រាជធានីភ្នំពេញ៖ លោកប៊ុន រស្មី រឺ ប៊ុន ផាក ដែលត្រូវបានគេស្គាល់ថា ជាគ្រូលក់សៀវភៅជោគជ័យ បានចេញមុខបកស្រាយអត្ថន័យពាក្យថា “សន្តិភាព” បន្ទាប់ពីឯកឧត្តម ជួន ណារិន្ទ បានអញ្ជើញលោកអោយទៅពន្យល់ពាក្យនេះ នៅស្នងការនគរបាលរាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM8j9lYzE_LB2WZsy7w18wTa5DHeFDwFI9wsRCTq00FmZnA5UYXItdCjIWhU7-O5k2OphnqOhpP8tWwGwKxG86BgPA-20w6iuQWiWEZjCqgDYGO6Ic-YPCB_VR_HZvth9VMeA5V6g6zOpr79u9tK-MblmPtseU1QqO7F6AOZQsiPyBJBrb0WBy4FWJrHD5/s1280/photo_2025-03-19_16-02-37%20(2).jpg

យោងតាមការបង្ហោះសំណេរ របស់លោកប៊ុន ផាក កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ លោកបានសរសេដាក់ក្នុងផេករបស់លោកផ្ទាល់ថា ៖ កំចាត់ក្មេងទំនើង និងចោរប្លន់ឳ្យបានទៅ ទើបអាចនិយាយបានថាយើងមានសន្តិភាព។ ការសរសេបង្ហោះបែបនេះ គឺធ្វើឡើងក្រោយហេតុការណ៍ Youtuber ជនជាតិបរទេសដែលមានឈ្មោះថា Christ និងគូដណ្ដឹងរបស់គាត់ ត្រូវបានចោរឆក់កាបូប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimFPe1_Mz3UQFe3s1rVmB3lob2netoH-lnCStb9fAYWo_01bX6TS9FCjtUgK-MBs5fsO-1ZvIRY7nvjqI0v3jM6oKgu3S-FcUEI9UkNEubLFZW35zDbH46hk79KOIBJgoVcsE1u2mBnOfEBZn7HSaJYmtCK7Whthzun6Kw0Fclo6iZlH7US2d_k9ai_R21/s1280/photo_2025-03-19_16-02-37.jpg
បន្ទាប់ពីការបង្ហោះសំណេរនេះរបស់លោកប៊ុន ផាក ក្រោយមកបានប៉ុន្មានម៉ោង ឯកឧត្តម ជួន ណារិន្ទ បានបង្ហោះសារខ្លីមួយ ដោយសូមអញ្ជើញលោកប៊ុន ផាក មកពន្យល់ពាក្យថា “សន្តិភាព” និងក្រោយមកនៅថ្ងៃទី១៧ ខែមីនា លោកប៊ុន ផាក ក៏ទទួលបានដីកាកោះហៅ “ដើម្បីស្រាយបំភ្លឺការបំភ្លៃព័ត៌មានមិនពិតលើបណ្ដាញទំនាក់ទំនងសង្គម” នៅស្នងការនគរបាលរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែមីនា ខាងមុខនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguzpEE1Bm5-fplSrWw9FS6D4i5-hsNZKou8Zr4IV6SFIUPTnPiMqAJf_cg9GfiIsKCgs0gby0zOtZHvZIi7AXbiZ2MrQmTQjw7Lx5zTAr_mCVUz8Kws33McLqVYoppXvevDQ2kewRbEymMtKnvoIO0jJeIO6CGWcamwKjiLW4pNVPRqMqe2hViQEJkZyhB/s1280/photo_2025-03-19_16-02-38.jpg
លោកប៊ុន ផាកបានចេញមុខបកស្រាយនៅលើបណ្ដាញសង្គមនៅថ្ងៃទី ១៩ ខែមីនានេះថា៖ នេះជាការយល់ឃើញរបស់លោក ដោយជាក់ស្ដែងឃើញថាប្រទេសយើងមានសន្តិភាពពេញលេញហើយ ប៉ុន្តែបញ្ហាក្មេងទំនើង និងលួច ឆក់ ប្លន់ នៅតែមានបន្តជាហូរហែ។ ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ យើងចង់រស់ដោយគ្មានការព្រួយបារម្ភ ទទួលបានការការពារពីស្ថាប័នមានសមត្ថកិច្ច និងមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZA97xtV_xbEFmlknM4i3bsPl5zKNS8K24ACG5ADdlOKVEzzY-aHULos2dIthm-omSTeCEMRfult_he4PBPqO8rhm5zBtuQuGMFyXfP1jXtv9cO1BXzzEW5ZIa0tvXkXZwtJGwd8DBZjrXaeWoQOTW7_sqT7HQIYVb9wpMSqxqsTEAo2srwQEILzEdY2gs/s1280/photo_2025-03-19_16-02-39.jpg
លើសពីនេះ លោកបានបន្ថែមថា៖ ក្នុងន័យនេះលោកគ្មានចេតនាបំភ្លៃការពិត ដើម្បីវាយប្រហារទៅកាន់ស្ថាប័នសាធារណៈណាមួយឡើយ វាគ្រាន់តែជាគំនិតដែលចង់ឈឺឆ្អើលរឿងអសន្តិសុខសង្គម ក្នុងនាមជាអ្នកចែករំលែកចំណេះដឹងមួយរូបប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi83hCfA1kBz-wEJh6Btr5oDHo9rdxU2BRjJF0KUYrFtQlXVNlSCPPU5eKkIJdFr7uP6MXr-N5Khfo7KxVnR-mVE_Jwp2rrmO4uNzxp2ZezNq2rItuUnHugqaw2VqOOWQxlvieTUgoqyNV-MwrvhmO_Idw67af0jTDQpjdqjVOjlIy-qvG_D4gQTLnb1pvM/s1200/photo_2025-03-19_16-02-36.jpg

យោងតាមការបកស្រាយខាងលើនេះ ក៏មានមនុស្សមួយចំនួនយល់ស្របជាមួយលោកប៊ុន ផាកដែរ ដោយពួកគេលើកឡើងថា ការយល់ឃើញរបស់ប៊ុន ផាកគឺមានហេតុមានផលច្បាស់លាស់អាចទទួលយកបាន នេះអាចប្រហែលជាមានការយល់ច្រលំត្រង់ណាមួយហើយ ដូច្នេះសង្ឃឹមថាថ្នាក់ដឹកនាំយោគយល់ និងអធ្យាស្រ័យផង៕