ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានពិនិត្យពិភាក្សាសំណើសុំកិច្ចសហការសម្របសម្រួលរៀបចំកែលម្អរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ និងលំហរសាធារណៈនានា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ។.png)
គម្រោងនេះ មានគោលបំណងរៀបចំទីតាំងឱ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយឡើងវិញ ដោយរក្សាប្រពៃណីវប្បធម៌ក្នុងតំបន់ រៀបចំបរិស្ថានឱ្យមានផាសុកភាព ជួយលើកកម្ពស់ជីវភាពប្រជាជន។.png)
ការបង្កើតនូវលំហបៃតងនៅទីសាធារណៈ ផ្តោតចម្បងទៅការពង្រីកកំណើនសេដ្ឋកិច្ច តាមរយៈការទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាបង្កើតភាពស៊ីវិល័យជូនប្រជាពលរដ្ឋ។.png)
ខេត្តកណ្តាល ជាខេត្តគោលដៅមួយក្នុងចំណោមរាជធានីខេត្តដទៃទៀត ដោយកំណត់យកស្រុកពញាឮ ជាស្រុកដំបូងគេបង្អស់ ក្នុងការបង្កើតនូវលំហបៃតងនៅទីសាធារណៈ។
តាមរយៈគម្រោងនេះ គេរំពឺងថា ពលរដ្ឋនៅតំបន់ភ្នំព្រះរាជទ្រព្យ នឹងទទួលបានគុណសម្បត្តិជាច្រើន ជាពិសេសជួយលើកកម្ពស់ជីវភាពប្រជាជន និងរបៀងសេដ្ឋកិច្ចនៅក្នុងតំបន់ថែមទៀតផងដែរ៕










