Home ព័ត៌មានអន្តរជាតិ ឆ្មាយន្តអាចផ្តល់សេវាបម្រើដល់អតិថិជនកំពុងពេញនិយមខ្លាំងនៅជប៉ុន

ឆ្មាយន្តអាចផ្តល់សេវាបម្រើដល់អតិថិជនកំពុងពេញនិយមខ្លាំងនៅជប៉ុន

26
0

ប្រទេសជប៉ុន ៖ បច្ចុប្បន្ន ប្រទេសជប៉ុនខ្វះខាតកម្លាំងពលកម្មជាច្រើនផ្នែក រហូតធ្វើឱ្យក្រុមហ៊ុននានាព្យាយាមបង្កើតគោលការណ៍ថ្មីដើម្បីលើកទឹកចិត្តបុគ្គលិកឱ្យធ្វើការជាមួយក្រុមហ៊ុនយូរអង្វែង ខណៈក្រុមហ៊ុនខ្លះជួលបុគ្គលិកបរទេសមកធ្វើការ ដោយសារអត្រាកំណើតនៅជប៉ុនធ្លាក់ចុះខ្លាំងធ្វើឱ្យចំនួនមនុស្សចាស់កើនឡើង ។ នៅតាមភោជនីយដ្ឋានជាច្រើនក៏ខ្វះបុគ្គលិកដែរ ដូចជា ៖ ផ្នែករត់តុ ទើបភោជនីយទាំងនេះប្រើប្រាស់ឆ្មាយន្តរត់តុជំនួសមនុស្ស ដើម្បីកាត់បន្ថយការចំណាយដើមទុន និងដោះស្រាយបញ្ហាខ្វះកម្លាំងពលកម្ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqsodAxOZLkh8Vd9JBYhzUo6oXuQ9DVKw3qVaE76Nx8zHv7giFx2K06rYY-zi_HE00SN-k2VzGvLz_hfa0GPCle5HiJQk_zKZieZX0K1dEI8IZOZZvW8s63Ro8pC6yytxuPsHM-Hhkzfxsmkh0P9oL1Ku5IZmh_WV00Pa-vwlq1QZuqJM703LOFHEw5UVR/s2200/image_2025-03-19_08-54-11.png

ការប្រើប្រាស់ឆ្មាយន្តលើកម្ហូបអាហារក្នុងភោជនីយដ្ឋានជប៉ុន មិនមែនជាការប្រើប្រាស់បណ្តោះអាសន្នទេ ប៉ុន្តែភោជនីយដ្ឋានទាំងនេះនឹងប្រើប្រាស់ឆ្មាយន្តយូរអង្វែង ។ វាបង្ហាញឱ្យឃើញពីការផ្លាស់ប្តូរក្នុងផ្នែកសេវាកម្មអតិថិជន ដែលយកគ្រឿងយន្តមកធ្វើការជំនួសមនុស្ស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_D9ERwrWeXq6He31eeSEf6BSE82q87F-qxot1coteoDcxtNJXmCxRSc6W1o6NJ7vAzM3DogD-WOSmohe7GF3ZFvZHaXQ6vZjNAESkZjrQm094OQeEag0Lm1Hd4UkreL8iveVsN0IXT9buAzycROePZS8cow0FEiZj034hcUpGVCQSi9JgYpSqk0N96XTp/s1200/photo_2025-03-18_16-10-21.jpg
ក្រុមហ៊ុនស្រាវជ្រាវ Fuji Keizai Co. សន្និដ្ឋានថា នៅឆ្នាំ២០៣០ ជប៉ុននឹងប្រើប្រាស់មនុស្សយន្តច្រើនក្នុងផ្នែកសេវាកម្មអតិថិជន ឬលើសឆ្នាំ២០២៤ រហូតដល់៣ដង ដោយសារជប៉ុនខ្វះខាតកម្លាំងពលកម្មខ្លាំង និងកំណើនពលរដ្ឋអាយុច្រើន ។ នៅឆ្នាំ២០៤០ ជប៉ុននឹងខ្វះខាតកម្លាំងពលកម្ម រហូតដល់១១លាននាក់ ជាពិសេស ផ្នែកសេវាកម្ម និងការថែទាំមនុស្សចាស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP-9iGvOWkL75aMMgIvFEOsBHAekM1pgBDgMJyeJoNm8bsQXoLF-VcRvNJjx5DufETXqrUzmf_1QkYtX6E191QHn8DncMpn95EEpt8BtJPhUO-43rC0s5rqAfepsaLoX0cDOre2xB4xPRlZ748mFm680vuQWIXMhicRQzPoRNCGkU3tqe-KcDNUTHCkk_D/s800/image_2025-03-19_08-54-13%20(2).png
Service Robots ឬមនុស្សយន្តផ្នែកសេវាកម្ម កំពុងក្លាយជាដំណោះស្រាយបញ្ហានេះ ដោយសារវាអាចធ្វើការដដែលៗ មិនចេះនឿយហត់ ហើយវាអាចធ្វើការជាមួយមនុស្សបានល្អទៀតផង ។ មនុស្សយន្តទាំងនេះពុំបានដណ្តើមការងារមនុស្សទេ ប៉ុន្តែវាជួយបំពេញការងារដែលខ្វះខាតកម្លាំងមនុស្ស និងបង្កើនប្រសិទ្ធភាពការងារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEin1Gr43au02LpuaxyDtBlJsx6SPb_W5ltD-ksw4e933pgbqcvNoJicGkY99UWkmLe8QGZGKB-tbvxXm1NByw0zYQIcWW3lCRffgkWkI69dcUEz3x-2ljxyxZvF1rx27c5ot2JVocn2FJLsWP2CfcfLfuw5Crf3pr0F5cg7X3iP08BhRKBoWnOVYt-3nJQQ/s800/image_2025-03-19_08-54-13.png

Skylark Holdings គឺជាភោជនីយដ្ឋានដ៏ធំបំផុតនៅជប៉ុន បានប្រើប្រាស់មនុស្សយន្តជាច្រើនគ្រឿងក្នុងភោជនីយដ្ឋាន គឺមានមនុស្សយន្តជាង៣,០០០គ្រឿង សម្រាប់ប្រចាំការនៅភោជនីយដ្ឋានធំ និងមនុស្សយន្តជាង២,០០០គ្រឿងទៀត ប្រចាំការនៅភោជនីយដ្ឋានទូទាំងប្រទេស ។ ការប្រើប្រាស់មនុស្សយន្តធ្វើឱ្យភោជនីយដ្ឋាននេះអាសន្សំសំចៃប្រាក់ រហូតដល់ជាង៣ម៉ឺនដុល្លារអាមេរិកក្នុង១ឆ្នាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQCZqQi_jzG4b2kPWpnHIyou_r5BxCCZQxK08xEYHYhX3zUXwkAXAco3yc-YGIMjJzJNU_bfF4ND-m7HupwwdpS_AVY7VrniFCrF7KxWepwjnJPKfopESFS9qE7ici6Ek8UA0L8WBgfnAYlr6iDUhTNHQW2Vs5_E3KL-F7sQnnWD1L7vueQ6EcMnSOdyV7/s762/image_2025-03-19_08-57-44.png
លើសពីនេះ មនុស្សយន្តសេវាកម្ម មិនមែនសម្រាប់ប្រើប្រាស់ក្នុងភោជនីយដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែគេបានប្រើប្រាស់វាក្នុងផ្នែកថែទាំមនុស្សចាស់ផងដែរ ស្របពេលរដ្ឋាភិបាលជប៉ុនសន្និដ្ឋានថា ជប៉ុននឹងខ្វះបុគ្គលិកថែទាំមនុស្សចាស់ រហូតដល់៥៧ម៉ឺននាក់ នៅឆ្នាំ២០៤០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtlmBOd1r53qHI_fMgeVIPYTrHEu-ckneYGQq6VtFtrqZPakzkyo0ZpHLzmFJ92MznHckY45m39S21kUqvJ8EDjc6NjUPTldLpP_EaElGN8OUbQ98RmTmWNj7Ngi4K2rnpvgKhmJiUSQhsYhyX2jnRF9n39fSS2r2Ex9TR1ckP6_kw8V_O025Q9Gucs2If/s1200/image_2025-03-19_08-59-17.png

កន្លែងថែទាំមនុស្សចាស់ ឈ្មោះ Flos Higashi-Kojiya នៅទីក្រុងតូក្យូ បានប្រើប្រាស់មនុស្សយន្ត Hug ដើម្បីជួយមនុស្សចាស់ដែលអង្គុយលើរទេះ ឱ្យក្រោកឈរឡើងដោយគ្មានគ្រោះថ្នាក់ ហើយមនុស្សយន្តនេះត្រូវបានបំពាក់បច្ចេកវិទ្យាតាមដានការសម្រាករបស់មនុស្សចាស់ ៕