Home ព័ត៌មានអន្តរជាតិ Trump បញ្ជាឱ្យកាត់ផ្តាច់ថវិកាវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ធ្វើឱ្យបុគ្គលិកជាង១ពាន់នាក់បាត់បង់ការងារ

Trump បញ្ជាឱ្យកាត់ផ្តាច់ថវិកាវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ធ្វើឱ្យបុគ្គលិកជាង១ពាន់នាក់បាត់បង់ការងារ

87
0

សហរដ្ឋអាមេរិក ៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ប្រព័ន្ធផ្សព្វផ្សាយនានានៅអាមេរិកប្រឈមនឹងការបិទផ្សាយ ក្រោយពីប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើបទបញ្ជាកាត់ផ្តាច់ថវិកាវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ដែលធ្វើឱ្យបុគ្គលិក VOA ជាង១,៣០០នាក់បាត់បង់ការងារ ព្រមទាំងកាត់ផ្តាច់ថវិការបស់ប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfDj1KrHGqM8cNSwWxKvfx-hIYLSEL3iAIt-ZCL_WRAKLGlzW7Gn28b7dhursduGGC9daavSXBBLZgeN9y-cRGzuGhHQ9JeLLhHxRdf4bO4bIhs9vVBBegtSXJE1bEzlQOukRQoFtItVKKmDDOlPWtF0GLp-DvUVAI9dy2SZ9pu9Dvigt09etf5b3Ni0wW/s799/image_2025-03-17_14-07-56%20(2).png
បុគ្គលិកជាង១,៣០០នាក់ របស់ VOA ដែលជាប្រព័ន្ធផ្សព្វផ្សាយដ៏ធំនៅអាមេរិក ត្រូវបានបញ្ជាឱ្យផ្អាកការងារ នៅថ្ងៃទី១៥ ខែមីនា កន្លងមក ក្រោយពីលោក Trump បញ្ជាឱ្យកាត់ផ្តាច់ថវិការបស់ VOA និងប្រព័ន្ធផ្សព្វផ្សាយ២ទៀត កាលពីថ្ងៃទី១៤ ខែមីនា ។ លោក Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិឈប់ផ្តល់ថវិកាដល់ការិយាល័យសហរដ្ឋអាមេរិកសម្រាប់សារព័ត៌មានពិភពលោក (USAGM) ដែលការិយាល័យនេះផ្តល់ជំនួយដល់អង្គការពុំរកប្រាក់ចំណេញ រួមទាំងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA), Radio Free Europe និង Radio Free Asia ដែលការបង្កើតប្រព័ន្ធផ្សព្វផ្សាយទាំងនេះលើកដំបូង គឺដើម្បីប្រឆាំងនឹងការឃោសនារបស់ក្រុមកុម្មុយនិស្ត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0_xuBsovY_IkQk7MbCTEL5_g38PrZmfX8zrQcj0g-pE7tO9F4NgKZiSsyWKaB4b9jkxPUytWUhyphenhyphenm7YqsbqzNvKN8LJ_dMHcQbGrf1WDu6cMfmh6A1u-xizVQJnZ1WVFtP63V-G9kzyQ02U6lMUV5MGv2oMkywQdU-gs-11P_xkwYYz6JK4gxbnwJR_2AG/s999/image_2025-03-17_14-07-56.png
លោក Michael Abramowitz នាយកវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និយាយថា ការកាត់ផ្តាច់ថវិកាប្រព័ន្ធផ្សព្វផ្សាយបានធ្វើឱ្យបុគ្គលិក VOA ជាង១,៣០០នាក់បាត់បង់ការងារ ។ បុគ្គលិក VOA បានទទួលដំណឹងពីការបញ្ចប់ការងារតាមអ៊ីម៉ែលរបស់លោកស្រី Crystal Thomas ជានាយកផ្នែកធនធានមនុស្សរបស់ការិយាល័យ USAGM ។ រីឯបុគ្គលិកក្រៅម៉ោង និងបុគ្គលិកកិច្ចសន្យា ក៏បាត់បង់ការងារដែរ ដោយសារ VOA គ្មានប្រាក់ផ្តល់ឱ្យពួកគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiby_PIaklthyphenhyphenXeUWnwP1iUOu53R4NFJpnMkkIu7kNH5CFT9oVfte7vMBatA6SuH9wviZtwj0We8jOFJ0pnTuTbcmHVf3_6GclfTvwFGSVUGPu13LyJmBPZu6k4O7I_K7rlGxxA1awj10xP6vZBiPG7X6jkas8mlNRrF-Ohosm0T8c15TUUQcrquGucbe2U/s860/image_2025-03-17_14-07-57%20(2).png

ចំណែក Radio Free Europe និង Radio Free Asia ក៏ត្រូវកាត់ផ្តាច់ថវិកាដែលទទួលបានពីភ្នាក់ងាររដ្ឋាភិបាលកណ្តាលដែរ ហើយភ្នាក់ងាររដ្ឋាភិបាលកណ្តាលបានបញ្ជាទៅនាយកប្រព័ន្ធផ្សព្វផ្សាយទាំង២នេះ ឱ្យកាត់បន្ថយការងារនៅតិចបំផុតស្របតាមច្បាប់កំណត់ ។ សេចក្តីថ្លែងការណ៍របស់សេតវិមានបានចោទប្រកាន់ VOA ថា គឺជាប្រព័ន្ធផ្សព្វផ្សាយជ្រុលនិយម និងមានគំនិតប្រឆាំងលោក Trump ហើយការបញ្ជាឱ្យកាត់ផ្តាច់ថវិកានេះ ដើម្បីកុំឱ្យប្រាក់បានពីការបង់ពន្ធរបស់ពលរដ្ឋត្រូវយកមកចំណាយក្នុងការផ្សព្វផ្សាយជ្រុលនិយម និងឆ្វេងនិយម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjebbwNEyHPj7d8BfbkjqlPWq52mArG3EeoYgamjbscP_AH1U5d2mvTy2AtEqQ7fhb-2ik7lV7rNjWJrszh08WrAPABfCyhFhCK-KbdSuGfuZROY19Zwq2LjUXJbI-encfIsC_GDwok_N9EJmg6Wd-t8NO9eEDoewtH19gVuC0YG0HE-DS1nqBEAxTvTqPS/s1200/image_2025-03-17_14-07-57.png
មហាជនលើកឡើងថា ការបញ្ជាកាត់ផ្តាច់ថវិកាប្រព័ន្ធផ្សព្វផ្សាយរបស់លោក Trump គឺជាការព្យាយាមបិទ VOA ដែលលោកបានរិះគន់វិទ្យុនេះយ៉ាងខ្លាំងតាំងពីកាន់តំណែងជាប្រធានាធិបតីអាមេរិកអាណត្តិទី១ ថា VOA រើសអើងលោក ។ ការកាន់តំណែងអាណត្តិទី២នេះ លោកបានតែងតាំងអ្នកស្មោះត្រង់នឹងលោក គឺលោកស្រី Kari Lake ឱ្យធ្វើជាទីប្រឹក្សាពិសេសរបស់ការិយាល័យ USAGM ៕