ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ឆ្នាំ២០២៥ នឹងមានដាក់តាំងបង្ហាញផលិតផលយក្សចំនួន៤ ដែលជាផលិតផលដ៏ល្បីតំណាងឱ្យអ្នកខេត្តបាត់ដំបង។
ផលិតផលយក្ស៤នោះរួមមាន៖ ផ្លែទុរេនយក្ស ដូងខ្ទិះយក្ស ក្រូចយក្ស និងណែមយក្ស។
បន្ថែមពីនេះ រដ្ឋបាលខេត្តបាត់ដំបង ក៏បានរៀបចំទីតាំងសង្ក្រាន្តបាត់ដំបង រហូតដល់ចំនួន១១តំបន់សំខាន់ៗរួមមាន៖
- តំបន់ក្លោងទ្វារសង្រ្កាន្ត
- តំបន់វេទិកាបើកព្រឹត្តិការណ៍រួម
- តំបន់ត្រជាក់ចិត្ត
- តំបន់ពាងទឹក
- តំបន់ភូមិយើង
- តំបន់តន្រ្តីស្រុកស្រែ
- តំបន់សាសនា
- តំបន់ផលិតផលយក្ស
- តំបន់ភូមិបង្អែមខ្មែរ
- តំបន់ពិព័រណ៍ទូទៅ
- តំបន់តន្រ្តីសម័យ
គួរបញ្ជាក់ថា ឆ្នាំ២០២៥នេះ សង្ក្រាន្តបាត់ដំបងរៀបចំឡើងនៅថ្ងៃទី១៤ ខែមេសាខាងមុខ ដោយទីតាំងចម្បងនៅវិមានឯករាជ្យ៕










