នាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់បក្សរដ្ឋាភិបាល ដោយគ្រោងនឹងកែប្រែ និងរៀបចំរដ្ឋបាលខេត្ត-ក្រុងឡើងវិញ។
តាមរយៈកិច្ចប្រជុំនេះ វៀតណាមគ្រោងនឹងកាត់បន្ថយចំនួនខេត្តចំនួនពាក់កណ្តាល និងកាត់បន្ថយអាជ្ញាធរថ្នាក់ឃុំរហូតដល់ ៧០ភាគរយ ខណៈរដ្ឋបាលថា្នក់ស្រុកនឹងលុបបំបាត់ចោលទាំងស្រុង។.png)
ការធ្វើបែបនេះ ដើម្បីកាត់បន្ថយចំណាយថវិការជាតិរាប់ពាន់លានដុល្លារ និងធ្វើយ៉ាងណាឱ្យរដ្ឋាភិបាលមានភាពជិតស្និទ្ធជាមួយប្រជាជន ងាយស្រួលក្នុងសម្រួលប្រតិបត្តិការ និងកែលម្អសេវាសាធារណៈជាដើម។
.png)
ក្រៅពីកាត់បន្ថយខេត្ត វៀតណាមក៏នឹងបិទក្រសួងចំនួន៥ ដែលមន្ត្រីរាជការប្រមាណ១០មុឺននាក់នឹងត្រូវអស់ការងារធ្វើ រីឯខ្លះទៀតត្រូវបង្ខំឱ្យចូលនិវត្តន៍មុនការកំណត់។
គួរបញ្ជាក់ថា វៀតណាម ជាប្រទេសគ្រប់គ្រងដោយកុម្មុយនិស្តជារដ្ឋឯកបក្ស ដែលបច្ចុប្បន្នមានខេត្ត-ក្រុង៦៣ ,អង្គភាពរដ្ឋបាល៦៩៣និងថ្នាក់ឃុំ ប្រមាណជាង១០០៣៥៕










