ចាប់ពីពេលនេះតទៅកងកម្លាំងនគរបាលចំណុះនៃក្រសួងមហាផ្ទៃទាំងអស់ ដែលបានប្រព្រឹត្តិខុសនឹងត្រូវបញ្ជូនទៅធ្វើការនៅព្រំដែន។
ថ្លែងក្នុងពិធីបិទវគ្គបំប៉នជំនាញបច្ចេកទេសស្រាវជ្រាវសួរចម្លើយ វគ្គបំប៉នជំនាញបង្ការនិង បង្ក្រាបសកម្មភាពចលាចល វគ្គបំប៉នជំនាញអន្តរាគមន៍រំដោះចំណាប់ខ្មាំង នៅសាលានគរបាលជាតិមិត្តមភាពកម្ពុជា-វៀតណាម នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិ ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថា៖” មន្រ្តីនគរបាលខ្លះបានធ្វើការស្រួលនៅតាមអង្គភាព មិនខិតខំធ្វើឱ្យល្អទេ បែរជាទៅបង្ករឿងល្មើសវិន័យ! ដូច្នេះមានតែឱ្យទៅព្រំដែន ដើម្បីដឹងថាកងកម្លាំងនៅទីនោះគាត់លំបាកកម្រិតណា មកវិញកែប្រែខ្លួន ហើយខិតខំធ្វើការឱ្យបានល្អ”។
ចំពោះការដាក់ពិន័យនេះ តម្រូវឱ្យកម្លាំងនគរបាលដែលប្រព្រឹត្តិខុស ត្រូវទៅធ្វើការនៅព្រំដែនចន្លោះពី៣ខែ ទៅ៦ខែ។
ឧបនាយករដ្ឋមន្ដ្រី ស សុខា បានគូសបញ្ជាក់ទៀតថា៖”អង្គភាពជំនាញនឹងសម្រេចបញ្ជូនទៅធ្វើការព្រំដែនជំនួសឱ្យការបន្ថយស័ក្ដិ តែក៏មានករណីខ្លះបន្ថយទាំងស័ក្ដិ និងថែមទាំងបញ្ជូនទៅព្រំដែន”៕










