ជំនឿ និងមនុស្សបានផ្សាភ្ជាប់គ្នាតាំងពីយូរលង់ណាស់មកហើយ តួយ៉ាងដូចជាប្រទេសកម្ពុជាយើងគឺមានជំនឿជាច្រើនទាក់ទងនឹងអ្នកថែរក្សា ខ្មោច ព្រាយជាដើម។ កន្លងមកយើងតែងលឺគេដំណាលពីរឿងចម្លែកៗដែលមាននៅតាមភូមិស្រុក រឺតំបន់មួយចំនួន ហើយ៤ទីតាំងដែលមានខាងក្រោមនេះ គឺជាតំបន់ដែលអ្នកស្រុកអ្នកភូមិជឿជាក់ថាពិតជាមានរឿងចម្លែក និងខ្មោចពិតមែន។

១. បារមីបារាយណ៍អណ្ដែតនៅព្រៃវែង៖ ទីនេះគឺជាទួលមួយដែលមានប្រវត្តិល្បីឈ្មោះ ទាកទងនឹងបារមីអ្នកថែរក្សា និងធ្លាប់បន្លំខ្លួនធ្វើជាអ្នកចែវទូក មកប្ដូរច្រវ៉ាមាសជាមួយប្ដីប្រពន្ធមួយកូដែលជាអ្នកនេសាទ ហើយបន្ទាប់មក២នាក់ប្ដីប្រពន្ធនោះបានកើតជាអ្នកមានទ្រព្យសម្បត្តិតជំនាន់មកដល់សព្វថ្ងៃ។ អ្នកខេត្តព្រៃវែងភាគច្រើនសុទ្ធតែធ្លាប់លឺពីរឿងដំណាលនេះ និងសម្បីតែលោក ចន ស៊ា ដែលជាអ្នកគ្រប់គ្រងទូទៅនៅទួលបារាយណ៍អណ្ដែតនោះ ក៏បានបញ្ជាក់ដែរថា រឿងដំណាលខាងលើគឺជារឿងពិតព្រាកដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUR2u4wEQQ57df2uyzeE8jomtZ0XAnG2CZAIaEgcsIZKIcNSj0tpars1R3hpELidhDhw4xW2G6s5uMwXkfRzhBuHpq03laVcDkLtogn24sbKJR95Nx99BtWiObsWPz9IVHbndrfjwJMYgCw6xck3zyGlnCmKv_4VWxtLiicbPbShGySsSHkeH2Qia5VlNU/s1200/image_2025-03-17_14-11-03.png

២. ផ្ទះខ្មោចស័ក្តិសិទ្ធិ៖ អ្នកខ្លះស្គាល់ថា “ផ្ទះខ្មោចទិញ” មានទីតាំងនៅខេត្តកំពុងឆ្នាំង សព្វថ្ងៃគឺជាទីសក្ការៈសម្រាប់អ្នកដំណើរដែលជិះទៅមកដើម្បីឈប់បន់ស្រន់សុំសេចក្ដីសុខ។ អ្នកនៅតំបន់នោះនិយាយថា ផ្ទះនេះស័ក្តិសិទ្ធិណាស់ អ្នកដែលធ្លាប់មកបន់ផ្សងអ្វីហើយតែងត្រឡប់មកលាបំណន់វិញព្រោះបំណងប្រាថ្នាគេបានសម្រេច ប៉ុន្តែប្រសិនបើមានអ្នកមិនជឿហើយទៅប្រមាថវិញ នោះនឹងកើតជាឈឺជ្រុះសក់ដោយគ្មានមូលហេតុ រឺជួបបញ្ហាអ្វីមិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-vOG1j6xnywHVXFaInHHPQc-HXpuqkAmdyFa-kX_4_nQ-RQYYxi2uxTn_r3x6Fg-usrG6qbeR6KI9m_3U-OCJxzQJsWX2AK_VvJcjn7DPEMjcrUU0s21oSDAbh3axMWRLXoIsqLXQBiGOlXhBfrFHKcdvoPww4uKnluXwDbpa6UrX9WeRyn_Tt6bnWuMK/s900/photo_2025-03-14_15-22-43.jpg

៣. ភូមិគ្រឹង៖ ជាភូមិរបស់ជនជាតិដើមភាគតិច ស្ថិតក្នុងខេត្តរតនគីរី។ ភូមិអាថ៍កំបាំងនេះ មានសភាពស្ងាត់ជ្រងុំគ្មានឡើយមនុស្សសម្បីម្នាក់។ មូលហេតុដែលភូមិនេះគ្មានមនុស្ស គឺដោយសារតែអ្នកភូមិនេះតែងចាកចេញពីផ្ទះទៅធ្វើស្រែចម្ការយូរខែទើបត្រឡប់មកផ្ទះម្ដង។ ហើយក្នុងអំឡុងពេលដែលអ្នកភូមិទាំងនោះមិននៅ មិនមាននរណាម្នាក់ហ៊ានដើរចូលភូមិនោះយូរនោះទេព្រោះគេមានអារម្មណ៍ថាចម្លែក និងគួអោយខ្លាច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-tu1MGm_utNVx6Ef49ueTd_HngIj4iA6f3ij6VXfJYSpn97UtUlLhcdMMRRZhHkf4miOMuQwnVu1xwHxNJFnumNz7vUcqrLigci6FVa1winvlPJiJSQ7hmv5VaWDdM-VofvRp8BxPJ_Xx0_YgD9nOGBYL-AVfpNSd-2kx6wFWH5zZrxRV4bMmEqfomV46/s1190/photo_2025-03-14_15-22-44.jpg
៤. ភូមិខ្មោចកាចក់៖ ទីនេះគឺជាព្រៃដែលគេទុកសម្រាប់កប់សា.កស.ពរបស់ជនជាតិដើមភាគតិចកាចក់។ នៅទីនេះល្បីថាមានរឿងចម្លែកៗទាក់ទងនឹងខ្មោចលងសាហាវៗ ដែលកុំថាឡើយពេលយប់ សូម្បីតែពេលថ្ងៃត្រង់ម៉ោង១២ទៅក៏គេមិនហ៊ានចូលទៅដែរ។ សម្រាប់អ្នកចំណូលក្រៅប្រសិនបើចង់ចូលទៅមើលគេអាចជូនទៅមើលបាន បុន្តែត្រូវធ្វើតាមតំណមជាច្រើន ព្រោះបើមិនដូចនោះទេ ប្រាកដជាមានអ្នកមកតាមពេលត្រឡប់ទៅវិញមិនខាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkBbKVPeFTfv94TcyasmyK9Q0RVAvtRPIdN-NMbpJqR_n1p0T8Sz_vxFTkvpnKy5O1MaZnlEM8QsBA7SGDvO1yzR039DnEUSlYkPtcGwTxJsmgyZClGnlwY3T4C9a55xTQQRNnQAVs_9NHzJ7rdgCmyz7w7_TBnD1o9_Hnh4LsNENXBOzr6amvSjIco7FS/s726/image_2025-03-17_14-11-44.png