ធ្លាប់តែមនុស្សមួយចំនួនរៀបការជាមួយជនបរទេសហើយមានបំណងចង់ទៅរស់នៅស្រុកក្រៅខុសប្លែកអីតែតារាចម្រៀង រ៉ាប៊ី បានឆ្លើយតបយ៉ាងដាច់ខាតថារស់នៅស្រុកគេមួយគឺនាងមិនទៅនៅនោះទេដោយបានបន្ថែមថាបើ Nick Taylor ស្រលាញ់នាងត្រូវរស់នៅស្រុកខ្មែរ។.png)
ក្នុងកម្មវិធីជួបជុំអ្នកគាំទ្រលើកដំបូងរបស់ រ៉ាប៊ី នាពេលថ្មីៗនេះបានបង្កឱ្យសាធារណជនមានការចាប់អារម្មណ៍មិនតិចនោះទេជាពិសេសគឺពេលដែលកីឡាករបាល់ទាត់ពូកែថ្វីជើងជាកូនកាត់អាម៉េរិក Nick Taylor បានលត់ជង្គង់សុំតារាចម្រៀងរូបនេះរៀបការធ្វើឱ្យផ្ទុះពេញបណ្តាញសង្គមតែម្តង។ ជាមួយនឹងការចាប់អារម្មណ៍រឿងនេះទស្សនិកជនក៏បានចាប់អារម្មណ៍រឿងមួយទៀតបន្ទាប់ពីនាងបានឆ្លើយដាច់ខាតថាស្រុកគេមួយនាងមិនទៅរស់នៅ។

តាមរយៈវីដេអូដែលបានចែករំលែកនៅលើបណ្តាញសង្គម រ៉ាប៊ី បានឆ្លើយតបសំណួរជាមួយអ្នកគាំទ្រថានាងនឹងចេញបទចម្រៀងទាល់តែចាស់ទាល់តែលែងល្បី ទាល់តែថាលែងមានហ្វេនចូលស្តាប់បទនាងដរាបណានៅមាន Views នាងនឹងចេញរហូត។ ជាមួយគ្នានេះ ផេនខេត បានចោទសួរថាបើសិនជានាងទៅរស់នៅស្រុកគេនឹងចេញបទចម្រៀងទៀតឬអត់ ខណៈ រ៉ាប៊ី បានឆ្លើយតបភ្លាមៗថាស្រុកគេមួយនាងមិនទៅរស់នៅ ។

រ៉ាប៊ី បានឆ្លើយសំណួរទៀតថាបើគ្រួសារឱ្យទៅនៅខាងប្តី នាងថាបើ Nick ស្រលាញ់នាង Nick នៅខ្មែរហើយចម្លើយរបស់ រ៉ាប៊ី មួយនេះបានធ្វើឱ្យសំឡេងរបស់អ្នកគាំទ្រស្រែកកងរំពងយ៉ាងខ្លាំង។
គួរបញ្ជាក់ថា រ៉ាប៊ី និងកីឡាករបាល់ទាត់ Nick Taylor បានស្គាល់គ្នានិងចាប់ចិត្តចំពោះគ្នាទៅវិញទៅមកនៅពេលមានការសហការគ្នាថតបទ រាំញ័រ ដែលបានចេញកាលពីខែកុម្ភៈ ឆ្នាំ២០២៣។ ក្រោយមកកន្លះឆ្នាំ Nick បានសារភាពស្នេហ៍ចំពោះ រ៉ាប៊ី ហើយបានបើកឱកាសស្វែងយល់ចិត្តគ្នាទៅវិញទៅមក ខណៈកាលពីថ្ងៃ១៥ មីនា Nick បានលត់ជង្គង់សុំ រ៉ាប៊ី រៀបការ៕










