYraqbn9hth_hR0rqgjwsPxPxVIb2DGRW7zdqbkYXngGGfzCuXZBgrbElGVXR1vPmGQWHcw/s1440/image_2025-03-19_14-01-34.png
វីន វិទូ បាននិយាយចំពោះការរំភើបមួយទៀតនៅពេលទទួលដំណឹងថាភរិយា គាត់ត្រូវបានទៅថតនៅ London ។ អ្នកនាង Mariam បានបញ្ជាក់បន្ថែមថាពេលនោះខ្លួនទៅគឺក្នុងនាមជាអ្នកផ្សាយពាណិជ្ជកម្មមួយរូបបន្ទាប់ពីបានរួមការងារជាមួយ client នៅស្រុកខ្មែរហើយមានដំណើរកម្សាន្តបន្ទាប់ពីធ្វើការបានរយៈពេលយូរ។ អ្នកនាងថា នេះជាក្តីស្រមៃរបស់ខ្លួនតាំងពីតូចមានបំណងចង់ទៅលេងនៅទីនោះតែគិតថាខ្លួនគ្មានសមត្ថភាព ហើយរឿងនេះ វីន វិទូ ជាប្តីក៏បានដឹងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4Q1C1Au1eegg-h10sCuquVr54R489moSI-uJmf8rs52hlDjCuc2FUlgNLTsKZjjmnivHETYyOENZZ583g0bT4h8sOic4rv4HjDEA-cyhuy4Nno19kLat1tAwSlZ08UkTNRD6tHyGdKO_eofQBllZ0CmwAYEsvuK7msJhAmyr0ItFLs4A8l6D96xWuS3fV/s2000/image_2025-03-19_14-01-35.png

កាលពីខែមករា កន្លងមកនេះ វីន វិទូ និងកូនស្រី រីម៉ា ដែលពេលនេះមានអាយុ៥ឆ្នាំបានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងព្រោះតែ rima បានច្រៀងចម្រៀងពីពងទាដោយយកលំនាំភ្លេងពីបទ APT ដ៏ល្បីល្បាញរបស់តារាចម្រៀង Rosé និង Bruno Mars ដែលមានការស្តាប់រាប់លានដងហើយមានអ្នកយកចម្រៀងនេះលេងនៅលើបណ្តាញសង្គមទិកតុកជាច្រើន៕