ថ្មីៗនេះ មានករណីជនសង្ស័យម្នាក់ បានជិះម៉ូតូ ១គ្រឿង ធ្វើសកម្មភាពឆក់កាបូបជនបរទេសម្នាក់ឈ្ម៉ GLADYS ELISA ភេទស្រី ដែលកំពុងដើរ នៅចំណុចផ្លូវលេខ១០៦ កែងផ្លូវ លេខ១៣ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោយទទួលបានដំណឹងនេះភ្លាម សមត្ថកិច្ច បានធ្វើការស្រាវជ្រាវដោយចំណាយពេល៣ម៉ោង ឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប៉ុល ខូចចិន្តា ភេទប្រុស អាយុ៣៧ឆ្នាំ ដែលជាទណ្ឌិត ទើបអនុវត្តទោស ពន្ធនាគាររយៈពេល៤ឆ្នាំ ពីបទ លួចមានស្ថានទម្ងន់ទោសកាលពីឆ្នាំ២០១៩។

បន្ទាប់ពីការឃាត់ខ្លួន ជនសង្ស័យខាងលើត្រូវបានតំណាងអយ្យការ សម្រេចចោទប្រកាន់៣បទល្មើសរួមមាន៖

  • បទ លួចមានស្ថានទម្ងន់ទោស (ការមិនរាងចាលក្នុងបទឧក្រិដ្ឋ)
  • បទ ប្រើប្រាស់ផ្លាកលេខសម្គាល់យានជំនិះក្លែងក្លាយ
  • និងបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

បើតាមអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនសង្ស័យខាងលើបានប្រព្រឹត្តអំពើមិនរាងចាលក្នុងបទឧក្រិដ្ឋ ហើយផ្អែកតាមច្បាប់អាចនឹងផ្តន្ទាទោសដាក់ពន្ធនាគារ រហូតដល់២០ឆ្នាំ៕