Home ព័ត៌មានអន្តរជាតិ ប្លែកទៀតហើយ! រៀនចប់សាលាហើយ «មិនចេះអាន និងសរសេរអក្សរ” ដាក់ពាក្យប្តឹងសាលារៀន ក្រោមហេតុផលមួយនេះ

ប្លែកទៀតហើយ! រៀនចប់សាលាហើយ «មិនចេះអាន និងសរសេរអក្សរ” ដាក់ពាក្យប្តឹងសាលារៀន ក្រោមហេតុផលមួយនេះ

259
0

សហរដ្ឋអាមេរិក ៖ អតីតកូនសិស្សម្នាក់ឈ្មោះ អេឡេឆា អរទីស អាយុ១៩ឆ្នាំ នៅរដ្ឋ Connecticut សហរដ្ឋអាមេរិក បានដាក់ពាក្យប្តឹងសាលារៀនវិទ្យាល័យរបស់ខ្លួន ករណីនាងពុំអាចអាន និងសរសេរអក្សរក្រោយបញ្ចប់ការសិក្សា ។ នាងចោទប្រកាន់ថា សាលាពុំបានយកចិត្តទុកដាក់លើការអប់រំនាងទេរយៈពេលកន្លងមក ហើយរយៈពេល១ខែ មុនពេលរៀនចប់ នាងបានស្នើឱ្យសាលាធ្វើតេស្តសមត្ថភាព ឃើញថា នាងគ្មានចំណេះដឹង ។ ទោះជាសាលាស្នើឱ្យនាងមកទទួលការបណ្តុះបណ្តាលបន្ថែមក្តី ប៉ុន្តែនាងបដិសេធជាមួយសាលា ហើយសម្រេចចិត្តដាក់ពាក្យប្តឹង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8inBNfcaeVaVaSl73diAb0vARftTuhn4sc50WNL0cT_HkAv8t21muQ8VQKqCubyiJP8w37I_JcgC22jTI1DE3KRJ0u-u2ZD-N6tg6-oDDa_pd1Uo3ZXR_AVp7w5lTieB7XofhTPGMciU3xDFrQ29xBQJCDiHGJSGQslNweoUNUtDePm4O8-hAkzkXbOQJ/s900/image_2025-03-17_08-27-47.png

ការបញ្ចប់ការសិក្សានៅសាលារៀនវិទ្យាល័យរបស់រដ្ឋ និងអាចបន្តការសិក្សានៅសាកលវិទ្យាល័យបាន វាជារឿងរំភើប និងគួរឱ្យមានមោទនភាពខ្លាំងណាស់ ប៉ុន្តែកូនសិស្សម្នាក់ឈ្មោះ អេឡេឆា អរទីស (Alisha Ortiz) ពុំបានរំភើបដូចមិត្តភក្តិដទៃទេ ។ នាងបានដាក់ពាក្យប្តឹងសាលារៀនវិទ្យាល័យរដ្ឋ ក្នុងទីក្រុង Hartford រដ្ឋ Connecticut ករណីសាលាពុំយកចិត្តទុកដាក់លើការអប់រំនាង ដោយឱ្យនាងបញ្ចប់ការសិក្សា និងចូលរៀននៅសាកលវិទ្យាល័យ University of Connecticut ទាំងដែលនាងគ្មានចំណេះដឹង អត់ចេះអាន និងសរសេរអក្សរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhAU_kJPtVwjQWife_xF2sz0wurnyF6KaLYKib2cF-kURRjTk8cshdpyPCeSgkkC63V1vfqVZ5rVIP6nSrOWWms0WKPatt5TlrXtIxIJ0FJiP31q7x3R3H7_rVZZXLgEDm1bgN7vPyW6Q5Di8Z7PJPEgG055uRbqbFsntRzilLAHSgkBbCSYVEJbuEDKR1/s1200/photo_2025-03-15_15-05-06%20(2).jpg

សិស្សឈ្មោះ អេឡេឆា អរទីស និយាយថា នាងស្ទើរតែពុំអាចចាប់កាន់ប៊ិកសរសេរអក្សរបានទេ ហើយជំនាញការអានរបស់នាង គឺដូចគ្នានឹងកូនសិស្សសាលាបឋម ថ្នាក់ទី១ ។ នាងកើតនៅតំបន់ Puerto Rico ប្រទេសអេស្ប៉ាញ ហើយនាងមានបញ្ហាការរៀនសូត្រតាំងពីកុមារមកម៉្លេះ ក្រោយពីនាងមករស់នៅសហរដ្ឋអាមេរិក ពេលអាយុ៥ឆ្នាំ ។ សាលារៀន និងគ្រូពិសេសដែលបង្រៀននាង គឺស្ទើរតែពុំជួយអ្វីទាំងអស់ រហូតដល់រយៈពេល១ខែមុនបញ្ចប់ការសិក្សា នាងបានស្នើឱ្យសាលាធ្វើតេស្តសមត្ថភាព ឃើញថា នាងគ្មានចំណេះដឹង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYRHrN0wbQN9KlSgBIx-SOxHiRFcVo5HB2OVKdsdfEVkp3EvGLWjXpdiRdmYdjK5KWyt5pAhYPBJf0H9-BkUaoRIZj142_MUjFf-BIfHq0k1WhED7G6pME7J_ZXt3jWSLWFYZXFHns-e-TGsjNwIRMmgqFDbwM-omSztewjTIgJwBuF1JGGcPasRL_MwTD/s426/photo_2025-03-15_15-05-06.jpg

មហាជនឆ្ងល់ថា បើរៀនពុំចេះបែបនេះ តើនាងអាចបញ្ចប់ការសិក្សានៅសាលារៀនវិទ្យាល័យ ហើយបន្តការសិក្សាចូលសាកលវិទ្យាល័យ University of Connecticut ដោយរបៀបណា? នាងឆ្លើយថា នាងបានប្រើប្រាស់កម្មវិធីក្នុងអ៊ីនធើរណេតដើម្បីចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ និងសរសេរអក្សរតាមការកំណត់របស់សាកលវិទ្យាល័យ ។ ប៉ុន្តែពេលចូលរៀននៅសាកលវិទ្យាល័យ នាងជួបបញ្ហា ហើយក៏ឈប់រៀននៅដើមខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីទទួលការព្យាបាលសុខភាពផ្លូវចិត្ត ហើយនាងសង្ឃឹមថា នឹងអាចចូលរៀននៅសាកលវិទ្យាល័យវិញឆាប់ៗនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXU8-PfrYTwhEFlZYBEduCNECeJs7l_bKzu4BdliVEu_UsksuAI3MCxdm7EnehCQ8lcPvX0E-yO8apVBuW7o37CpWHLZZ-BMcQP15l5AdkPcvd-ksUcTP1ld4AjxXrqwGVPruppb946djiQadms9DKkN4qNjJhW8mMKRII2oqoN3n19loFEKJZTnR88i6a/s960/photo_2025-03-15_15-05-07.jpg

ចំណែកមូលហេតុដែលនាងដាក់ពាក្យប្តឹងសាលារៀនចាស់ ដោយសារចង់ឱ្យនាយកសាលាទទួលខុសត្រូវចំពោះបញ្ហាទាំងអស់ដែលនាងបានជួបប្រទះ ។ នាងសង្ឃឹមថា ការតស៊ូតាមផ្លូវច្បាប់នេះ នឹងជួយការពារកុំឱ្យយុវជនផ្សេងទៀតមានបញ្ហាការសិក្សាដូចនាង ៕